ភ្នំពេញ ៖ បន្ទាប់​ពី​ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «​ឆៃ ណា​តូ​» បាន​បង្ហោះ​សារ​បែប​បរិហា​កេរ្តិ៍ បង្ខូច​កិត្តិយស ចំពោះ​តារាចម្រៀង​ស្រី​២​រូប គឺ​កញ្ញា អ៊ី​វ៉ា និង​កញ្ញា លី​អ៊ី​វ៉ា​ធី​ណា នា​ពេល​ថ្មី​ៗ​នេះ​រួច​មក កញ្ញា​ទាំង​២​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង រហូត​គំរាម​ប្តឹង​បុរស​នោះ​ចាប់​ដាក់គុក​ថែម​ទៀត​ផង ។

ការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​តារាចម្រៀង​ទាំង​២​ដួង​នេះ បាន​ធ្វើ​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឆៃ ណា​តូ ដែល​គេ​ដឹង​ថា ជា​អ្នកនិពន្ធ​បទ​ចម្រៀង​មួយ​រូប បាន​លុប​សារ​បង្ខូច​កិត្តិយស​នោះ​ចោល​វិញ គិតមកត្រឹមរសៀលថ្ងៃទី២៤ វិច្ឆិកា នេះទំនង​ជាមាន​ជន​អគតិ​ទី​៣ធ្វើ​រឿង​អាក្រក់​នេះ ឫ​ក៏​លោក ឆៃ ណា​តូ ប្រហែលជា​កំពុង​តែ​ភ័យ​ខ្លួន ក៏​មិនដឹង ។

ន័យ​សេចក្តី​បែប​បរិហា​កេរ្តិ៍​របស់​បុរស​ម្នាក់​នោះ​បាន​សរសេរ​ថា « ស៊ែរ​មួយ​ៗ ខ្ញុំបាទ​ឈ្មោះ ឆៃ​ណា​តូ សូម​ជំរាប​ទៅ​ដល់​បង​ៗ នៅ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ ឲ្យ​ដឹង​ថា តារា​ទាំង​ពីរ​នាក់​នេះ កញ្ញា​អី​វា និង​កញ្ញា​ធី​ណា គឺជា​ស្រី​លួចលាក់​របស់​ខ្ញុំបាទ ខ្ញុំ​បាន ស៊ី​ស៊ី​ន​បាន​ខ្លួន​នាង និង​នៅ​មាន​តារា​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​បាន​ស៊ី ថ្ងៃនេះ​បង្ហាញ​តែ​ប៉ុណ្ណឹង​បាន​ហើយ 4141 » ។

រំពេច​នោះ នារី​ជន​រង​គ្រោះ​ម្នាក់ គឺ​កញ្ញា អ៊ី​វ៉ា បាន​បញ្ចេញ​ប្រិត​កម្ម​ភ្លាម​ៗ ដោយ​សរសេរ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា «​ចង់​ចូល​គុក​មែន អា​គុក? កុំមក​និយាយ អង្វរ​សុំ​ទោស ថា​មាន​គេ​លួច​ហែក​អា​ខោ​ន​ហ្វេ​ស​ប៊ុ​កអី​! បើ​អា​គុក​ឯង​មិន​បាន​ធ្វើ​ចេញ​មុខ​មក​បកស្រាយ​មក អា​គុក កុំ​សង្ឃឹមថា រួចខ្លួន​អោយ​សោះ​ណា​អា​ដេក​គុក » ។

មិនយូរ​ប៉ុន្មាន​នារី​ជន​រង​គ្រោះ​ម្នាក់​ទៀត កញ្ញា លី អ៊ី​វ៉ា​ធី​ណា វិញ ក៏​មាន​ប្រតិកម្ម​ឆ្លើយ​តប ផង​ដែរ ដោយ​បាន​សរសេរ​ថា « សំរាប់​ខ្ញុំ និង​ប្អូនស្រី​អ៊ី​វ៉ា សូម​អោយ​បង​បង​ប៉ូលិស ជួយ​រក​ជន​ម្នាក់​នេះ មក​ព្រមាន រឺ​ដាក់គុក ដើម្បី​កុំអោយ​គាត់​ធ្វើ​ចឹ​ង​ដាក់​តារា​ក្រោយ បើសិនជា​មាន​បងប្អូន​ណា ដឹង​កន្លែង​គាត់​រស់នៅ​ជួយ​ប្រាប់​ខ្ញុំ ជួយ​ស៊ែរ​ទាំងអស់​គ្នា »​។

កញ្ញា ធី​ណា បាន​បន្ថែម​ថា ចង់​តែ​សើច​ហាហា គេ​ជួល​អោយ​លុយ​ប៉ុន្មាន​ដែរ​អា​ក្អូ​ន? បើ​គេ​អោយ​លុយ​មិន​គ្រប់​ចាយ​ទេ មក​យក​ពី​បង​បន្ថែម​ទៀត​ណា ។

បើសិន​រឿង​នេះ​មិន​ពិត​ទេ វា​ជា​រឿង​មួយ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស ​មនុស្ស​ស្រី​ជា​ខ្លាំង​ណាស់ ជា​ពិសេស​ធ្វើ​អោយ​ប៉ះពាល់​ដល់​សង្គម​សិល្បៈ​ទាំងមូល​ទៀត​ផង ដូច្នេះ​សូម​ស្នើ​ទៅ​ដល់អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ជា​ប្រធាន​សមាគម​ន៍ និង​មន្ត្រី​ក៏​ដូច​ជា​ក្រសួង​ដែល​ពាក់ព័ន្ធ​ទាំងអស់ មេត្តាជួយ​ចាត់វិធានការ ដើម្បី​ជួយ​វែកមុខ​រក​ជនបង្ខូច បង្ខូច​កិត្តិយសតារាចម្រៀង​ទាំង​ពីរ​រូប​នេះផង ៕

 

Comments

comments