ប្រជាពលរដ្ឋ​អ្នក​និយម​តាមដាន​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ផ្ទុះ​ប្រតិកម្ម​រិះគន់​និង​ជេរ​ប្រមាថ​សមត្ថកិច្ច​ជំនាញ​ពា់​ព័​ន្ឋ​ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​បរិស្ថាន ដែល​ធ្វើការ​បង្ក្រាប​និង​ចាប់​អ្នក​កាប់​ឈើ​ដែល​មាន​ទំហំ​ប៉ុន​ៗ​មេដៃ ។

យ៉ាងណា​ក៍ដោយ មិនដឹង​ថា​រូបភាព​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មើលទៅ​ជនរ​គ្រោះ​ទំនងជា​ស្ថិត​ក្នុង​គ្រួសារ​តែ​មួយ​នោះ សកម្មភាព​នៃ​ការ​បង្ក្រាប​និង​ថតរូប​ភាព​នោះ​នៅ​ថ្ងៃ ខែ ឆ្នាំ​ណា​នោះ​ទេ គ្រាន់តែ​អ្នក​បង្ហោះ​រូបភាព​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៧​នោះ​មាន​គណនី​ឈ្មោះ «Delivery Online Shop»​បញ្ជាក់​ខ្លី​ថា​«​ដំណឹង​ហួសចិត្ត ចាប់​បាន​អ្នក​កាប់​ឈើ​ខុសច្បាប់ នៅ​ដែន​ជំរក​ភ្នំ​កុស​ស្រុក​សំឡូត​ខេត្តបាត់ដំបង like & Share»​ប៉ុណ្ណោះ ។

គិត​ត្រឹម​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១០ ខែតុលា​នេះ មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​ខាង​បង្ក្រាប​បទល្មើស​ព្រៃឈើ ៕

Comments

comments