ពី​ខេត្ត​សៀ​ុ​ម​រាប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ខេត្តសៀមរាប​ជា​កំណប់ទ្រព្យ​ដែល​ដូនតា​បន្សល់​ទុក​អោយ ដែល​ក្រសួងទេសចរណ៍​និង​ផ្នែក​ពាក់​ព័​ន្ឋ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​លេង​ឲ្យ​កាន់តែ​ច្រើន ។

នៅ​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៧​នេះ​ដែរ លោក ហ៊ុន សែន ក៍បាន​ស្នើ​ឲ្យ​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​ផង​ដែរ ធ្វើ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ទេសចរ​ត្រឡប់​ឡប់​ទៅ​ប្រទេស​គេ​វិញ អាច​ប្រាប់​ក្រុម​គ្រួសារ​និង​មិត្ត​ភ័ក្តិ​របស់​គេ​ឲ្យ​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​ខ្មែរ ពិសេស​ខេត្តសៀមរាប​បន្ត​ទៀត​។

តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍​នៅ​ឆ្នាំ​នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ចំនួន​៥,៤​លាន​នាក់ ខណៈ​ឆ្នាំ​២០១៦​កន្លង​មក កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​៥​លាន​នាក់ កើនឡើង​៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ៕