ភ្នំពេញ ៖ តារាចម្រៀង​ស្រគត់ស្រគុំ​កញ្ញា សុគន្ធ​ នី​សា នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស ដែល​កំពុង​តែ​ឡើង​កូដ​​នោះ​ លេចឮ​ដំណឹង​ពី​ការ​ភ្ជាប់ពាក្យ​រួច​ហើយ​ ជាមួយ​អាណិកជន​ខ្មែរ​ដែល​ជា​អ្នកជំនួញ​ម្នាក់ នៅ​ក្រៅប្រទេស ។​អ្នក​ទាំង​ពីរ​គ្រោង​នឹង​ចូល​រោងការ​នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ ។

ដំណឹង​ពី​ការ​ភ្ជាប់ពាក្យ​របស់​តារាចម្រៀង​លំដាប់​ជួរ​មុខ​ក្នុង​ផលិតកម្ម​ហង្ស​មាស​នេះមានការលាក់លាម ។ប៉ុន្តែមានការ​ទម្លាយ​ឱ្យ​ដឹង​ពី​អ្នកសិល្បៈ​ដូច​គ្នា តែ​មិន​ទាន់​មានការ​ចេញ​មុខ​បញ្ជាក់​ការពិតចំពោះ​រឿង​នេះ​ពី​សាមីខ្លួន​នោះទេ ។

ពាក់ព័ន្ធ​នឹង​ច​ម្ង​ល់​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយឈ្មោះ Lam Thavary ហាក់ដូចជា​ជិត​ស្និត ឬ​ដឹង​រឿង​ច្បាស់ បាន​ទម្លាយ​អាថ៌​កំបាំង​មួយ ដែល​នឹក​ស្មាន​មិន​ដល់​ថា «ខ្ញុំ​ដឹង​តាំងយូរ​មក​ម្ល៉េះ កុមារីម្នាក់ឈ្មោះ ណូ​ឈួ​​ ស៊ីវ​ហេង ជាបេក្ខជន​ប្រឡង​ចម្រៀង​កុមារ The Voice Kids Cambodia មានឪពុក​ពាក់​ផ្កាយ​៣ ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ​ទៀត​ផង ​និងត្រូវជា​ពួកម៉ាក​លោក ព្រាប សុវត្ថិ​ ។ ឪពុក ស៊ីវ​ហេង សព្វថ្ងៃ​ពោះម៉ាយ និង​ត្រូវជា​គូ​ដណ្តឹងរបស់ កញ្ញា នី​សារ ផង​ដែល​» ។

បើ​ដូច្នោះ​មែន ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​បាន​ឡើយ តែ​ទោះបីជា​យ៉ាងណា​ការ​ពិត​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ ព្រោះ​ពេល​នេះ​មិន​មានការ​បកស្រាយ​បញ្ជាក់​ណាមួយ​ពី កុមារី ណូ​ឈួ​ស៊ីវ​ហេង និង​ជា​ពិសេស Coach សុគន្ធ នី​សា នៅឡើយ​ទេ ។

ថ្មីៗនេះ​មាន​ការ​បែក​ធ្លាយ​រូបភាព និង​វីដេអូ ថ្ងៃ​ខួប​កំណើត​របស់ កុមារី​ ណូឈួស៊ីវហេង មាន​ការចូល​រូម​ពីសំណាក់​តារាល្បីៗ ដែលត្រូវ​បានគេ​ស្គាល់ថា​ ជាគ្រូបង្វឹក​ផ្ទាល់​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ “មាត់ចាប មាត់ព្រាប Mouth 2 Mouth” បានលើក​ឡើង​ជុំវីញ​រឿងនេះថា “អញ្ចឹង​ តើបាន​ជាប់រហូត” ។ គណនី​ដដែលលើកជាសំនួរថា “បើក្មេងៗធម្មតា តើCoach ទាំង​បីទៅខួប​កំណើត​ ដែរ​រឺទេ?”  ។

សូមបញ្ជាក់ថា កុមារី ណូ ឈួស៊ីវហេង ប្រឡង​ជាប់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ របស់​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ The Voice Kids Cambodia ទទួល​រងការរិះ​គន់យ៉ាង​ខ្លាំងពី​សំណាក់​ទស្សនិកជន​ថា ច្រៀង​មិនសូវ​ពីរោះ ប៉ុន្តែ​ជាប់ ហើយ​បែរជា អ្នក​ច្រៀង​ពីរោះ អ៊ុក សុវណ្ណារី ត្រូវ​ធ្លាក់​ទៅ​វិញ ។

ស្របពេកជាមួយគ្នានេះដែរនៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​ក៏​ឃើញ នារី​ម្នាក់​ចេញបាន​អះអាង​ថា ​ខ្លួន​គឺជា​ក្មួយ​របស់​ ឳពុក ​ស៊ីវ​ហេង បាន​សរសេរ​សារ​ខ្លី ដែល​មាន​អត្ថន័យ ​ថា​ ៖ «​បាន​ហើយ​សម្រាក មិនបាច់​សួរ​បង​និសា​ទេ សួរ​ខ្ញុំ​ក៏​បាន ពូ​ខ្ញុំ​មាន​ប្រពន្ធ​មិនមែន​ពោះម៉ាយ​ទេ គឹ​ម​ខ្ញុំ ដែល​ត្រូវជា​ប្រពន្ធ​ពូ​ខ្ញុំ មាន ហ្វ្រេនក្នុងហ្វេសប៊ុក ជាមួយ​ដែរ​»​ ។

តាម​រយៈ​សារ​មួយ​នេះ បាន​ធ្វើ​ឲ្យទស្សនិកជន​មួយ​ចំនួន អស់​ការ​សង្ស័យតទៅ​ទៀត ព្រោះ​មាន​ក្រុម​គ្រួសារ​សាមីខ្លួន ចេញ​មុខ​បកស្រាយ​យ៉ាង​ដូច្នេះ​ទៅ​ហើយ ​៕

Comments

comments