សហរដ្ឋអាមេរិក ៖ អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ស្លាប់ ៨​នាក់ និង​រង​របួស​ជា​ច្រើន​នាក់​ទៀត នៅ​ពេល​ដែល​ជនសង្ស័យ​បាន​បើក​បំ​បុក​កន្លែង​ជិះ​ស្គី​មួយ នៅ​ទីក្រុង​ញូ​វ​យ៉​ក ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ២០១៧ ដែល​អាជ្ញាធរ​បាន​ហៅ​ការ​វាយប្រហារ​នេះ​ថា ជា​អំពើ​ភេរវកម្ម ។

អ្នកបើកបរ​ត្រូវ​បាន​គេ​ស្គាល់​ថា Sayfullo Saipov អាយុ​២៩​ឆ្នាំ ជា​ជនអន្តោប្រវេសន៍​ម្នាក់ ដែល​បាន​មក​កាន់​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១០ ហើយ​បាន​រស់នៅ​ក្នុង​រដ្ឋ​ផ្ល​រី​ដា ។

លោក James O’Neill ស្នងការ​ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក បាន​ថ្លែងប្រាប់​ក្នុង​សន្និសីទ​ព័ត៌មាន​ថា ជនសង្ស័យ​ត្រូវ​បាន​ប៉ូ​លី​ស​បាញ់​សំលាប់ បន្ទាប់​ពី​ភេរវ​ករ​បាន​បុក​រង​យន្ត​ដឹក​ទំនិញ និង​រថយន្តក្រុង ៕

Comments

comments