អ្នកនាំពាក្យ​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោកស្រី Lê Thị Thu Hằng បាន​ទាមទារ​អោយ​រដ្ឋាភិបាល​ខ្មែរ យកចិត្តទុកដាក់​ប​ង្កេ​ី​ត​លក្ខណៈ​ស្របច្បាប់​ជូន​ដល់​ពលរដ្ឋ​កម្ពុជា​ដេ​ី​ម​កំ​ណេ​ី​ត​វៀតណាម ។

បើ​តាម​លោកស្រី​ដែល​ត្រូវ​បាន​សារព័ត៌មាន​វៀតណាម​ស្រង់​សម្តី​កាលពី​ម្សិលមិញ​(១០ តុលា​) ពលរដ្ឋ​ខ្មែ​ដើម​កំណើត​វៀតណាម​ដែល​បាន​និង​កំពុង​រស់នៅ​ក្នុង​ប្រទេស​ខ្មែរ បាន​រួមចំណែក​ច្រើន​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ។

លោកស្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​បន្ត​ថា កម្ពុជា​នឹង​វៀតណាម​ជា​មិត្ត​ល្អ​នឹង​គ្នា​ដោយ​មាន​សហប្រតិបត្តិការ​ជាមួយ​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយ​យោង​តាម​ស្មារតី ។

លោកស្រី​សង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​ថា​ប្រទេស​ទាំង​ពី​នឹង​មាន​ចំណង​សាមគ្គី​ល្អជា​និរន្ត ។

គិត​ត្រឹម​វេលា​ម៉ោង​៧​និង​១៤​នាទី​ព​ញ​រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧​នេះ មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេ ពី​មន្ត្រី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ខ្មែរ ក៍​ដូច​ជា​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ។

ជា​ការ​កត់សម្គាល់ ប្រតិកម្ម​និង​សំណើ​របស់​លោកស្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោបរវេសន៍ ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង បាន​ចេញ​បទបញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​និង​ចាត់វិធានការ​ច្បាប់​ទៅ​លើ​ជនអន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ខ្មែរ ។

បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោបរវេសន៍ ក្រសួងមហាផ្ទៃ បាន​និយាយ​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​នៅ​ទីស្តីការក្រសួង​មហាផ្ទៃ​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​១២៩ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ស្ដី​ពី​ការ​លុប​ចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុង​កាន់កាប់​ប្រើប្រាស់​កាល​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៧​បញ្ជាក់​ឲ្យ​ដឹង​ថា «​អ្នក​ដែល​កាន់កាប់​ឯកសារ​មិន​ប្រក្រតី រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ជាង​៧​ម៉ឺន​នាក់ ក្នុង​នោះ​ជនជាតិ​វៀតណាម​ច្រើន​ជាងគេ អ​ញ្ចឹ​ង​យើង​ប្រកាស​បដិសេធ​ឯកសារ​ទាំង​អស់នោះ មាន​៦​មុខ​ដូច​ជា សៀវភៅ​ស្នាក់​នៅ សៀវភៅ​គ្រួសារ អត្តសញ្ញាណ​បណ្ណ និង​លិខិតឆ្លងដែន​ជាដើម ដោយ​ធ្វើការ​ដកហូត​ពី​ពួក​គាត់ ដោយ​ឯកសារ​ទាំង​អស់នេះ​ពុំ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ប្រើប្រាស់​តទៅ​ទៀត​ទេ​»​។

លោក​ផ្កាយ​៤ មេ​ប៉ូលិស​អន្តោប្រវេសន៍​បញ្ជាក់​បន្ថែម​ទៀត​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ជនបរទេស ជាង​១៩,០០០​នាក់​ហើយ ដែល​អាជ្ញាធរ​កម្ពុជា​ចាប់​បញ្ជូន​ទៅ​ប្រទេស​របស់​គេ​វិញ ហើយ​ថា ក្រោយ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្ដី​ពី​លុប​ចោល និង​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស​នៅ​ថ្ងៃនេះ​រួច​មក សមត្ថកិច្ច​នឹង​ចុះ​ទៅ​អនុវត្តន៍​ត្រួតពិនិត្យ​លើ​ករណី​ទាំងនេះ នៅ​តាម​រាជធានី​-​ខេត្ត ដែល​អាច​ធ្វើ​ឡើង​នៅ​ខែ​នេះ ឬ​ខែ​ក្រោយ​តែ​ម្ដង ។

ក្រុម​អ្នក​តាមដាន​សង្គម​និង​អ្នកវិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ក្រោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​ប្រតិកម្ម​នឹង​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ​ថា ជា​ការ​រំលោភ​អធិបតេយ្យ​ខ្មែរ ព្រោះ​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​មួយ មិន​អាច​ប្រទេស​មួយ​ផ្សេង​ទៀត​លូកដៃ ឬ​បញ្ជា​បាន​ទេ មិន​ខុស​ពី​ពាក្យ​ដែល​គេ​ធ្លាប់​និយាយ​«​ប្រទេស​មានច្បាប់ គ្រួសារ​មាន​វិន័យ​»​នោះ​ទេ ៕

 

Comments

comments