វិភាគ ៖ អ្នកឯកទេស​វិភាគ​បាន​បញ្ជាក់​ថា ចំពោះ​សហគមន៍​អឺរ៉ុប​ឆ្នាំ​២០១៥​បាន​ក្លាយទៅជា​ឆ្នាំ​នៃ​សុ​បិ​ន្ត​អាក្រក់​បំផុត​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​។ ប៉ុន្តែ​បើ​មើល​ពី​ស្ថានភាព​បច្ចុប្បន្ន ឆ្នាំ​២០១៦​កាន់តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​។

នៅ​ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​ដែល​ប្រឈម​នៅ​បញ្ហា​ជា​ច្រើន រាប់​មិន​អស់ ក្នុង​នោះ​មាន​ទាំង​វិបត្តិ​សេដ្ឋកិច្ច នយោបាយ ពិសេស​គឺ​វិបត្តិ​ផ្ទៃក្នុង​នៅ​ក្នុង​សហគមន៍​អឺរ៉ុប​តែ​ម្តង​។ បើ​ត្រួតពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​អាក្រក់​បំផុត ប៉ុន្តែ​ប្រសិនបើ​ពលរដ្ឋ​អង់គ្លេស​គាំទ្រ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប​នោះ វា​កាន់តែ​អាក្រក់​ជាង​នេះ​ថែម​ទៀត​។
ចាប់តាំងពី​ឆ្នាំ​១៩៨៩​មក អឺរ៉ុប​មិន​ដែល​ជួប​នៅ​បញ្ហា​ដូច​ជា​ពេល​នេះនោះ​ឡើយ វិបត្តិ​បាន​ធ្វើ​ឲ្យ​អឺរ៉ុប​ប្រឈម​និង​ប្រេះឆា ក្នុង​ពេល​ដែល​មានការ​ញ៉ុះ​ញ៉​ង់​ពី​ខាងក្រៅ​ទៀត​នោះ​។ វិបត្តិ​បំណុល វិបត្តិ​ជនភៀសខ្លួន ការ​វាយប្រហារ​ភេរវកម្ម ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​កាន់តែ​អាក្រក់​នៅ​ឆ្នាំ​២០១៦​។

ប្រធាន​សហគមន៍​អឺរ៉ុប​លោក​Jean Claude Juncker ព្រមាន​ថា ប្រសិនបើ​ប្រទេស​នៅ​តំបន់​អឺរ៉ុប​បន្ត​បិទទ្វា​ព្រំដែន​នោះ វិបត្តិ​នៅ​ក្នុង​តំបន់​អឺរ៉ុប​កាន់តែ​ខ្លាំង​ឡើង​។​លោក​បន្ត​ទៀត​ថា​ប្រសិនបើ​អឺរ៉ុប​បិទទ្វា​ព្រំដែន​ដើម្បី​បញ្ចៀស​វិបត្តិ​ជនភៀសខ្លួន​និង​ភេរវកម្ម តែ​អឺរ៉ុប​ត្រូវ​ជួប​វិបត្តិ​ផ្សេង​មួយទៀត​។

ប៉ុន្តែ​ការ​ប្រកាស​ទាំងនោះ​ផ្ទុយ​ទៅ​នឹង​អ្វី​អធិការបតី​អា​ល្លឺ​ម៉​ង​លោកស្រី​ម៉ា​គែល​បញ្ជាក់​ថា «​យើង​អាច​ដោះស្រាយ​វិបត្តិ​បាន ពិសេស​គឺ​វិបត្តិ​ជនអន្តោប្រវេសន៍​»​។
សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សាយ​ថា «​បញ្ហា​មួយ​ដែល​ត្រូវ​លើក​មក​ពិភាក្សា​នា​ពេល​នេះ គឺ​ឆ្នាំ​២០១៦ គឺជា​ឆ្នាំ​ទន់ខ្សោយ​របស់​អឺរ៉ុប ទាំង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច ។ អឺរ៉ុប​ចាំបាច់​ត្រូវ​តែ​មាន​វិធានការ​ល្អ​បំផុត​នៅ​ឆ្នាំ​២០១៦ បើ​មិន​ដូច្នោះ​ទេ សុ​បិ​ន្ត​អាក្រក់​នឹង​កាន់តែ​អាក្រក់​ថែម​ទៀត​៕

Comments

comments