ព្យុងយ៉ាង ៖ លោក គី​ម ជុង​អ៊ុ​ន បាន​ដំឡើង​តំណែង​អតីត​សង្សារ ឱ្យ​កាន់​តំណែង​ក្តាប់​អំណាច​ផ្ទៃក្នុង​ដ៏​មាន​ឥទ្ធិពល​របស់​រដ្ឋាភិបាល ។ នាង យុន សុង​វ៉ុល អតីត​មេក្រុម​ចម្រៀង​ស្រី​ក្នុង​ក្រុម Spice Girls របស់​កូរ៉េ​ខាងជើង​នោះ ត្រូវ​បាន​ដំឡើង​តំណែង​ចូល​ក្នុង​គណៈកម្មាធិការ​កណ្តាល របស់​គណបក្ស​ពលករ កាលពី​ថ្ងៃ​សៅរ៍ ស​ប្តា​ហ៍​មុន ។

ចំណាត់ការ​នេះ​បាន​កើតឡើង អំឡុង​ពេលធ្វើការ​ផ្លាស់​ប្តូរ​ដ៏​ធំ នៃ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង ខណៈ​ដែល​លោក គី​ម​ជុង​អ៊ុ​ន បាន​ដំឡើង​តំណែង ជំនួយការ​ជិត​ស្និទ្ធ​បំផុត​មួយ​ចំនួន អោយ​ចូល​ក្នុង​មុខ​តំណែង​ដ៏​មាន​អំណាច​នេះ ។ ខណៈ​ពេល​ដែល​នាង​យុន ត្រូវ​បាន​ជ្រើសរើស​ឱ្យ​មាន​តួនាទី​ខ្ពស់​ជាង​មុន អ្នក​ផ្សេង​ទៀត​ក៏​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​រៀបចំ​អំណាច​ឡើង​វិញ​របស់ គី​ម ជុង​អ៊ុ​ន ដែរ​ក្នុង​នោះ​រួម​ទាំង​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េ​ខា​ជើង ឈ្មោះ គី​ម យ៉ូ​ជុង អាយុ​៣០​ឆ្នាំ ។

ជា​ការ​កត់សម្គាល់​ពី​ការ​ទទួល​បានការ​ទុកចិត្ត​ត្រឡប់​មក​វិញ ពោល​គឺ​រយៈពេល​២​ឆ្នាំ បន្ទាប់​ពី​នាង​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​ប្រធាន​ឃោសនាការ​របស់​លោក​គី​ម ដោយសារ​កំហុស​ជា​ច្រើន នៅ​ពិធី​ជួបជុំ​ធំ​ៗ នៅ​ទូ​ទាំង​ប្រទេស ៕

Comments

comments