ភ្នំពេញ ៖ មុននេះបន្តិចនៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ អូន​ណាំ​ហ្វា បាន​បង្ហោះ​ខ្លឹមសារ​នៅ​ថ្ងៃ​ទី​២៥ កញ្ញា ២០១៧ នេះ​អោយ​ដឹង​ថា មាន​ផលិតករ​ម្នាក់​ជំពាក់​លុយ​ខ្ញុំ​៤០០​ដុល្លារ ថ្លៃ​ថត​រឿង «​ម្ជុល​បាតសមុទ្រ​» រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ រឿង​ភាគ​នោះ​ខ្ញុំ​បាន​សម្តែង​ជាមួយ​លោក ចា រិ​ទ្ធី ហើយ​បាន​បញ្ចប់​ការ​បញ្ចាំង នៅ​ទូរទស្សន៍ CTN ជា​យូរ​មក​ហើយ ។

នាង​ណាំ​ហ្វា បន្ត​ថា ខ្ញុំ​បាន​ទូរ​សព្ទ័​ទៅ​គាត់​ច្រើន​ដង​ហើយ ប៉ុន្តែ​គាត់​និយាយ​ថា ថ្ងៃនេះ ថ្ងៃ​នោះ រហូត​មក ជួនកាល​អត់​លើក​លេខ​ខ្ញុំ​ទៀត ។ ការ​ពិត​ខ្ញុំ​បាន​ឃើ​ង​ព័ត៌មាន​ពី​តារា​ផ្សេង​ៗ​ទៀត ដែល​បាន​ត្រូវ​គាត់​បោកប្រាស់ តាម​ការ​ផ្សាយ​ព័ត៌មាន​ផ្សេង​ៗ ។

ប​ច្ចុ​ប្បុ​ន្ន គាត់​កំពុង​ផលិត​រឿង​អោយ​ទូរទស្សន៍ PNN ខ្ញុំ​មានការ​សោកស្តាយ​ណាស់ មិន​នឹក​ស្មានថា គាត់​ធ្វើ​អ​ញ្ចឹ​ង​ដាក់​ខ្ញុំ កម្លាំង​ញើស​ឈាម​របស់ខ្ញុំ ខ្ញុំ​ខំ​ចំណាយ​កម្លាំង​បើកឡាន​ទៅ​ថត ចាក់​សាំង​ខ្លួនឯង ទិញ​សំលៀក​បំពាក់​ខ្លួនឯង មិន​គួរ គាត់​ធ្វើអំពើ​ថោកទាប ដាក់​ខ្ញុំ​ជាតា​រា​ថ្មី​ម្នាក់​អ​ញ្ចឹ​ង​ទេ ។

អូន​ណាំ​ហ្វា បញ្ជាក់ថា នេះ​ជា​សារ​ចុង​ក្រោយ​របស់ខ្ញុំ ដែល​ផ្ញើ​ទៅ​អោយ​ផលិតករ​ម្នាក់​នោះ សូម​ទូទាត់​បំណុល​នោះ​អោយ​បាន​លឿន​បំផុត ព្រោះ​ខ្ញុំ​ទ្រាំ​លេង​បាន​ហើយ មុន​នឹង​ខ្ញុំ​ផុស​រូប​លោក​ជា​សាធារណៈ ព្រោះ​ការ​អត់ធ្មត់​របស់ខ្ញុំ ពេល​នេះ​ផុតកំណត់​ហើយ ! សូម​បងប្អូន​មិត្ត​សិល្បករ​ទាំងអស់​ជួយ​ស៊ែ​ផង​, សូម​អរគុណ ពី​នាង​ខ្ញុំ ណាំ​ហ្វា ៕

Comments

comments