បវរកញ្ញា​អន្តរជាតិ​កម្ពុជា Miss Grand International ២០១៧ គឺ​កញ្ញា ខ្លឹម ស្រី​គា បាន បាន​ប្រាប់​ពិភពលោក​ថា​កោះត្រល់ ដែល​វៀតណាម​ហៅ​ថា កោះ​ហ្វូ​កុក ជា​របស់​កម្ពុជា ខណៈ​ដែល​ការ​ប្រារ​ព្ឋ​កម្ម​វី​ធី​នេះ​ធ្វើ​នៅ​លើ​កោះ PhoQuoc island ។

នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​ត្រូវ​បាន​គេ​ចែកចាយ​ផ្សាយ​បន្ត​គ្នា​( Share) នៅ​លើ​បណ្តាញ សង្គម​ដ៍​ពេញ​និយម​មួយ​នេះ ។

មិន​អាច​រក​ការ​បញ្ជាក់​ឲ្យ​ច្បាស់លាស់​បាន​ទេពី​កញ្ញា ខ្លឹម ស្រី​គា​ផ្ទាល់ ក៍​ដូច​ជា​គណៈកម្មការ​រៀបចំ​ការ​ប្រារ​ព្ឋ​ពិធី Miss Grand International ២០១៧ ដែល​ប្រទេស​វៀតណាម​ជា​ម្ចាស់ផ្ទះ ។

គិត​ត្រឹម​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧​នេះ មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ពិសេស​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​ខ្មែរ ។

យ៉ាងណា​នៅ​លើ​បណ្តាញ​សង្គម គេ​មិនឃើញ​មានការ​បញ្ជាក់​លម្អិត​អំពី​ការ​លើក​ឡើង​របស់​កញ្ញា ខ្លឹម ស្រី​គា ថា​តើ​នាង​និយាយ​ថា​«​កោះត្រល់​»​ជា​របស់​ខ្មែរ​នោះ នៅ​ក្នុង​កម្មវិធី ឬ ក៍​គ្រាន់តែ​និយាយ​ប្រាប់​បវរកញ្ញា​បរទេស​ដែល​ចូលរួម​ជាមួយ​នាង​ប្រកួតប្រជែង Miss Grand International ២០១៧​នោះ​ដែរ ។

សូម​បញ្ជាក់​ថា កញ្ញា ខ្លឹម ស្រី​គា មាន​អាយុ​១៨​ឆ្នាំ មាន​កម្ពស់ ១៧៣ សង់ទីម៉ែត្រ ទម្ងន់​៥៥​គីឡូក្រាម ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន រ៉ា​នី វត្ត​ភ្នំ មាន​ទីកន្លែង​កំណើត នៅ​រា​ធានី​ភ្នំពេញ​។

នាង​ជា​បេក្ខភាព​តែ​ម្នាក់​គត់​របស់​កម្ពុជា ចូលរួម​ក្នុង​ការ​ប្រកួត​កម្មវិធី Miss Grand International ២០១៧ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម​។ ស្រី​គា ជា​បវរកញ្ញា​ទទួល​ជ័យ​លា​ភី​ជា Miss Grand Cambodia ហើយ​គ្រានោះ​នាង​ទទួល​នូវ​ការ​រិះគន់​ពី​សំណាក់​មហាជន​មួយ​ចំនួន​ថា កញ្ញា​មាន​រូបសម្បត្តិ ពុំ​ស្អាត ពុំ​ទាន់សម័យ ពុំ​ឆ្លាត​វ័យ មិន​សាក​សម​ចំពោះ​តំណែង​នេះ​។ ដោយឡែក​នៅ​ពេល​នាង​ចូលរួម​ប្រកួត​ពានរង្វាន់ Miss Grand International ក្នុង​វគ្គ​ប្រកួត “​ឈុត​តំណាង​ជាតិ​ល្អ​បំផុត​” កញ្ញា ខ្លឹម ស្រី​គា បាន​បង្ហាញ​ឈុត “​ទេវី​ក្រុង​កម្ពុជា​ធិ​បតី​” ជាមួយនឹង​ស្នាមញញឹម​ពោរពេញ​ដោយ​ភាព​ជឿជាក់ ធ្វើ​ឲ្យ​មហាជន​ដែល​ធ្លាប់តែ​រិះគន់ បែរមក​ជា​កោតសរសើរ​ចំពោះ​សមត្ថភាព Miss Grand កម្ពុជា​។

ប្រវត្តិ​របស់​ញ្ញា ខ្លឹម ស្រី​គា ដែល​បាន​តស៊ូ​ក្លាយជា Miss Grand Cambodia 2017​។ នាង​ជា​យុវតី​វ័យក្មេង ជា​សិស្ស​វិទ្យាល័យ​ធម្មតា ដែល​កើត​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ពុំ​សូវ​ជា​ធូរធារ គេ​ពុំ​សូវ​អោយ​តម្លៃ​។ ដោយសារ​ចង់​ជួយ​ក្រុម​គ្រួសារ នាង​ក្រមុំ យុវតី​វ័យក្មេង​ក៏​បាន​ចូល​ប្រលង Freshie Girl and Boy ឆ្នាំ​២០១៧ តែ​មិន​បាន​ជោគជ័យ​។ នាង​ជានា​រី​សាមញ្ញ​ចូល​ចិត្ត និយាយ​លេង​ច្រើន មិន​ចេះ​ប្រកាន់ ឬ​ឆ្មើងឆ្មៃ ទោះបីជា​មនុស្ស​ពុំ​សូវ​ស្គាល់គ្នា​។ ស្ថិត​ក្នុង​វ័យ​ពុំ​ទាន់​២០​ឆ្នាំ​ទេ តែ​នាង​មាន​ក្ដី​ស្រមៃ ហើយ​ក៏​មិន​បោះបង់ នាង​ក៏​បាន​ចូល​ប្រកួត​ម្ដងទៀត គឺ​កម្មវិធី Miss Grand Cambodia 2017​។

បេ​ក្ខ​នារី​ស្រស់​ស្អាត និង​ពោរពេញ​ដោយ​ចំណេះដឹង​មក​ពី​ប្រទេស​នានា​នៅ​លើ​ពិភពលោក ដោយ​ក្នុង​នោះ​រួម​មាន​កញ្ញាឯក​របស់​កម្ពុជា​ផង​ដែរ នឹង​ដណ្ដើម​ម្កុដ​ដែល​មាន​តម្លៃ​រហូត​ដល់​៣០​ម៉ឺន​ដុល្លារ​ច្នៃ​ពី​មាស និង​ត្បូង​សុទ្ធ​។

ការ​ប្រកួត​នេះ​នៅ​មាន​ដំណាក់កាល​ច្រើន​ទៀត ដោយ​ការ​ប្រកួត​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៥ តុលា ទើប​បញ្ចប់​ការ​ប្រកួត​។

កញ្ញា ខ្លឹម ស្រី​គា បាន​តំណាង​ឲ្យ​កម្ពុជា បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​បាន​ប្រកួត​ដណ្ដើម​ម្កុដ​​ទ្រង់​ទ្រាយ​ធំ​។ នេះ​ជា​ការ​ប្រកួត​ម្កុដ Miss Grand លើក​ទី​៥​របស់​ពិភពលោក​ដែល​បាន​ជ្រើសរើស​ប្រទេស​វៀតណាម​ជា​ម្ចាស់ផ្ទះ ហើយ​ត្រូវ​បាន​ប្រទេស​វៀតណាម​ជ្រើស​យក​កោះត្រល់​ជាទី​តាំង​ប្រកួត​ផ្ដាច់ព្រ័ត្រ ៕

 

Comments

comments