គិត​ចាប់ពី​ឆ្នាំ ១៩៩៣ មក​ដល់​ឆមាស​ទី​១​នៃ ឆ្នាំ ២០១៧​នេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ ៩២៩៤​លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្នុង​រយៈពេល​ដដែល​នេះ​ដែរ ( ពី ១៩៩៣​ដល់ ២០១៧) រាជរដ្ឋាភិបាល​កម្ពុជា បាន​ទូទាត់​សេវា​បំណុល (​ប្រាក់​ខ្ចី​គេ​) ជូន​ទៅ​ដៃគូ​អភិវឌ្ឍន៍​វិញ បាន​ចំនួន ១០១០​លាន​ដុល្លារ​អា​មេ​រិ​ក​។

ចំពោះ​ប្រាក់​កម្ចី ដែល​រដ្ឋាភិបាល​បាន​ខ្ចី​ក្នុង​រយៈពេល ២៤​ឆ្នាំ បាន​យក​មក​អភិវឌ្ឍន៍ ក្នុង​វិស័យ​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ ប្រមាណ​ជា ៨៧.១២​ភាគរយ និង វិស័យ​ផ្សេង​ៗ​ទៀត​ចំនួន ប្រមាណ​ជា ១២.៨៨​ភាគរយ​។

ចាប់ពី​ឆ្នាំ ១៩៩៣ មក​ត្រឹម​ឆមាស​ទី ១​ឆ្នាំ ២០១៧​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដក​សាច់ប្រាក់​ពី​ដៃ គូ​អភិវឌ្ឍន៍ យក​មក​ប្រើប្រាស់​ជាក់ស្ដែង​បាន​ចំនួន ៦២,៤៤.៩២​លាន​ដុល្លារ ស្មើនឹង​ប្រមាណ​ជា ៦៧.១៨​ភាគរយ​នៃ ទំហំ កម្ចី​សរុប​។

យ៉ាងណាមិញ បើ គិតតែ​ក្នុង​ឆមាស​ទី​១​នៃ ឆ្នាំ​នេះ កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន សម្បទាន​ពី ដៃគូ អភិវឌ្ឍន៍ ចំនួន ៧៣២.០៦​លាន​ដុល្លារ ហើយ​ក្នុង​ពេល​ដដែល​នេះ កម្ពុជា បាន​ទូទាត់​សេវា​បំណុល​(​ប្រាក់​ខ្ចី​គេ​) ជូន​ទៅ​ដៃគូ​អភិវឌ្ឍន៍​វិញ​សរុប​ចំនួន ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​ជម្រាប​ផង​ដែរ​ថា បំណុល​ដែល​កម្ពុជា​ដែល​ជំពាក់​បរទេស កាន់តែ​កើន​ឡើងជា​លំដាប់ ហើយ​បំណុល​ភាគ ច្រើន​គឺ​កម្ពុជា​ជំពាក់​ចិន​៕

ប្រភព​ពី Business-Cambodia