ពី​ប្រទេស​បារាំង អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី បាន​ហៅ​ទ​ង្វើ​បច្ចុប្បន្ន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រៀប​ដូច​ជា​អតីត​មេដឹកនាំ​ហ្វា​ស​ស៊ី​សអា​ល្លឺ​ម៉​ង់ លោក ហ៊ី​ទ្លែ​រ តូច​មួយ​។

ការ​ប្រដូច​លោក ហ៊ុន សែន ទៅ​នឹង​ហ៊ី​ទ្លែ​រ​តូច​មួយ​នេះ ត្រូវ​បាន​អតីត​មរ​ដឹកនាំ​បក្ស​ប្រឆាំង​ដ៍​មាន​ប្រជាប្រិយ​នៅ​ប្រទេស​ខ្មែរ​ពន្យល់​នៅក្នុងបទសម្ភាសន៍ជាមួួវិទ្យុអាស៊ីសេរីថា​ដោយសារ​លោក ហ៊ុន សែន កំពុង​ធ្វើ​សកម្មភាព​ផ្តាច់​ការ​តាម​រយៈ​ការ​ចាប់​លោក កឹ​ម សុខា និង​ការ​ប៉ុនប៉ង​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។

គិត​ត្រឹម​វេលា​ម៉ោង​៣​និង​៥២​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧​នេះ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​ខុទ្ទកាល័យ​លោក​ហ៊ុន សែន ក៍​ដូច​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។

តាម​រយៈ​វី​ដេ​អូ​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ លោក សម រ​ង្ស៊ី បាន​អំពាវនាវ​ឲ្យ​កងទ័ព​ងើប​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​សម រ​ង្ស៊ី ដែល​បាន​ថ្លែង​ជាមួយ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ថា កងទ័ព​កំពុង​មាន​បំណង​បះបោរ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។ ក្នុង​វី​ដេ​អូ ថ្លែង​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១១​នោះ លោក សម រ​ង្ស៊ី បាន​ថ្លែង​ថា កងទ័ព កម្លាំងប្រដាប់អាវុធ មាន​តែ​បង្វែរ​កាណុង​ទៅ​កាន់​រាជរដ្ឋាភិបាល ព្រោះតែ​ការ​រស់នៅ​របស់​ពួក​គេ​កាន់​ត​លំបាកទៅ​ៗ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ បាន​ហៅ​ការ​ថ្លែង​របស់​លោក សម រ​ង្ស៊ី តាម​រយៈ​វី​ដេ​អូ​នេះ​ថា ជា​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​វី​ដេ​អូ​របស់ លោក កឹ​ម សុខា ដែល​កំពុង​ជាប់ចោទ​ពី​បទ​ក្បត់ជាតិ ព្រោះតែ​បង្ហាញ​គម្រោង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដោយ​ឃុបឃិត​ជាមួយ​សហរដ្ឋអាមេរិក ។

មក​ទល់​នឹង​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដដែល កម្តៅ​នយោបាយ​កាន់តែ​ក្តៅ​ទៅ​ៗ ខណៈ​ដែល​នីតិវិធី​នៃ​ការ​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​ក៍​ចេះ​ព​ន្លឿ​ន​ទៅ​មុខ ស្រប​ពេល​ដែល​មានការ​ប្រកាស​ពី​សហរដ្ឋអាមេរិក​និង​សហគមន៍​អន្តរជាតិ​ឲ្យ​មានការ​ដោះ​លែង​លោក កឹ​ម សុខា និង​បញ្ឈប់​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បន្តដំណើរ​កា​រល​ទ្ឋិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​តទៅ​ទៀត ឆ្ពោះទៅ​នាំ​ប្រទេស​ដ៍​កម្សត់​មួយ​នេះ​ទៅ​រក​នីតិរដ្ឋ​ពិតប្រាកដ​នា​ពេល​ខាង​មុខ ៕

Comments

comments