ឡា​វេ​ហ្គា​ស ៖ ទីបំផុត ជើង​ខ្លាំង​វ៉ៃ​មិន​ដែល​ចាញ់ Floyd Mayweather នៅ​តែ​រក្សា​តំណែង​មិនរបស់​ខ្លួន​ដដែល ដោយ​ផ្ដួល កីឡាករវាយ​ដាក់​ទ្រុង​ ​UFC​ សញ្ជាតិ​សាធារណរដ្ឋអៀរឡង់ Conor McGregor ក្នុងទឹកទី១០ ​ជំនួប​ប្រដាល់សកល​ដណ្តើម​ខ្សែក្រវាត់​មិត្តភាព​អន្តរជាតិ WBC នៅ​សហរដ្ឋអាមេរិក​ ។

ការ​ប្រកួត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន T-Mobile Arena ស្ថិត​ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋ អា​មេ​រិ​ក នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៧ ខែសីហា ឆ្នាំ​២០១៧ នេះ មាន​ទឹកប្រាក់​សរុប​រហូត​ដល់​ទៅ ៤០០​លាន​ដុល្លារ និង​ខ្សែក្រវាត់ WBC មាន​ដាំ​ពេជ្រ និង​ត្បូង​សម្រាប់​ជំនួប​លើក​ទី​១​រវាង​ខ្លា​កំណាច​នេះ​ផង​ដែរ ។

កីឡាករ​ប្រដាល់​មុខ​ឌឺ ដែល​គេ​ឲ្យ​រហ័ស​នាម​ថា “​លុយ​” ប្រកួត​បាន៥០​ដងរួមនឹងលើកនឹង មិន​ដែល​ចាញ់ និង​វាយ​គូប្រយុទ្ធ​ឲ្យ​សន្លប់២៦ដង និង​កំពុង​រក្សា​កំណត់​ត្រា​ប្រកួត​ជាង២ទស​វត្ស​មិន​ទាន់​ស្គាល់​ពាក្យ “​ចាញ់​”ម្តងណាឡើយ ។ ដោយ​ឡែក​ McGregor ទើប​តែ​ប្រកួត​ប្រដាល់​សកល​អាជីព​លើក​ដំបូង​ប៉ុណ្ណោះ​ដោយ​សារ​រូប​គេ ​គឺ​ជា​អ្នក​វាយ​ក្បាច់​គុន​ចម្រុះ​ MMA ៕

 

Comments

comments