ប្រអប់​ស្នោ​បាន​ក្លាយ ជា​សម្ភារ​ដ៏​ពេញ​និយម​មួយ​សម្រាប់​ដាក់ និង​វេច​ខ្ទប់​អាហារ​របស់ ហាង​លក់​ចំណីអាហារ និង​ភោជនីយដ្ឋាន​ធំ​ៗ នា​ពេល​បច្ចុប្បន្ន​នេះ ។

ប្រអប់​ស្នោ​មាន​ភាព​ងាយស្រួល ក្នុង​ការ​ប្រើប្រាស់ និង​មាន​តម្លៃ​ថោក​សមរម្យ​។ ការ​ប្រើប្រាស់​ប្រអប់​ស្នោ ដើម្បី​ដាក់ ឬ​វេច​ខ្ចប់​អាហារ​ត្រជាក់ វា​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ សម្រាប់​អ្នក​ប្រើប្រាស់​នោះ​ទេ​ ។

តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ប្រអប់​ស្នោ​នេះ ត្រូវ​បាន​គេ​ធ្វើ​ឡើង ពីសារ​ធាតុគីមី និង​មាន​ជាតិពុល ជា​ច្រើន​ប្រភេទ ហើយ​ក្នុង​ករណី ដែល​លោក​អ្នក យក​ប្រអប់​ស្នោ​ទៅ​ដាក់​ចំណីអាហារ ដែល​ក្តៅ ជាតិ​គីមី និង​ជាតិពុល នឹង​លាយ​ភាយ​ចេញ ពី​ប្រអប់​ស្នោ​ចូល​ទៅ​ក្នុង​ចំណីអាហារ ហើយ​ពេល ដែល​យើង​ញ៉ាំ​ចំណីអាហារ ទាំងនោះ យើង​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ដូច​ជា​៖

– រលាក​ភ្នែក និង​ច្រមុះ
– អស់កម្លាំង និង​មិន​អាច​ផ្តោតអារម្មណ៍​បាន
– មាន​ជំងឺ​មហា​រី​សួត
– មាន​បញ្ហា​អ័រម៉ូន
– មាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត
– សិរី​រា​ង្គ​ផ្សេង​ៗ​ក្នុង​រាង​កាយ​បំពេញ​មុខងារ​មិន​បាន​ត្រឹមត្រូវ​។

ដើម្បី​រក្សា​សុខភាព​ឲ្យ​បាន​ល្អ សូម​លោក​អ្នក​កុំ​ព្យា​យម​យក ប្រអប់​ស្នោ​ទៅ​ដាក់ ចំណីអាហារ​ក្តៅ​ឲ្យ​សោះ ហើយ​បោះ​វា​ចោល​ឲ្យ​បាន​ត្រឹមត្រូវ​បន្ទាប់​ពី​ប្រើប្រាស់​រួច​៕
ប្រភព Cambodia News

Comments

comments