លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ជំរុញ​ឲ្យ​ដាក់​ពាក្យបណ្តឹង​ប្តឹង​ចោរឆក់​តាម​ផ្លូវ​សាធារណៈ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​មួយ​កម្រិត​ទៀត ខណៈ​ការ​អនុវត្ត​កន្លង​ទៅ​មានទោស​តិចតួច​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ជនល្មើស​បានចិត្ត​និង​ធ្វើ​សកម្មភាព​បែប​នេះ​ដដែល​ជា​ដដែល​នោះ​។

ការ​លើក​ឡើង​របស់ អគ្គស្នងការ​នគរបាល​ជាតិ រូប​នេះ​គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ការ​វិវត្តន៍​នៃ​សភាព​ការ​ថ្មី​ៗ ដោយ​មានការ​ចូលរួម​ពី​ស្នងការ​គ្រប់​រាជធានី​-​ខេត្ត និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​ពី​កិច្ចប្រជុំ​នោះ លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​លើក​ឡើង​ថា នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​ថ្លែងប្រាប់​ដល់​ភាគី​ចូលរួម​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ទាក់ទង​នឹង​ករណី​ឆក់ ខណៈ​នា​ពេល​បច្ចុប្បន្ន​នេះ ករណី​ឆក់​នេះ​បាន​កើត​ឡើងជា​ញឹកញាប់ ហើយ​ករណី​ខ្លះ​បាន​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​មាន​ដែរ​នោះ​។

លោកនាយ​ឧត្តមសេនីយ៍ បាន​ជំរុញ​ឲ្យ​មានការ​ប្តឹង​ដល់​ជនល្មើស​មួយ​កម្រិត​ទៀត គឺ​ទោស​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​។

បើ​តាម លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ដដែល​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ក៏​បាន​ជំរុញ​ដល់​ស្នងការ​នគរបាល​គ្រប់​រាជធានី​-​ខេត្ត ទាំងអស់​ត្រូវ​ពង្រឹង​សកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត​ឲ្យ​ដូច​ទៅ​ហ្នឹង​ភ្លៀងរលឹម​ដើម្បី​ធ្វើ​យ៉ាងណា​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ខិតខំ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​រាល់​បទល្មើស​ផ្សេង​ៗ​ទៀត ក្នុង​គោលបំណង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​នោះ​។

ខណៈនោះ​ដែរ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ក៏​បាន​ប្រាប់​ដល់​អង្គភាព​ទាំងអស់​ត្រូវ​ត្រៀមកម្លាំង​ឲ្យ​បាន​គ្រប់ពេល និង​គ្រប់​គោលដៅ​ក្នុង​គោលបំណង​ទប់ស្កាត់​នូវ​សកម្មភាព​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សន្តិភាព​ជាដើម​នោះ​។

ដោយឡែក​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រ​ទី​ព សំពះ​ព្រះ​ខែ នា​ពេល​ខាង​មុខ​នេះ អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​ត្រៀមកម្លាំង​ចំនួន​ជិត​បី​ម៉ឺន​នាក់ ដើម្បី​ការពារ និង​រក្សា​សន្តិសុខ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ផង​ដែរ ៕

Comments

comments