អ្នកទោស​ជួញដូរ​ផ្លូវភេទ​កុមារ​ពី​រដ្ឋ Colorado សហរដ្ឋអាមេរិក​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់គុក ៤៧២ ឆ្នាំ​កាលពី​​ដែល​ជា​ការ​កាត់ទោស​រយៈពេល​វែង​បំផុត​សម្រាប់​ករណី​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​។

Brock Franklin អាយុ ៣១ ឆ្នាំ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មេដឹកនាំ​នៃ​ការ​ជួញដូរ​មនុស្ស ហើយ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព​ពី​បទចោទប្រកាន់​ចំនួន ៣០ ករណី​ក្នុង ចំណោម ៣៤ ករណី​ប្រឆាំង​នឹង​រូប​លោក កាលពី​ខែមីនា ក្នុង​នោះ​រួម​ទាំង​ការ​ឃាត់ខ្លួន​ពេស្យាចារ​កុមារ ការ ចាប់រំលោភ​ផ្លូវភេទ​និង​ចាប់ជំរិត ។

ទូរទស្សន៍ KDVR ក្នុងស្រុក បាន​រាយការណ៍​ថា ការ​ចោទប្រកាន់​បាន​បង្ហាញ​ថា​ហ្វ្រែ​ង​គិ​ន បាន​ជ្រើសរើស​ក្មេង​ស្រី​និង​ស្ត្រី​ក្មេង​ៗ ហើយ​បង្ខំ​ពួក​គេ​ឱ្យធ្វើ​ពេស្យាចារ ។ មានការ​រំលោភ​បំពាន​លើ​រាង​កាយ​ប្រសិនបើ​ពួក​គេ​មិន​សហការ​ដើម្បី​លក់​សេវាកម្ម​របស់​ពួក​គេ​តាម​អ៊ីនធឺណិត​។

មេធាវី​ការពារ​ក្តី​បាន​ស្នើ​សុំ​ឱ្យ​មានការ​កាត់ទោស​អប្បបរមា 96 ឆ្នាំ​ដល់​លោក​ហ្វ្រែ​ង​គ្លី​ន ប៉ុន្តែ​ចៅក្រម​បាន​បញ្ជូន​គាត់​ទៅ​រយៈពេល ៣៧៦ ឆ្នាំ​ទៀ ត​បតាម​សំណើ​របស់​ជន​រង​គ្រោះ​។ ក្មេង​ស្រី ០៣នាក់​និង​ស្ត្រី ០៥នាក់​ បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​ក្នុង​ករណី​នេះ​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក Janet Drake តំណាង​ឱ្យ​ការិយាល័យ​អគ្គមេបញ្ជាការ​នៃ​រដ្ឋ Colorado បាន​និយាយ​ថា​ការ​កាត់ទោស​រយៈពេល ៤០០ ឆ្នាំ ជា​ការ​បញ្ជូន​សារ​ដ៏​ខ្លាំងក្លា​មួយ​នៅ​ទូ​ទាំង​ប្រទេស​ថា​យើង​នឹង​មិន​អត់ឱន​ចំពោះ​អំពើ​ហិង្សា​បែប​នេះ​ចំពោះ​ស្ត្រី​និង ប្រជាជន​ងាយ​រង​គ្រោះ “៕

Comments

comments