ភ្នំពេញ ៖ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី៩ខែកញ្ញា នៅស្រុកកំពង់សិលា ដោយមានការប៉ះទង្គិចគ្នារវាង រថយន្តរបស់តារាចម្រៀងជើងចាស់ ណយ វ៉ានណេត ជាមួយអ្នកជិះម៉ូតូធំនោះ បានធ្វើឲ្យព័ត៌មានបានចុះផ្សាយ ព្រោងព្រាត អំពីគ្រោះថ្នាក់នេះ ហើយក៍មានសារព័ត៌មានបោកប្រាស់ខ្លះបានប្រឌិតរឿងចចាមអារ៉ាម ខុសពីការពិតចុះផ្សាយថា លោក ណយ វ៉ាន់ណេត បានទទួលមរណៈភាពហើយនាថ្ងៃនេះ ។
នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ទំព័រហ្វេសបុកផ្ទាល់របស់តារាចម្រៀង ណយ វ៉ានណេត បានបង្ហោះសារ បង្ហាញអំពីសុខទុក្ខ និងបញ្ចាក់ថា លោកមិនបានស្លាប់ ដូចពាក្យចចាមអារ៉ាមដែលចុះផ្សាយនោះឡើយ ។
សាររបស់លោក ណយ វ៉ាន់ណេត សរសេរថា « ជីវិតខ្ញុំពិតរស់សារជាថ្មីទឹកដោះម្តាយថ្លៃ បារមីរក្សា មិនមែនដូចពាក្យ មនុស្សដែលមុសាប្រមាថ សង្ខារមិនខ្លាចបុណ្យបាប ខ្ញុំបានចេញពីសុរិន្ទវិញហើយ 12 ,9 ,2017 » ។
សូមបញ្ចាក់ផងដែរថា រាតាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេតបានជួបគ្រោះថ្នាក់ចរាចណ៏ កាលពីម៉ោង ៨យប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ក្នុងដំណើរឆ្ពោះទៅខេត្តព្រះសីហនុ ដើម្បីបំពេញការងារនៅថ្ងៃអាទិត្យ ។
ប៉ុន្តែដោយឈឺក្បាលខ្លាំង លោកក៍បានចេញទៅពិនិត្យព្យាបាលនៅមន្ទីពេទ្យ សុរិន្ទ ហើស្រាប់តែមានពាក្យចចាមអារ៉ាម ថាលោកបានស្លាប់ ។ ក្រោយទទួលដំណឹងនេះ លោកបានចេញមុខបកស្រាយថា ខណៈពេលនេះសុខភាព គាត់ធូស្រាល និងបានចេញពីពេទ្យវិញហើយ ដូចនេះបងប្អូនកុំយល់ច្រលំ ៕