បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ករណី​បាញ់​សម្លាប់​មនុស្ស​នៅ​នៅ​ផ្លូវលំ ចំណុច​ហាង​លក់​គ្រឿងក្លែម​ស្ថិត​ក្នុង​ក្រុម​ទី​១១ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​1 ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ទី​១៤ ខែតុលា​នេះ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ជ័យ ប៊ុ​ន​ថន ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ ជា​សន្តិសុខ​ផ្សារ ស្ទឹង​មាន​ជ័យ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទ្រា រីឯ​ជនល្មើស​ឈ្មោះ​សាន បុរី អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ក្រុងភ្នំពេញ ស្នាក់​នៅផ្ទះ​លេខ​៣១២ ក្រុម​១១ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ត្រូវ​ឃាត់ខ្លួន ។

យ៉ាងណា សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ករណី​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស​កណ្តាល​រាជធានី​ភ្នំពេញ​នេះ​នៅឡើយ​ទេ និង​កំពុង​សាកសួរ ៕

Comments

comments