យោង​តាម​សេចក្តីរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​បានអោយ​ដឹង​ថា ​ក្មេង​ស្រី​ភ្លោះ​ហ្វី​លី​ពី​ន​ដែលជាប់​ថ្ងាស​គ្នា នឹង​ត្រូវ​បាន​ធ្វើការវះកាត់បំបែកចេញ​ ទោះបីជា​មាន​ហានិភ័យ​នៃ​ការ​ស្លាប់​របស់​ពួក​គេ​ទាំង​ពីរ​នាក់​អំឡុង​ពេល​វះកាត់​ក៏​ដោយ​។

Joy និង Jyce Magsino អាយុ ១០ ឆ្នាំ​ កើតមក​មាន​ជំងឺក្រេ​ន៉ុ​ក​ហ្គោ​ល​ផ្នែក​មុខ​ ហើយ​មាន​រាង​ជា​រង្វង់ ​ដែល​ជំងឺនេះបានើតមានលើ​មនុស្ស​ប្រហែល ១០ ទៅ ២០ នាក់​ ក្នុងចំណោម ១លាន​នាក់​។

កាសែត​អង់គ្លេស Daily Mail Online បាន​រាយការណ៍​ថា​បង​ប្អូនស្រី​ទាំង​ពីរ​នាក់​នេះ​ បាន​ទទួល​ការ​ធ្វើតេស្ត​ដើម្បី​ចាប់ផ្តើម​ដំណើរការ​វះកាត់បំបែក នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​​ជិត​ទីក្រុង​ម៉ានីល​ ។

វេជ្ជបណ្ឌិត​បាន​និយាយ​ថា ​ការ​វះកាត់​អាច​ធ្វើ​ទៅ​បាន ​តែ​គ្រោះថ្នាក់​ ។

យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា​ ឪពុក​ម្តាយ​របស់​ពួក​គេ​សង្ឃឹមថា ​ក្មេង​ស្រី​អាច​នាំ​ជីវិត​ធម្មតា​បាន​ បន្ទាប់​ពី​ត្រូវ​បាន​វះកាត់បំបែកពី​គ្នា​ និង​កំពុង​ស្វែងរក​ជំនួយ​សម្រាប់​ចំណាយ​លើប្រតិបត្តិការវះកាត់ ​ដែល​មាន​តម្លៃ​ប្រហែល ៩៩,០០០ ដុល្លារ​អា​មេ​រិ​ក​ ខណៈដែលឪពុក​របស់​ពួក​គេ​ រក​ប្រាក់​បាន​ប្រហែល៨ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

មាន​ករណី​ជា​ច្រើន​នៃ​ភាព​ជោគជ័យ​នៃ​ការ​បំបែក​កូនភ្លោះ​ជាប់​គ្នា​។ កាលពី​ខែកក្កដា​ ក្រុម​គ្រូពេទ្យ​ចំនួន ៣០ នាក់ ​នៅ​មន្ទីរពេទ្យ​អា​មេ​រិ​ក បាន​បំបែក​ក្មេង​ស្រី​ភ្លោះ​ដែល​មាន​អាយុកាល​ត្រឹមតែ​ដប់​ខែ​ ។ ការ​វះកាត់​ប្រើ​រយៈពេល ១១ ម៉ោង​៕

Comments

comments