គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧​នេះ ជនជាតិ​ចិន​ទាំងស្រី​ទាំងប្រុស​រាប់រយ​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​រាជរដ្ឋាភិបាល​ខ្មែរ​ចាប់​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​ចិន​វិញ បន្ទាប់​ពី​ជនជាតិ​ចិន​ទាំងនោះ​ត្រូវ​បាន​ចាប់ខ្លួន​ពាក់​ព័​ន្ឋ​នឹង​ការ​ចាប់ជម្រិត​ជនជាតិ​ចិន​ដូច​គ្នា​តាម​ប្រ​ព័​ន្ឋ​អ៊ី​ន​ធ័​រ​ណិ​ត​ដែល​ភាគច្រើន​ពួក​គេ​ធ្វើ​សកម្មភាព​លួចលាក់​នៅ​ក្នុង រាជធានី​ភ្នំពេញ​និង​តាម​ខេត្ត ឬ តំបន់​ទេសចរណ៍​មួយ​ចំនួន ។

ជន​ជនល្មើស​ជា​ជនជាតិ​ចិន​ដែល​មាន​ទាំង​ចិនតៃវ៉ាន់​និង​ដីគោក​រាប់រយ​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​រាជរដ្ឋាភិបាល​រៀបចំ​ភស្តុ​តាង​និង​ឯកសារ​បញ្ជូន​ទៅ​ប្រទេស និង​ដែន​កោះ​កំណើត​របស់​ខ្លួន​ទាំងនោះ ពួក​គេ​ភាគច្រើន​ជួល​សុ​ទ្ឋ​តែ​ភូមិ​គ្រឹះ​(Villa)​ស្នាក់​នៅ​និង​យក​ជា​កន្លែង​ចាប់ជម្រិត​តាម​អន​ឡាញ លេងល្បែង​ស៊ីសង​តាម​ប្រ​ព័​ន្ឋ​អ៊ិ​ន​ធ័​រ​ណិ​ត ឬ​ហ្គេ​ម​ស៊ីសង​តាម​បច្ចេកវិទ្យា​ផ្សេង​ៗ​ទៀត ។

មានការ​ចោទសួរ​ថា ហេតុ​អ្វី​បានជា​បទល្មើស​ចាប់ជម្រិត​តាម​អន​ឡាញ ឬ អ៊ី​ន​ធ័​រ​ណិ​ត ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​មួយ​ចំនួន​នៅ​តែ​បន្ត​កើត​មាននៅ​ក្នុងស្រុក​ខ្មែរ ហើយ​សមត្ថកិច្ច​ចាប់​មិន​ចេះ​អស់ ? ។

បើ​តាម​ក្រុម​អ្នក​តាមដាន​សង្គម​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ភាព​ឆក​ល្វែង និង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ មិន​បាន​គ្រប់​ជ្រុងជ្រោយ​របស់​សមត្ថកិច្ច​ខ្មែរ​មួយ​ចំនួន​នៅ​តាម​ផ្លូវអាកាស គោក ឬ​ផ្លូវទឹក ក៍​ដូច​ជា ជនល្មើស​ទាំងនោះ​ហាក់​មាន​ខ្សែ​សង្វា​ក់រៀប​ជា​ប្រ​ព័​ន្ឋ ហើយ​ជន​សង្គម​ងងឹត​ជនជាតិ​ចិន​ទាំងនោះ​ទៀត​សោ​ធ អាច​នឹង​មាន​ខ្សែបណ្តាញ​ណាមួយ​នៅ​ក្នុង​ប្រទេស​ខ្មែរ ។

ម្យ៉ាងទៀត ជន​សង្គម​ងងឹត​ចិន​ដែល​ធ្វើ​សកម្មភាព​ចាប់ជម្រិត​ថៅកែ​ជនជាតិ​ចិន​ទាំង​នៅ​ស្រុក​ខ្មែរ ឬក៍​ប្រទេស​ចិន តាម​ប្រ​ព័​ន្ឋ​អ៊ី​ន​ធ័​រ​ណិ​ត​នោះ ពួក​គេ​បាន​ស្វែង​យល់​និង​ស្គាល់​យ៉ាង​ច្បាស់​ពី​ភាព​ងាយស្រួល​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​តាម​បច្ចេកវិទ្យា​ទំនើប​នេះ​នៅ​ក្នុង​ប្រទេស​ខ្មែរ ដោយសារ​តែ​មាន​អំពើ​ពុក​រលួយ និង​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ធូររលុង​ជាដើម ។

យ៉ាងណា​ក៍ដោយ​ខាងលើ​នេះ គ្រាន់តែ​ជា​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តាមដាន​សង្គម​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។

លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ឋ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៍​ដូច​ជា​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​មួយ​ចំនួន​ទៀត មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧​នេះ ៕

Comments

comments