រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង បាន​ប្រកាស​តាម​បណ្តាញ​ព័ត៌មាន Fresh News ទាំង​សំឡេង​ខ្លាំង​ៗ​ថា ក្រសួងសុខាភិបាល​ប្រកាស​បដិសេធ​ដាច់អហង្ការ​ចំពោះ​បុគ្គល​ឈ្មោះ ជា សុខ​ហេង ដែល​តាំងខ្លួន​ជា​គ្រូ​ព្យាបាល​មនុស្ស​គ ថ្លង់​ជា​សះស្បើយ និង​ថា​ក្រសួងសុខាភិបាល​មិន​បាន​ទទួលស្គាល់ និង​ទាមទារ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

ការ​ប្រកាស​ទាត់​ចោល​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ជា សុខ​ហេង បាន​ប្រាប់​ប្រ​ព័​ន្ផ្ស​ព្វ​ផ្សាយ​ក្នុងស្រុក​ថា ជំនាញ​ព្យាបាល​ជំងឺ គ ថ្លង់ របស់​លោក​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​និង​អនុញ្ញាត​ឲ្យ​លោក​បើក​កន្លែង​ព្យាបាល​នោះ ។

បើ​តាម​លោក ម៉​ម ប៊ុ​ន​ហេង «​ក្នុង​នាម​ខ្ញុំ​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ប្រកាស​មិន​ដែល​ទទួលស្គាល់​ជំនាញ​ព្យាបាល​ជំ​ងឹ​របស់​បុគ្គល ជា សុខ​ហេង ដូចដែល​គេ​អះអាង​ថា​ជា​គ្រូ​ព្យាបាល​ជំងឺ គ ថ្លង់ នោះ​ទេ​។ ក្រសួងសុខាភិបាល​សូម​ប្រកាស​បដិសេធ​យ៉ាង​ដាច់​ហ​ង្កា​រ​ចំពោះ​ការ​លើក​ឡើង​របស់​បុគ្គល​នេះ និង​សូម​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​អះអាង​ខាងលើ​នេះ​»​៕

Comments

comments