កូ​ឡា​ឡាំ​ពួរ ៖ មុន​នេះ​បន្តិច កីឡាការិនីជម្រើសជាតិតេ​ក្វា​ន់​ដូ​កម្ពុជា ស៊ន សៀវ​ម៉ី បាន​ដណ្តើម​យក​មេដាយមាស​ជូន​កម្ពុជា​ហើយ ក្រោយ​យកឈ្នះ​កីឡាការិនី​ហ្វី​លី​ពី​ន ក្នុង​លទ្ធផល​១៣ ទល់​៦ ប​ន្ទា​ប់​ពី​បាន​ផ្តួល​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី ដោយ​លទ្ធផល​១៤ ទល់​នឹង​៣ ក្នុង​កីឡា SEA Games 2017 នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

សម្រាប់​ការ​ប្រកួត​ថ្ងៃ​ទី​២៩ សីហា នៃ​ព្រឹ​ត្ត​ការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​២៩ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ សម្រាប់​ប្រភេទ កីឡា​ជាង​២០​របស់​កម្ពុជា ដែល​បា​នប​ញ្ចូ​ន​មក​ចូលរួម​ប្រកួតប្រជែង​នេះ អ្នក​ប្រដាល់​គុន ខ្មែរ ឃុន​ឌី​ម៉ា ទើបតែ​ដណ្តើម​យក​មេដាយមាស​ពី​ថៃ ខណៈ កីឡាករ ម៉ឺន សុភា បាន​ត្រឹម មេដាយ​ប្រាក់ ក្រោយ​ចាញ់​កីឡាករ​ថៃ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ។

សូម​បញ្ចា​ក់​ផង​ដែរ​ថា គិត​មក​ដល់​ថ្ងៃនេះ កម្ពុជា​ឈ្នះ​មេដាយមាស​៣ ប្រាក់​២​និង សំរឹទ្ធ​ចំនួន​១០​គ្រឿង ជួយ​ឲ្យ​កម្ពុជា​ឡើង​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨ ឈរ​លើ​ឡាវ​វិញ ៕

 

Comments

comments