ក​បំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា​ហើយ តែ​មិន​សហការ​ចូលរួម​ដោះស្រាយ​។

លោក ទៀ បាញ់ អះអាង​ដូចនេះ នៅ​ពេល​សួរសុខទុក្ខ​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​គគីរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដែល​ជា​តំបន់​គ្រាប់បែក​គីមី​សហរដ្ឋអាមេរិក បាន​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​។ លោក​បន្ត​ទៀត​ថា កម្ពុជា​នឹង​ព្យាយាម​បោសសំអាត​គ្រាប់បែក​គីមី ដែល​បន្សល់​ដោយ​អា​មេ​រិ​ក​នេះ ឲ្យ​អស់​ចេញពី​ឃុំ​គគីរ ពីព្រោះ​គ្រាប់បែក​គីមី​ទាំងនេះ កំពុង​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ខ្លាំង​។

ចំណែក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង ក៏​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ទីតាំង ដែល​មាន​គ្រាប់​គីមី របស់​អា​មេ​រិ​ក​នៅ​ឃុំ​គគីរ ហើយ​បាន​រក​ឃើញ​ក្មេង​៣​នាក់ ដែល​កើតមក​ខុស​ប្រក្រតី​ដែល​លោក​អះអាង​ថា អាច​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​ពី​ការ​សាយភាយ​គ្រាប់បែក​គីមី​នេះ​។ កុមារ​ទាំង​៣​នាក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​សភាព​ជំងឺ​របស់​កុមារ​ទាំង​៣​នាក់​នោះ​ហើយ​។

អាស៊ី​សេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក ជុំវិញ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អំពី​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​កុមារ​ទាំង​បី​នាក់ ដោយសារ​ការ​សាយភាយ​គ្រាប់បែក​គីមី​នោះ​ទេ​។

ក៏​ប៉ុន្តែ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​លោក វី​ល្លៀម ហៃ​ដ្ដ៍ (William Heidt) ធ្លាប់​លាតត្រដាង​ថា សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​អស់​ជាង ១៦០​លាន​ដុល្លារ ក្នុង​កិច្ច​ប្រឹងប្រែង ដើម្បី​ជួយ​ដោះ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​។ លោក​ថា ពាក់កណ្ដាល​នៃ​ទឹកប្រាក់​នេះ ត្រូវ​បាន​ប្រើប្រាស់ សម្រាប់​ដោះ​មីន​របស់​ចិន សូ​វៀត និង​វៀតណាម នៅ​ភាគ​ខាងលិច​ប្រទេស គឺ​នៅ​តាម​ចម្ការ​មីន​ដែល​មាន​គ្រោះថ្នាក់ ១០ ដង​លើស​គ្រាប់​ដែល​ទម្លាក់​ដោយ​អា​មេ​រិ​ក​។ មន្ត្រី​នាំពាក្យ​អា​មេ​រិ​ក​ធ្លាប់​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ស្នើ​ឲ្យ​អា​មេ​រិ​ក​ជួយ​ដោះស្រាយ​បញ្ហា​គ្រាប់​គីមី​នេះ​ទេ ហើយ​បន្ថែម​ថា កម្ពុជា​អាច​ប្រើប្រាស់​ថវិកា​អា​មេ​រិ​ក​ដែល​ត្រៀម​សម្រាប់​ដោះ​មីន ដើម្បី​យក​ទៅ​ដោះស្រាយ​បញ្ហា​គ្រាប់​គីមី​ទាំងនោះ​៕

Comments

comments