អូស្ត្រាលី ៖ អាជ្ញាធរ​អូស្ត្រាលី​បាន​និយាយ​ថា ពួក​គេ​រឹបអូស​បាន​ថ្នាំពេទ្យ​ម្យ៉ាង ដែល​មានឈ្មោះ​ថា «ephedrine» ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត ត្រូវ​បាន​លាក់​នៅ​ក្នុង​ដប​តែ​បៃតង ដែល​ថ្នាំ​នោះ​ត្រូវ​បាន​គេ​យក​ទៅ​ផលិត​ជា​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ។

ប៉ូលិស​បាន​និយាយ​ថា មនុស្ស​៣​នាក់​ត្រូវ​បាន​ចាប់ខ្លួន ពួក​គេ​ជា​ជនជាតិ​អូស្ត្រាលី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​នាំ​ចូល​សារធាតុ​ញៀន​ចំនួន​៣,៩ តោន ត្រូវ​បាន​រឹបអូស នៅ​ពេល​បញ្ជូន​ចេញពី​ប្រទេស​ថៃ មក​កាន់​ទៅ​កាន់​ទីក្រុង​ស៊ី​ដ​នី ។

ប្រតិបត្តិការ​ស៊ើបការណ៍​សម្ងាត់​របស់​ប៉ូ​លី​ស​អូស្ត្រាលី បាន​រក​ឃើញ​ថ្នាំ​ម្យ៉ាង អេ​តា​ឌី​ន​ត្រូពិច ដែល​អាច​ផលិត​ថ្នាំ​ញៀន​បាន ជា​មេ​តំ​ហ្វេ​តា​មីន គិត​ជា​ទំហំ​ទឹកប្រាក់ ប្រមាណ​ជា 3,5 ពាន់​លាន​ដុល្លារ ។

នៅ​ក្នុង​ការ​ស៊ើបអង្កេត​ដំបូង​មន្ត្រី ABF បាន​ពិនិត្យ​មើល​ការ​ដឹក​ជញ្ជូន​នៅ​ក្នុង​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​កុងតឺន័រ នៅ​កំពង់​ផែ ផូ​ភឺ​នី​ញ និង​បាន​រក​ឃើញ​ទំនិញ​តែ​បៃតង​ប្រមាណ 1,000 ដប និង​ទំនិញ​មួយ​ចំនួន​ទៀត មាន​លាក់​ថ្នាំពេទ្យ​ប្រភេទ «ephedrine» នៅ​ក្នុង​ទំនិញ​នោះ ៕

 

Comments

comments