យោងតាមឯកសាមួយចំនួនដែលជារបស់អង្គភាពពិសេស CIA សហរដ្ឋអាមេរិក AirGram លេខ CIA-RDP08 ផែនទីមួយចំនួនវាជាភស្តុតាងយ៉ាងសំខាន់ដែលបានឆ្លុះបញ្ចាំងកាន់តែច្បាស់សម្រាប់យុវជនជំនាន់ក្រោយដាស់សតិនឹងអាចរៀនសូត្រនឹងពិចារណាបានថាជារបស់ខ្មែរនៅឡេីយក្នុងកំឡុងសម័យគ្រប់គ្រងរបស់លោកលន់នុល
ក្រោមក្រិត្យលេខ៤៣៩ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ ១៩៧២ របស់លោកលន់នុលស្ដីពីតំបន់សមុទ្រកម្ពុជា​រួមទាំង​កោះត្រល់ផងដែរ ជាពិសេសគឺឯកសា បង្ហាញពី និយាមការ ១/១.០៩៦០០០ដែលទទួលស្គាល់​ដោយ​រដ្ឋបាល​បារាំង ។

សុំបញ្ជាក់ថាថ្ងៃទី៣០ខែធ្នូរឆ្នាំ១៩៥៧ ក្នុងសិទ្ធស្ដីពីការកំណត់ដែនខ្ពង់រាបបាតសមុទ្រ ព្រះករុណា នរោត្តម សុរាម្រិត កម្ពុជារក្សាសិទ្ធប្រវត្តិសាស្ត្រខ្លួនលេី កោះត្រល់ «យោងតាមមាត្រា៦នៃក្រិត្យ ។

នៅឆ្នាំ ១៩៦៣ សៀវភៅភូមិសាស្ត្រប្រទេសកម្ពុជា បោះពុម្ភដោយលោកសាស្ត្រាចារ្យបណ្ឌិត តាន់គឹមហួន បានបញ្ជាក់ថាកោះត្រល់ជារបស់ខ្មែរពិតប្រាកដ ។

១៩៦៩ ក្នុងបញ្ជីផ្លូវការរបស់ក្រសួងឧស្សាហកម្មរ៉ែបានបញ្ជាក់ថា កោះត្រល់ ឋិតក្នុងបញ្ជីផ្លូវការនៃកោះរបស់ខ្មែរ ផ្សាយដោយទីស្ដីការក្រសួងឧស្សាហកម្មរ៉ែនឹងឋាមពល ឋិតនៅលេខ៦១ នៃចំណោមកោះធំទាំង៦៤។

នៅឆ្នាំ ១៩៧២ លោកលន់នុល បានប្រកាសបញ្ជាក់សារជាថ្មីនៅពេលដែលក្រុមអ្នកវិនិយោគប្រេង​ចង់មកវិនិយោគ​នៅកោះត្រល់ ដោយត្រូវសុំច្បាប់ពីកម្ពុជា។

បេីយេីងមេីលតាមច្បាប់អន្តរជាតិវិញកោះត្រល់ជារបស់ខ្មែរ ច្បាប់ស្ដីពីសិទ្ធរបស់ឆ្នេនៃប្រទេសនិមួយៗធ្វេីឡេីង​ដោយអង្គកាសហប្រជាជាតិ តាំងពីខែ កុម្ភៈ រហូតដល់ខែ មេសា ១៩៥៨ ។

យោងតាមអនុសញ្ញាអន្តរជាតិវិញ កោះត្រល់ឋិតចំពីមុខឆ្នេកែបខេត្តកំពតតែ១៥គីឡូមែត្រតែប៉ុណ្ណោះ ដូចនេះវា​ជារបស់ខ្មែរហេីយ ព្រោះជាដីដែនគោកកម្ពុជាដុះបន្តទៅសមុទ្រ។

គិត្រឹមវេលាម៉ោង៨និង៤៣នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នំា២០១៧នេះ មិនទាន់មានប្រតិកម្មនៅឡើយទេពី​អ្នកនំា​ពាក្យ​រាជរដ្ឋាភិបាលខ្មែរ ជុំវិញអត្ថបទខាងលើរបស់គេហទំព័រ Ideology. News ។

យ៉ាងណាក៍ដោយ តាមសំណើរបស់តំណាងរាស្រ្តគណបក្សសមរង្ស៊ី ពោលគឺកាលពីថ្ងៃទី០៩ ខែសីហា ឆ្នំា២០១២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយបកស្រាយ​ជាង៥​ម៉ោង នៅក្នុងរដ្ឋសភា អំពី​បញ្ហា​ព្រំដែន​​កម្ពុជា​ វៀតណាម​ដ៏​ចម្រូង​ចម្រាស់ ក្នុងនោះលោកប្រមុខរាជរដ្ឋាភិបាលក៍បានលើកឡើងអំពីកោះត្រល់ ដែលវៀតណាមហៅ កោះភូគុក ថាមិនមែនបាត់នៅក្នុងសម័យអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា ឬ រដ្ឋ​កម្ពុជា​ ឬក៍សន្ឋិសញ្ញាបំពេញបន្ថែមកាលពីឆ្នំា២០០៥ ដែលមានលោកជានាយករដ្ឋមន្រ្តីនាពេលនោះទេ គឺកោះ​ត្រល់បានបាត់ធ្លាក់ទៅការគ្រប់គ្រងរបស់វៀតណាមតំាងពីយូរមកហើយ ។

នៅក្នុងការបកស្រាយអំពីបញ្ហាព្រំដែនខ្មែរ-វៀតណាម នៅក្នុងសភាកាលពីជាង៥ឆ្នំាមុននោះលោក ហ៊ុន សែន​ក៏​បាន​ប្រើ​​ពាក្យ​សម្តី​វាយ​ប្រហារ​ដល់​សមាជិក​បក្ស​ប្រឆាំងដែលតែងតែលើកឡើងអំពីការ​បាត់បង់ទឹកដីទៅប្រទេ​សជិតខាង ជាពិសេសប្រទេសវៀតណាម​យ៉ាង​ចាស់​ដៃ​ផង​ដែរ ៕

ប្រភពពី Ideology. News

Comments

comments