បុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជនមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារដោយមិនទាន់ដឹងពីមូលហេតុ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជិត៨យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ជំហានដំបូងបានឲ្យដឹងទៀតថា ក្រោយករណីបាញ់សម្លាប់មនុស្សដូចបាញ់ចាបនៅក្បែរប៉ុស្តិ៍ប៉ូលិសខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនជនសង្ស័យម្នាក់និងកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ៕