ភ្នំពេញ​៖ ស្ត្រី​ម្នាក់រ​ត់ទៅ​ប្តឹង​ប៉ូ​លី​ស​ប៉ុស្តិ៍​ដង្កោឲ្យ​​ជួយ​រក​យុត្តិធម៌ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧​នេះ ក្នុង​ស្ថានភាព​ជាំ​ប៉ោង​ភ្នែក​ម្ខាង ដោយ​អះអាង​ថា​ប្តី​វាយ​ធ្វើបាប ទាត់​និង​ធាក់​ដូច​បាវ​សាក់ ក្រោយ​ពី​ផឹក​ស្រវឹង​ម្តង​ៗ ។

ភាគី​ខាង​ប្រពន្ធ​មានឈ្មោះ អាត់ រ៉ា អាយុ​៣៣​ឆ្នាំ មុខរបរ​នៅផ្ទះ ចំណែក​ភាគី​ខាង​ប្តី មានឈ្មោះ ងោ​យ ភ​ក្រ័​អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានកូន​២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ ក្នុង​បន្ទុក ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ការ​រៀបរាប់​ពី​ភាគី​ខាង​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា គាត់​បាន​រៀប​ការ​ជាមួយ​គ្នា​៨​ឆ្នាំ​កន្លង​មក​ហើយ បានកូន​ប្រុស​ស្រី​២​នាក់​ជា​ចំណង​ស្នេហ៍ តែ​ការ​រស់នៅ​ក្នុង​សង្គម​គ្រួសារ ក្រោយ​ពី​បាន​ប្តី​ចំ​អ្នកចេះ​ផឹក​ប្រ​ផឹក ស្រវឹង​កាលណា រករឿង វាយ​ទាត់​ធាក់ ប្រពន្ធ​សឹង​រាល់​លើក ទ​ង្វើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ពី​សំណាក់​ប្តី ច្រើន​លើក ច្រើន​គ្រា កន្លង​មក​ប្តី​វាយ​ប៉ោង​ភ្នែក​ម្តង​រួច​មក​ហើយ មក​ដល់​យប់​ថ្ងៃ​ទី​២៥ ខែតុលា ខណៈ​ដែល​ផឹក​ស៊ី​ជុំ​គ្នា ទាំង​អ្នក​ជិតខាង​ផង គ្នា​៥​ទៅ​៦​នាក់ ក្រោយ​ពី​ប្តី​ផឹក​ស្រវឹង រករឿង​ឈ្លោះ វាយ​មួយ​កណ្តាប់ដៃ ជាំ​ប៉ោង ភ្នែក​ម្ខាង ទ្រាំ​លេង​បាន ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា​នេះ ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌ ។

ទាំង​សមត្ថកិច្ច​ទាំង​ពលរដ្ឋ ស្តាប់​ឮ​ឃើញ​ស្ត្រី​ខាងលើ​ក្នុង​ស្ថានភាព​របួស ដោយសារ​កណ្តាប់ដៃ​ប្តី គួរ​ឲ្យ​អាណិត ទើប​ប៉ូ​លី​ស​ចុះ​ទៅ​តាម​ហៅនាំ​ភាគី​ខាង​ប្តី មក​សាកសួរ ដើម្បី​ឲ្យ​ដឹង​សាច់​រឿង អោយអស់​មន្ទិល​សង្ស័យ កុំ​ឲ្យ​ចេះ​តែ​ចោទ​ប្រុស​អ្វី វាយ​ធ្វើបាប​ប្រពន្ធ ។

ក្រោយ​ពី​នាំ​ភាគី​ប្តី និង​ប្រពន្ធ មក​សាកសួរ ទល់មុខ​គ្នា ជៀសវាង​ម្ខាង​ចោទ​ម្ខាង ភាគី​ខាង​ប្តី បាន​ឲ្យ​ដឹង​ថា ពួក​គាត់​រៀប​ការ​ជាមួយ​គ្នា​៨​ឆ្នាំ រងកម្ម​ស្តីប្រដៅ​ប្រពន្ធ​មិន​ស្តាប់ ប្រាប់​មិន​តាម ល្បែង​ស៊ីសង ផឹក​បាត់​ៗ​ពី​ផ្ទះ ជួន​មិន​ទាំង​ដាំបាយ​ឲ្យ​កូន​ហូប​ចុក​ទៀត​ផង ហើយ​នៅ​យប់​ថ្ងៃ​ទី​២៥ ខែតុលា​នេះ ខណៈ​ដែល​កំពុង​ផឹក​ស៊ី​ជុំ​គ្នា ប្រពន្ធ​ស្រវឹង រករឿង​ឈ្លោះ​គាត់ ជ្រិញ​នៅ​ដដែល​ៗ ហាម​មិន​ស្តាប់ ទើប​ទ្រាំ​លែង​បាន វាយ​មួយ​ដៃ​ទៅ ។

ក្រោយ​ពី​សាក​សួរនាំ​និង​ហៅ​ទាំង​ប្តី​មក​សាកសួរ ទើប​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​ស្មើ​ដៃ​គ្នា ឆ្នាំង​ណា​គ្រប​នឹង ប្តី​ក៏​ដូច​ប្រពន្ធ រីឯ​ប្រពន្ធ​ក៏​ដូច​ប្តី ផឹក ស៊ី ល្បែង​ស្មើ​ដៃ អត់​ភ័យ​អត់​ខ្វល់ ពី​អនាគត​កូនប្រុស​ស្រី​២​នាក់​នៅ​ក្នុង​បន្ទុក ។

ទោះជាយ៉ាងណាការបំភ្លឺ​ពី​ភាគី​ខាង​ប្តី ចំពោះ​មុខ​ប្រពន្ធ ក្នុង​ប៉ុស្តិ៍ប៉ូលីស ប្រពន្ធ​និយាយ​លែង​ចេញ លែង​ប្តឹង​ថា​ចោទ​ប្តី​ទៀត​ហើយ សុំ​ប៉ូ​លី​ស​ឈប់​ប្តឹង​ពី​ប្តី ប្តូរ​យុត្តិសាស្ត្រ សុំ​តែ​ម្យ៉ាង សម្របសម្រួល​គ្នា ដោយ​មាន​កិច្ចសន្យា​បញ្ឈប់​ហឹ​ង្សា​រៀងខ្លួន និង​នាំ​គ្នា​ទៅ​ពេទ្យ នៅ​អង្គុយ​យូរ មិន​បាន​ទេ អ្នក​សារ​ព​ត៌​មាន ដឹង​រឿង​ចុះ​ផ្សាយ​នាំ​ខ្មាស់​ញាតិ រួច​នាំ​គ្នា​ចាកចេញ​ទៅ​បាត់ មិន​ចាំបាច់​ឲ្យ​ប៉ូ​លី​ស​ហត់នឿយ​កសាង​សំណុំរឿង ៕