នៅថ្ងៃទី១៧ កញ្ញា ២០១៧ ម្សិលមិញនេះ ក្មួយ​ស្រី ដេ​ន​នី ក្វា​ន់ ជាអតីត​តារា​សម្ដែង​សិច​ស៊ី​ នាងមានមុខមាត់​ដូចគ្នានឹងតារា​ស្រី​ថៃម្នាក់ឈ្មោះ យ៉ា​យ៉ា អ៊ុ​រាត់​សៈ​យ៉ា ត្រូវបានសារព័ត៌មាន​របស់ថៃមួយឈ្មោះ Upyim យកមកចុះផ្សាយ​ថា នាង​គឺជា​ជនជាតិ​វៀតណាម​ ទៅវិញ ។

បើតាមអត្ថបព័ត៌​មាន​ថៃមាន​អត្ថន័យ​ទាំងស្រុង​ថា «រឿងរ៉ាវ​មួយ​នេះល្បីល្បាញ​មក​ដល់​សារព័ត៌មាន Upyim បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​នេះ​មានមុខមាត់​ដូច ”យ៉ា​យ៉ា អ៊ុ​រាត់​សៈ​យ៉ា” ខ្លាំង​ណាស់ មិន​ថា ​មើល​ខាង​ណា​ក៏​ដូច​គ្នា​ទាំងអស់ នេះ​រូប​នាង​នៅ​មិន​ទាន់​ធំ​ផង មើលទៅ​ដូច​ខ្លាំង​ណាស់​ទៅ​ហើយ ប្រសិនបើនាងធំ ​ពេញក្រមុំ​ប្រហែល​មាន​ទម្រង់​មុខ​ដូច​បេះបិទ​តែ​ម្ដង ​។

ក្នុងអត្ថបទរបស់ Upyim មួយនេះដែរ ក៏មានដាក់វីដេអូឃ្លីបផងដែរ បង្ហាញអោយឃើញពីក្មួយ​ស្រី ដេ​ន​នី ក្វា​ន់ និយាយ ភាសាខ្មែរ​ ជាមួយម្តាយ យ៉ាងច្បាស់ មិនគួរណាថៃស្តាប់មិនបាន ឫមិនបានស្តាប់ បែរជាសរសេរថា នាងជា​ជនជាតិ​វៀតណាម​ ដូច្នឹងសោះ! ៕

 

Comments

comments