អ្នកចាំទី​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​បាន​ស្លាប់​ក្នុងអំឡុងពេល​ការ​ប្រកួត​លី​ក កាលពី​ថ្ងៃអាទិត្យ​ទី ១៥ តុលា ២០១៧ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​ម្នាក់ នៅ​ទីក្រុង​ឡា​ម៉ុ​ន​ហ្គា​ន ខេត្ត​ជ្វា​ខាងកើត ។

នៅ​ពេល​ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​ក្នុង​នាទី ទី​៤៤ លើ​កីឡាករ ឆ​រុល ហ៊ូ​ដា លេង​ជា​អ្នកចាំទី សម្រាប់​ក្រុម Persela Lamongan ដែឡ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Semen Padang នៅ​ក្នុង​ក្រប​ខណ្ឌ​លី​ក​ទី​១ របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

វី​ដេ​អូ​ឃ្លី​ប​ពី​ទូរទស្សន៍​បាន​បង្ហាញ​ថា អ្នកចាំទី Choirul វ័យ​៣៨​ឆ្នាំ ពិបាក​ដកដង្ហើម ក្រោយ​ពេល​រូប​គាត់​បាន​ជល់​នឹង​ក្បាលជង្គង់​របស់​មិត្ត​រួម​ក្រុម Ramon Rodrigues ពេល​ដែល​គាត់​ព្យាយាម​ចាប់​បាល់ ជិត​ម៉ោង​បញ្ចប់​តង់​ទី​១ ។

ភ្លាម​ៗ អ្នកចាំទី Choirul ទទួល​ការ​ព្យាបាល​នៅ​លើ​ទីលាន​ប្រកួត មុន​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ នៅ​ទីក្រុង Lamongan មួយសន្ទុះ​ក្រោយមក អ្នកចាំទី​ក៏​បាន​បាត់បង់​ជីវិត ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក ។

វេជ្ជបណ្ឌិត លោក ហ្សា​គី មូ​បា​រ៉ា​ក់ ដែល​ជួយ​ជន​រង​គ្រោះ បាន​និយាយ​ថា ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំងក្លា​មួយ ទៅ​លើ​.​ក និង​ក្បាល​របស់​អ្នកចាំទី​រូប​នេះ បាន​នាំ​ឱ្យ​មានការ​ថយ​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​ជា​ស្ថានភាព​មួយ ធ្វើ​អោយ​ជាលិកា​សេរី​រា​ង្គ​កាយ​ខ្វះ​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​គ្រប់គ្រាន់ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ប្រកួត​នៅ​បន្ត​ដូច​ធម្មតា ហើយ​ទី​បញ្ចប់​ក្រុម​របស់​អ្នកចាំទី Choirul បាន​ឈ្នះ​ការ​ប្រកួត​២-០ ៕

Comments

comments