នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ ISI ផ្លូវ​វេ​ង​ស្រេង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ឲ្យ​ពលរដ្ឋ​ទាំងអស់​រួម​គ្នា​ក្រោកឈរ​ដើម្បី​ការពារ​សន្តិភាព ព្រោះ​បើ​គ្មាន​សន្តិភាព​ក៍​គ្មាន​ការ​អភិវឌ្ឍ​ដែរ ។

នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ទៅ​កាន់​កម្មករ​កម្មការិនី​នៅ​រោងចក្រ​ខាងលើ នា​ប៉ុន្មាន​នាទី​មុន​នេះ​ដែរ លោក ហ៊ុន សែន ក៍បាន​រិះគន់​ជា​ថ្មី​ម្តងទៀត​ដល់​សហគមន៍​អន្តរជាតិ​ដែល​គាំទ្រ​អាសនៈ​របស់​ខ្មែរក្រហម​នៅ​អង្គការសហប្រជាជាតិ ហើយ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​មក​លើ​រដ្ឋាភិបាល​អំឡុង​ទសវត្សរ៍​៨០ ។

លោក ហ៊ុន សែន ក៍បាន​បន្ត​ចោទប្រកាន់​មិន​ចំ​ឈ្មោះ ដែល​ក្រុម​អ្នក​តាមដាន​យល់​ថា​លោក ហ៊ុន សែន​សំដៅ​ដល់​លោក កឹ​ម សុខា ដែល​កំពុង​ជាប់​ព​ន្ឋ​នាគារ ម​៤ ត្រពាំង​ផ្លុ​ង ស្ថិត​ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ថា​ជា​មេខ្លោង​ដឹកនាំ​បាត​កម្ម​នាំ​ដល់​ការ​ស្លាប់​មនុស្ស​និង​របួស​នៅ​ផ្លូវ​វេ​ង​ស្រេង កាលពី​ក្រោយ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣ និងថាព្រឹត្តិការណ៍នាពេលនោះជារូបភាពនៃការធ្វើបដិវត្តព៌ណដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល៕

Comments

comments