សម្រាប់​អ្នក​និយម​បញ្ចេញ​រូបភាព​ឯកជន​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ត្រូវ​បាន​គេ​យក​រូប​អាក្រាត​ទាំងនោះ ទៅ​ចែករំលែក​បន្ត​គ្នា​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់ ដើម្បី​ជា​ការ​កំសាន្ត ឫ​ជា​ប្រយោជន៍​អ្វីមួយទៅ​លើ​រូប​ជន​រង​គ្រោះជា​បន្តបន្ទាប់​ កន្លង​មក ពេល​នេះ​ក្រុមហ៊ុនហ្វេ​ស​ប៊ុ​ក កំពុង​បង្កើត​មុខងារ​ថ្មី​មួយ ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះដើម្បី​ការពារ ។

មុន​ងារ​ថ្មី​នេះ​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​ផ្ញើ​រូបថត​អាក្រាត​របស់​ខ្លួន ទៅ​កាន់​ក្រុមហ៊ុន ដើម្បី​ក្រុមហ៊ុន​ដាក់​កំណត់​មិន​ឲ្យ​រូបថត​នោះ ត្រូវ​បាន​គេ​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម​ម្តងទៀត ឬ​ចែកចាយ​បន្ត​ទៀត ។ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ប្រើប្រាស់​រូបថត​នោះ​ក្នុង​បណ្តាញ​សង្គម​បាន​ឡើយ ក្រៅ​តែ​ពី​ម្ចាស់​រូប​ដែល​បាន​ផ្ញើ​រូប​នោះ ទៅ​កាន់​ក្រុមហ៊ុនហ្វេ​ស​ប៊ុ​ក តែ​ម្នាក់​គត់ ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះជា​ស្ត្រី​អា​មេ​រិ​ក​ប្រមាណ​ជា​៤% ត្រូវ​បាន​គេ​យក​រូបថត​អាក្រាត​ទៅ​ប្រើប្រាស់​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​គោលបំណង​អាក្រក់​ផ្សេង​ៗ ហើយ​ក្នុង​ចំណោម​ជន​រង​គ្រោះ​អស់នោះ​គឺ​មាន​អាយុ​តិច​ជាង​៣០​ឆ្នាំ ៕