ភ្នំពេញ ៖ តារា​កំប្លែង​នាយ ពែ​ក​មី នា​រយៈពេល​ចុង​ក្រោយ​នេះ​រមែង​ជួប​បញ្ហា​រាប់​មិន​អស់ ទោះបីជា បាន​ទៅ​ស្រោច​ទឹកក៏ដោយ ក៏​នៅ​មិន​អស់រឿង​ស៊យ​ដែរ បន្ទាប់​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​ឲ្យ​ផ្លុំ​ឧបករណ៍​រក​ជាតិ​អាកុល​នៅ​យប់​ថ្ងៃ​ទី​១៣ កញ្ញា​នេះ​រួច​មក នៅព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ២០១៧ នេះ​ជួប​រឿងចាក់​សាំង​អស់​ច្រើន​លី​ត្រ​ទៀត ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់នាយ ពែ​ក​មី ក៏​បាន​សរសេរ​អម​ដោយ​រូបភាព អោយ​ដឹង​ថា «​បងប្អូន​ណា​មាន​ឡាន​ប្រភេទ​ដូច​ខ្ញុំ​នេះ សូម​ជួយ​អោយ​យោបល់​ខ្ញុំ​ផង ឡាន​ខ្ញុំ​អស់​សាំង​ទើបតែ​លោត​សញ្ញា​ក្រហម​ប្រហែលជា​១០​គីឡូ​ទេ ពេល​មក​ចាក់​សាំង ស្រាប់តែ​អស់ ៩៣.៦០​លី​ត្រ ខ្ញុំ​មិន​ដែល​ចាក់​អស់​ដល់​ប៉ុណ្ណឹង​ទេ ជិះ​៤​ឆ្នាំ​ហើយ បងប្អូន​ជួយ​ពន្យល់​ផង សូម​អគុណ​» ។

ជា​រើ​យ​ៗ​ គេ​ស​ង្គេ​ត​ឃើញ អ្នក​ប្រើប្រាស់​ប្រេងឥន្ធនៈមាន​មន្ទិល​សង្ស័យ​ដែល​កើត​មាន​ជា​យូរ​មក​ហើយ លើ​បញ្ហា​ចាក់​សាំង​មិន​គ្រប់​លី​ត្រ និង​លាយ​សាំង​បន្លំ​អតិថិជន​នោះ ។ ជួនកាល គេ​ទិញ​សាំង​ ០១លី​ត្រ ប៉ុន្តែ​មិន​បាន​គ្រប់​មួយ​លី​ត្រ​នោះ​ទេ ពោល​គឺ​បាន​តែ​០,៨០​លី​ត្រ គឺ​បាត់​បន្តិច​ៗ​គ្រប់​លី​ត្រ ។ មាន​រថយន្ដ​ទៅ​ចាក់​សាំង ពេល​ខ្លះ​ចាក់​ហើយ​ចាំតែ​ហុច​លុយ​ឲ្យ​គេ​ទេ អត់​មាន​ត្រួតពិនិត្យ​អី​ទេ ដោយសារ​ឃើញ​កុង​ទ័​រ​វា​ចេញ​មក​អីចឹង ប៉ុន្តែ​តាម​ពិត​បាត់ គឺ​បាត់​តិច​ៗគ្រប់លីត្រ ។ ចាក់​មួយ​លី​ត្រ​បាត់​តិច ដល់​ចាក់​១០​លី​ត្រ​បាត់​ច្រើន ហើយ​បើ​ចាក់​១០០​លី​ត្រ កាន់តែ​បាត់​ច្រើន​ទៀត ។

លើស​ពី​នេះ ពេល​អតិថិជន​ចាក់​សាំង​ស៊ុប​ពែរ បែរជា​អ្នក​ចាក់​ដាក់​សាំង​ធម្មតា​ឲ្យ ក៏​អ្នកទិញ​មិនដឹង​ដែរ ។ សូ​ម្បី​តែ​ម៉ូតូ​ពេល​ខ្លះ​ចាក់​ត្រឹម​២​លី​ត្រ​អី ជិះ​បាន​មួយ​ភ្លែត​ក៏​អស់ មិនដឹង​ថា ​អ្នក​ចាក់​ហ្នឹង​គេ​ចាក់​ឲ្យ​យើង​គ្រប់​ឬ​អត់​ផង? ពេល​ចាក់​សាំង​រាល់ដង មើល​តែ​លេខ​កុង​ទ័​រ បើ​វា​លោត​គ្រប់​២​លី​ត្រ គឺ​គិត​ថា​គ្រប់​២​លី​ត្រ​ហើយ រួច​ឲ្យ​លុយ​គេ​តែ​ម្តង ប៉ុន្តែ​ធាតុ​ពិត​មិន​គ្រប់​២​លី​ត្រ​នោះ​ឡើយ ។

សំណមពរពីប្រជាពលរដ្ឋ គួរតែ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​រៀបចំ​ច្បាប់ និង​ដាក់​ឧបករណ៍​ត្រួតពិនិត្យ​សាំង​ចល័ត នៅ​តាម​ស្ថានីយ​នីមួយ​ៗ ដើម្បី​បញ្ឈប់​ការ​ឆ្លៀតឱកាស​កេង​ចំណេញ និង​បន្លំ​ពី​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ដែលខិលខូច​មួយ​ចំនួន ៕

Comments

comments