ភ្នំពេញ ៖ បន្ទាប់​ពី​ផ្ទុះ​រឿង​បេក្ខភាព​ក្នុង​កម្មវិធី The Voice kids Cambodia កុមារី ស៊ីវ​ហេង មាន​ទំនាក់ទំនង​គ្នា និង Coach សុគន្ធ នី​សា រហូត​ក្លាយ​ទៅ​ប្រធានបទ​ដ៏​ក្ដៅ​មួយ មតិ​មហាជន​សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​ចេញ​មុខ​បកស្រាយ​រាល់​ដំណឹង ដែល​ត្រូវ​បាន​ចែកចាយ​ត​ៗ​គ្នា​កន្លង​មក ឲ្យ​បាន​ច្បាស់​ពី​រឿង​នេះ​ផង​ដែរ ។

កាលពី​យប់​ថ្ងៃ​ទី​១១ តុលា​នេះ នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក ឈ្មោះ ស៊ីវ​ហេង Siv Heng បាន​បង្ហោះ​សារ​ចេញ​មុខ​ស្រាយ​បំភ្លឺ​រាល់​រឿងរ៉ាវ ដែល​គេ​ចោទប្រកាន់​ខាងលើ​យ៉ាង​ច្បាស់​ថា «តាំង​នាម​ខ្ញុំ​ជា​បង​របស់ កុមារី ស៊ីវ ហេង សុំ​ធ្វើការ​ច្រានចោល​នូវ​ព័ត៌មាន​បំភ្លៃ​ការ​ពិត​ទាំងឡាយ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​គ្រួសារ​ខ្ញុំ ជា​ពិសេស​ប្អូនស្រី​ខ្ញុំ​ផ្ទាល់ ។ ហើយ​សូម​ពុក​ម៉ែ​បងប្អូន​ទាំងអស់​សូម កុំ​វិភាគ ដោយ​ជឿ​តាម​ព័ត៌មាន​ប្រឌិត​ទាំងឡាយ​ ។ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​ពី Account ឈ្មោះ Lam Thavary គាត់​ហាក់ដូចជា ដឹង​នូវ​គ្រប់​ព័ត៌មាន​ទាំងអស់​ក្នុង​គ្រួសារ ស៊ីវ ហេង​ច្បាស់​ណាស់​។ ដូច្នេះ​សូម​ម្ចាស់ Account រូប​នេះ​អញ្ជើញ​ចេញ​មុខ​មក​និយាយ​ហើយ​បកស្រាយ​អោយ​អស់​មក​។ ហេតុ​អី​មក​បំប៉ោង​ព័ត៌មាន​មិន​ពិត​មួយ​ហើយ​មួយទៀត ? ហើយ​នូវ​មាន​គេហទំព័រ​មួយ​ចំនួន​ដែរ​ធ្វើការ​ចែករំលែក​ព័ត៌មាន​បំភ្លៃ​ការ​ពិត​ទាំងឡាយ ជា​ពិសេស​គេហទំព័រ​KQUBE (​សុទ្ធតែ​បញ្ជាក់​ថា ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​ជិត​ទេ​) សូម​គេហទំព័រ​ទាំងឡាយ​ធ្វើការ​កែរ​តម្រូវ​នូវ​ព័ត៌មាន​ប្រឌិត​ទាំងឡាយ​ណា​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​កម្មវិធី The voice Kids និង​គ្រួសារ​ខ្ញុំបាទ ។ ខ្ញុំ​សូម​អភ័យទោស​នូវ​រាល់​ពាក្យ​ពេជ្រ​លើសលួស​ទាំងឡាយ» ។

បើ​តាម​អត្ថន័យ​សារ​ដែល​បាន​បង្ហោះ​ខាងលើ​នេះ ចង់​បង្ហាញ​ថា អោយ​ឈប់​មានការ​យល់​ច្រឡំ​ពី​បញ្ហា​ទាំងអស់ ព្រោះ​គ្រួសារ​ខ្លួន​បាន​ច្រានចោល​រាល់​ព័ត៌មាន ដែល​បាន​ចុះ​ផ្សាយ​កន្លង​មក​ហើយ ។ យ៉ាងណាមិញ​ចំពោះ Coach និសា ក៏​នៅ​តែ​បន្ត​ភាព​ស្ងប់ស្ងាត់ ហាក់​មិន​ខ្វល់ ឬ​ចង់​បកស្រាយ រាល់​ដំណឹង​ក្លែងក្លាយ​ទាំង​អស់នោះ​ទាល់តែ​សោះ ៕

Comments

comments