អាចារ្យវត្ត​សែន​សុខ បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ហង្ស​មាសបង់​ថ្លៃ​តម្កល់សព​អ្នកចម្រៀង​និង​សំដែង សាន ស្រី​ឡៃ ដែល​ត្រូវ​បាន​ប្តី​បាញ់​សម្លាប់​ក្នុង​រឿង​ប្រចណ្ឌ​និង​ថ្លៃ​ផ្សេង​ៗ​សរុប​២៦០០​ដុល្លារ ហើយ​ថាបើ​មិន​បង់​ទេ​យក​សព​ត្រឡប់​ទៅ​វិញ​ចុះ ។

អំពើ​ឃាតកម្ម​លើ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស និង​ជា​អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២ អ្នក​នាង សាន ស្រី​ឡៃ ត្រូវ​អតីត​ប្តី​បាញ់​សម្លាប់​ចំនួន​៣​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច នៅ​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល វ៉ា​យ តាឡុ​ង​ហ្គា ក្បែរ​ស្ថានីយ៍ទូរទស្សន៍​អប្សរា ក្នុង​ខណ្ឌចំការមន នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧​នេះ ខ្មាន់កាំភ្លើង​គឺជា​ប្ដី​របស់​ស្ដ្រី​រង​គ្រោះ​តែ​ម្តង បច្ចុប្បន្ន​ជាម​ន្ដ្រី​គយ ឈ្មោះ ជ័យ រិ​ន អាយុ​៥៣​ឆ្នាំ ក៏​បាន​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ដែរ ។

បច្ចុប្បន្ន​តារាចម្រៀង សាន ស្រី​ឡៃ មានកូន​ពីរ​នាក់ (​ប្រុស​ទាំង​ពីរ ម្នាក់​អាយុ​៦​ឆ្នាំ ម្នាក់​អាយុ​៨​ឆ្នាំ​) ចំណែក​ម្តាយ​ជា​ស្ត្រី​មេម៉ាយ ជា​ខ្មែរ​កម្ពុជា​ក្រោម ។ ខ្មាន់កាំភ្លើង​ជា​ប្តី​របស់​អ្នក​នាង សាន ស្រី​ឡៃ បាន​ចែកផ្លូវ​គ្នា​ដើរ​គ្នា​ជាង​១​ឆ្នាំ​មក​ហើយ ហើយ​ខាង​ប្រុស​ក៏​ធ្លាប់​មាន​ប្រពន្ធ​មួយទៀត​ដែរ មនា​កូន​៤​នាក់ ក្នុង​នោះ​មានកូន​ប្រុស​ម្នាក់ ខណៈ​ដែល​ស្រី​ឡៃ ត្រូវ​មើលថែ​កូន​ទាំង​២​នាក់​ដោយ​ខ្លួនឯង ។

នៅ​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ម្សិល​ម​មិ​ញ​ដ​ដែ​នេះ សព​របស់​នាង​សាន ស្រី​ឡៃ ត្រូវ​បាន​នាំ​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ តាម​សំណូមពរ​របស់​ក្រុម​គ្រួសារ​ដោយសារ​ផ្ទះ​របស់​នាង​ក៏​ស្ថិត​នៅ​ជិត​កាំ​កូ​ស៊ី​ធី ។​ចំណែក​សាកសព​ខ្មាន់កាំភ្លើង​ដែល​ជា​ប្តី ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​កំណើត ខេត្តព្រៃវែង ។ បើ​តាម​ក្រុម​គ្រួសារ​សព​ខ្មាន់កាំភ្លើង បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា បើ​គ្មាន​ភ្លើង​ក៏​គ្មាន​ផ្សែង​ដែរ​។

ពិធី​បុណ្យសព​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ហង្ស​មាស​អះអាង​ធានា​រ៉ាប់រង​ទាំងស្រុង ហើយ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅឡើយ​នោះ ស្រាប់តែ​បែកធ្លាយ​អាចារ្យ​ប្រចាំ​វត្ត​សែន​សុខ ឈ្មោះ មាស សំណាង ដែល​បាន​ទាមទារ​លុយ​សរុប​២៦០០​ដុល្លារ ដែល​ក្នុង​នោះ​មាន​ប្រគេន​ចំពោះ​វត្ត​សម្រាប់​តម្កល់សព ១២៥០​ដុល្លារ អាចារ្យយោគី ៥០០​ដុល្លារ សម្រាប់​វត្ត​ចាត់ចែង​ពិធី​៧០០​ដុល្លារ និង​ថ្លៃ​ក្តារ​មឈូស ១៥០​ដុល្លារ ៕

Comments

comments