វៀតណាម ៖ ព្យុះទីហ្វុងដ៏កំណាចមួយ​ដែលមានឈ្មោះថា «ដំរី» បានវាយប្រហារមកលើភាគកណ្តាល​ប្រទេសវៀតណាម បានផ្តាច់យកជីវិតមនុស្សមកទល់នឹងពេលនេះ កើនឡើងដល់៤៩នាក់​ និង២៧នាក់​ទៀតបន្តបាត់​ខ្លួននៅឡើយ ។

ព្យុះ​ទី​ហ្វុង​ដំរី ដែលមាន​ប្រភព​មកពី​សមុទ្រ​ចិន​ខាងត្បូង​នេះ បាន​ធ្វើដំណើរ​មកដល់​ប្រទេស​វៀតណាម ដោយ​នាំ​ទឹកភ្លៀង​និង​ខ្យល់​បក់បោក​ខ្លាំង ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​នឹង​តំបន់​នេះ​រៀបចំ​ពិធី​បើក​កិច្ចប្រជុំ APEC មេដឹកនាំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ​។ ​ក្រៅពី​បណ្តាលឲ្យ​មនុស្ស​ស្លាប់ បានធ្វើឲ្យ​ផ្ទះ​ចំនួន​៣​ពាន់​ខ្នង​ដួលរលំ និង​ផ្ទះ​៨​ម៉ឺន​ខ្នង​ត្រូវបាន​បំផ្លាញ​ផងដែរ​ ។​

គណៈកម្មាធិការ​ការពារ​គ្រោះ​មហន្តរាយ​ បាន​និយាយ​ថា​ មនុស្ស៤៩នាក់​ត្រូវ​បាន​ស្លាប ​និង២៧នាក់​បាន​បាត់​ខ្លួន​ ក្រៅពីមនុស្សស្លាប់ និងបាត់ខ្លួន​ជាច្រើននាក់ នៅក្នុងខេត្ត​ភាគកណ្តាល​ នាវាដឹកទំនិញតូច-ធំ និងទូកនេសាទ​ប្រមាណ២៣០គ្រឿង ក៏ត្រូវបានព្យុះដំរី​​មួយនេះ​​ បោកពន្លិចទៅក្នុងសមុទ្រ​ដោយរលកធំៗ និងខ្យល់បោកបក់ខ្លាំងក្លា​ផងដែរ ។ សម្រាប់ការខូចខាត​ផ្សេងៗទៀតនោះ គឺផលដំណាំ ៣០,០០០ហិកតា ត្រូវបានលិចលង់​ទៅក្នុងជំនន់ទឹកភ្លៀង​យ៉ាងគំហុក ខណៈផ្ទះ ១,០០​០ខ្នង បានដួលរលំទាំងស្រុង ៤៣,០០០ខ្នងទៀតរបើកដំបូល ឬរងការបំផ្លាញ និងប្រជាជន ៣៣,០០០នាក់ ត្រូវបានជម្លៀស ។ ​ផ្ទះ​ជិត ៣ពាន់​ខ្នង​បាន​ដួល​រលំ​ និង​ជាង ៨០,០០០ ត្រូវ​បាន​ខូចខាត​ ។ ផ្លូវថ្នល់​ដែល​ត្រូវ​បាន​ជន់​លិច​ ធ្វើ​ឱ្យ​កកស្ទះ​ចរាចរ​នៅ​ទូ​ទាំង​ខេត្ត​ ​។

អាជ្ញាធរ​បាន​អំពាវនាវ​ដល់​ទាហាន ​និង​ប្រជាជន​ក្នុង​តំបន់​ ឱ្យ​សម្អាត ​បន្ទាប់​ពីរងព្យុះ​ភ្លៀងនេះហើយ ​ដើម្បី​ឱ្យ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​មួយនេះ អាច​ត្រៀមខ្លួន​សម្រាប់​ប្រតិភូ​ ក្នុងកិច្ចប្រជុំ APEC ដែល​បាន​ចាប់ផ្តើម​នៅព្រឹក​ថ្ងៃ​ចន្ទ​ ទី៦ វិច្ឆិកា នេះ ។

គួរបញ្ជាក់ថា ព្យុះខាងលើនេះ បានកើតមានឡើង​យ៉ាងទាន់ហន់ នៅអំឡុងពេលប្រទេស​វៀតណាម​ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Da Nang ភាគកណ្តាលប្រទេស ចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា សប្តាហ៍នេះ ហើយក៏មុនដំណើរ​មកដល់​របស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផងដែរ ។ សម្រាប់តំបន់ដែល​កំពុងទទួល​រងគ្រោះ​ធ្ងន់ជាងគេនោះ គឺស្ថិតនៅភាគ​កណ្តាលប្រទេស ៕

Comments

comments