ភូមិ​មួយ​ដែរ​រង​គ្រោះ​ដោយសារ​គ្រាប់បែក​ខ្លាំង​បំផុត ជា​កន្លែង​ដែល​អ្នកទេសចរ​ណ៍ស្គាល់​តិច​បំផុត នៅ​លើ​ផែនទី​ទេសចរណ៍​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​កន្លែង​នោះ​សក្ដិ​សម​បំផុត​សម្រាប់​អ្នកទេសចរណ៍​ដែល​ចង់​ឃើញកាក​សំណល់​ និងភាពខ្ទេចខ្ទី​ដោយ​សារសង្គ្រាម ។

ភូមិ​មួយ​នេះ នៅ​ក្នុង​ខេត្ត Xieng Khouang មាន​ទីតាំង​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​ទីក្រុង Phon Sa Vanh នៅ​ភាគ​និរតី​ទីក្រុង​វៀង​ចាន់ ប្រទេស​ឡាវ មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម ។

អ្នក​ទេសចរណ៍​អាច​មើលឃើញ​ពី​សសរផ្ទះ​មួយ​ចំនួន ត្រូវ​បាន​អ្នកស្រុក​សង់​ឡើង​ពី​សម្បក​គ្រាប់បែក ដែល​អា​មេ​រិ​ក​បន្សល់​ទុក​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម ដែល​ខេត្ត​នេះ​ទទួល​រង​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង ។

ផ្ទៃដី​វាលរាប់​សិប​ហិ​កតា​ត្រូវ​ទុក​ចោល ប្រជាជន​ដែល​រស់នៅ​ទីនោះ បាន​យក​យុទ្ធភណ្ឌ​សំណល់​សង្គ្រាម និង​សម្បក​គ្រាប់បែក​ទាំងនោះ​ធ្វើ​ជា​វត្ថុ​ផ្សេង​ៗ​ដើម្បី​ប្រើប្រាស់ ដូច​ជា​ធ្វើ​សសរផ្ទះ របង​ផ្ទះ ទូក រួម​ទាំង​របស់របរ​ប្រើប្រាស់​ផ្សេង​ៗ​ទៀត ៕

 

Comments

comments