អំឡុង​ពេល​ចូលរួម​ខួប​៥០​ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជសម្បត្តិ​របស់ ព្រះមហាក្សត្រ​ប្រ៊ុ​យ​ណេ ព្រះ​ចៅ​ស៊ុ​ល​តង់ ហា​ជី ហា​សា​ណា​ល់ បុល​គី​យ៉ា​ស់ (SULTAN HAJI HASSANAL BOLKIAH) លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​អតីត​មេ​បក្ស​ប្រឆាំង​ដ៍​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​(​ភូមា​) និង​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ការ​បរទេស កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ។

យ៉ាងណា​ក៍ដោយ មិន​មាន​ប្រភព​ណា​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​នោះ​មេដឹកនាំ​ទាំង​ពីរ​ពិភាក្សា​គ្នា​អំពី​បញ្ហា​អ្វី​នោះ​ទេ គ្រាន់តែ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហ៊ុន សែន បង្ហាញ​ពី​ការ​ចាប់ដៃ​គ្នា​រវាង​លោក ហ៊ុន សែន មេដឹកនាំ​កាន់​អំណាច​ជាង​៣០​ឆ្នាំ​និង​អតីត​មេ​បក្ស​ប្រឆាំង​ភូមា​តែ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព លោកស្រី អ៊ុ​ង សាន ស៊ូ ជី និង​គណបក្ស សម្ព័ន្ធភាព​ជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ របស់​លោកស្រី ក្នុង​ការ​បោះ​ឆ្នោត កាលពី​ថ្ងៃ ៨ វិច្ឆិកា ២០១៥ ។

លោកស្រី ក៍​ធ្លាប់​បាន​ជួប​ពិភាក្សា​ជាមួយ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​មេ​បក្ស​ប្រឆាំង​ដ៍​ល្បី​នៅ​ស្រុក​ខ្មែរ​ផង​ដែរ គឺ​ជួប​នៅ​ឆ្នាំ​១៩៩៦​ម្តង​និង​នៅ​ឆ្នាំ​២០១៣​ម្តង ។

ដោយឡែក​បើ​តាម​ផេ​ក​លោក ហ៊ុន សែន នៅ​ព្រឹក​នេះ លោក​ហ៊ុន សែន នឹង​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ បន្ទាប់​ពី​បាន​ចូលរួម​នៅ​ក្នុង​ខួប​៥០​ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជសម្បត្តិ​របស់ ព្រះមហាក្សត្រ​ប្រ៊ុ​យ​ណេ ព្រះ​ចៅ​ស៊ុ​ល​តង់ ហា​ជី ហា​សា​ណា​ល់ បុល​គី​យ៉ា​ស់ (SULTAN HAJI HASSANAL BOLKIAH) នៅ​ព្រះ​បរម​រាជ​រាំង កាលពី​យប់មិញ​។ មាន​ព្រះមហាក្សត្រ​ជា​ច្រើន​ប្រទេស រួម​ទាំង​ប្រមុខរដ្ឋ មន្ត្រី​តំណាង​ប្រទេស​នានា និង​ឥស្សរជន​សំខាន់​ៗ​ជា​ច្រើន​រូប​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ដ៏​អធិក​អធម្ម​នេះ​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក ហ៊ុន សែន ក៏​បាន​ចូល​ក្រាប​បង្គំ​គាល់​និង​ពិភាក្សា​ការងារ​ជាមួយ​ព្រះមហាក្សត្រ Brunei និង​ជួប​ប្រាស្រ័យ​ជាមួយ​ប្រមុខរដ្ឋ រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ដើម្បី​រិ​ត​ចំណងមិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ​អោយ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​៕

Comments

comments