ព្រះវិហារ ៖ ក្នុង​ខែ​​បុណ្យ​ភ្ជុំបិណ្ឌ នា​រដូវកាន់បិណ្ឌនេះប្រជាជន​ខ្មែរ​យើង​មួយ​ចំនួន​តែងតែ​មានការ​ជួបជុំ​គ្នា​ជា​ពិសេស​អ្នក​ដែល​ធ្វើការ​នៅ​ភ្នំពេញ បាន​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត​រៀង​ៗ​ខ្លួន ដោយ​មានគ្រួសារ​បងប្អូន​គេ​ជួបជុំ​គ្នា​សើច​សប្បាយ​ក្អាកក្អាយ​ព្រោះ​បាន​ទៅ​វត្ត​ធ្វើបុណ្យ​ជុំ​គ្នា ដើរ​លេង​ជុំ​គ្នា ប៉ុន្ដែ​ជីវិត​ជា​នគរបាល​ព្រំដែន​គោក​វរ​:795ម្នាក់ ឈរ​ជើ​ង​នៅ​ប្រាសាទព្រះវិហារ មិន​បាន​ទៅ​ជួបជុំ​គ្រួសារ​ដូច​គេ​ទេ គឺ​មាន​តួនាទី​នៅ​ការពារ​សន្ដិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គោលដៅ ។ ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​អោយ​ហួសចិត្ត​នោះ​គឺ​សូ​ម្បី​តែ​សុំ​ចុះ​ទៅ​វេរ​លុយ​អោយ​ប្រពន្ធ​កូន​យក​ទៅ​ធ្វើបុណ្យ​ក៏​មេ​មិន​អនុញ្ញាត​ដែរ ។

បើ​យោង​តាមគណនីហ្វេសប៊ុកមួយ​ឈ្មោះ​ថា ចចក ភ្នំ បាន​អំពាវនាវ​អោយ​បងប្អូន​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​គ្នា​ជួ​យ​ស៊ែរ​បន្ដ​ផង ​ដើម្បី​អោយ​សម្ដេច​បានដឹង ព្រោះ​គាត់​ហួសចិត្ត​ហ្នឹង​មេបញ្ជាការ​រង​ម្នាក់​ដែល​ប្រើ​អំណាច​តឹងតែង​ហួស គ្រាន់តែ​គាត់​សូម​ចុះ​ពី​ភ្នំ​ទៅ​វេរ​លុយ​អោយ​ប្រពន្ធ​កូន​ធ្វើបុណ្យ​ក៏​មិន​អនុញ្ញាត​ដែរ ហើយ​ថែម​ទាំង​ប្រើ​ភាសា​មិន​សមគួរ​ទៀត​ផង ។

សលោក ចចក ភ្នំ រៀបរាប់ថា ​៖ «​ខ្ញុំ​សូម​លើ​កដៃ​គរ​ព សម្តេច​តេ​ជោ​ហ៊ុន​សែន ជាទី​គោរព ខ្ញុំបាទ ទ្រី​ពិសិដ្ឋ ជា​មន្ត្រី​នគ​ល​បាល​ព្រុំ​ដែន​គោក​វរ​:795 ឈ​ជើ​ង​នៅ​ប្រាសាទព្រះវិហារ ខ្ញុំ​សូម​ថ្លែង​អំណ​អរគុណ​សម្តេច​អគ្គ​តេ​ជោ​ហ៊ុន​សែន ដែល​បាន​ជួយ​ឧ​ឋ​ម​លើ​ក​ទឹកចិត្ត​លុយ​ចំនួន​ប្រាំ​ម៉ឺ​ន​រៀល​(50,000៛) ក្នុង​ឱកាស់​បុណ្យ ភ្ចុំ​បិណ្ឌ​.. ។ ខ្ញុំ​គឺជា​កូន​មន្ត្រី​ប៉ូលិស​តូចតាច​ម្នាក់​មិនសូវ​ចេះ​យល់​ដឹង​ទេ​ខ្ញុំបាទ ចង់​សួ​ទៅ​មេ​ធំ​ៗ​លើឱ​វាត​របស់​ពួក​ខ្ញុំ ព្រមទាំង​ឯកឧត្តម​នាយ​ឧត្ត​មេស​នី​ឯក ខេ​ង​សុ​មេ​ត​ជាទី​គោរព ខ្ញុំ​ខំ​ធ្វើ​ការ ការពារ​ជាតិ​មាតុភូមិ​លះបង​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​ជា​តិ​ ។ ដល់​ពេល​ខែ​បុណ្យ​ទាន​ពួក​ខ្ញុំ​មិន​បានកា​អនុ​ញ៉ា​តិ​ប​ច្បាប់​បាន​ទៅ​ជួបជុំក្រុម​គ្រួសា​ឡើ​យ ពួក​ខ្ញុំ​គោរព​ស្តាប់​តាម​បទបញ្ជា​ណាស់ (​ចុះ​ហេតុ​អ្វី​មេ​បញ្ចា​ការ​រង​ម្នាក់​នេះ អី​ក៏​តឹង​រឹង​ម្លេះ ពេល​ខ្ញុំ​បើ​ក​លុយ​រួច ក្រាន់​តែ​សុំ​កា​អនុញាតិ​ពី​គាត​គឺ​លោក​មេ​បញ្ចា​កា​រង​ចុះ​ពី​ភ្នំ​ទៅ​វេ​លុយ​អោយ​ប្រពន្ធ​កូន​យក​ទៅ​ធ្វើ​បុណ្យ តែ​គាត់​ហាម​ដាច់ខាត​មិន​អោយ​ចុះ​ទៅ​ជា​ដាច់ខាត បើ​ហ៊ាន​ល្មើ អា​ញ់​និង​កោ​ត្រ​ងោ​វៃ​ដាក់​ទ្រុង​ដែក) ។

ខ្ញុំ​ចង​សួ​ថា នេះ​ជា​ច្បាប់​ថ្មី​មែន​ទេ ?​ តើ​បើ​ក​លុយ​អោយ​ខ្ញុំ​ធ្វើអី ? ​បើបើ​កមក​មិន​អោយ​ចុះ​ទៅ​ផ្ញើអោយ​ប្រពន្ធ​កូន​នោះ​។ នេះ​ហើយ​រូប​ជា​មេ​បញ្ចា​ការ​រង​ផ្តាច់​កា ។ សូម​ឯកឧត្តម​ជួយ​ពិចារណា​ដោយ​កា​គួ​ផង (​បាក់ដៃ​បាក់​ជើ​ង យើង​អា​ចត​បាន តែ​បើបាក់ទឹកចិត្ត​ហើយ គឺ​គ្នាន​អ្វី ត បាន​ទេ អោយ​តែ​មាន​មេ​របៀប​នេះ​កូនចៅ​រត់​ចោល​សមរភូមិ​អស់​ហើយ ) មេត្តា​ជួយ​ស៊ែ​អោយ​បាន​ដល់​សម្តេច​ផង សូម​អរគុណ ពី​ប្រាសាទព្រះវិហារ​» ។
សូម​បងប្អូន​ជួយ​ស៊ែរ​អោយ​សម្ដេច​បានដឹង​ផង !

Comments

comments