រាល់បញ្ហាទាំងតូច ធំ ដែលបាននិងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ជាទូទៅគេសង្កេតឃើញមានតែមនុស្សម្នាក់ប៉ុណ្ណោះ ហើយដែលមនុស្សនិងអ្នកគាំទ្រលើកដៃលើកជើងមួយចំនួនចាត់ទុកជា ទេវតា ឬ ព្រះឥន្ទនោះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកដោះស្រាយនិងចេញមុខសម្រេចទាំងអស់ ។

ជាក់ស្តែងដែលអង្រុតសូមលើកយកតែករណីថ្មីៗនេះប៉ុណ្ណោះមកបង្ហាញដូចជាការសម្រេចមិនឲ្យពលរដ្ឋបង់លុយក្នុងការធ្វើដំណើរ តាមរថយន្តលើផ្លូវជាតិលេខ៤ ផ្លូវវេងស្រេង មិនឲ្យពលរដ្ឋធ្វើប័ណ្ណបើកបរម៉ូតូក្រោម១២៥CC កាត់បន្ថយការចំណាយសម្រាប់ធ្វើប័ណ្ណបើកបររថយន្តនិងម៉ូតូ ហើយកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ លោក ហ៊ុន សែន បានអន្តរាគមន៍និងបញ្ជាឲ្យមានការដោះលែងតំណាងប្រជាពលរដ្ឋ២នាក់ដែលព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺបញ្ជាឲ្យឃុំខ្លួន ពាក់ព័ន្ឋ្នឹងដីទំនាស់ទំហំ៣៥០ហិកតា នៅក្នុងភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ។ ក្រោយលោកនាយករដ្ឋមន្ត្រីដ៍មានឥទ្ឋិពលបំផុតបញ្ជាភ្លាម តុលាការបានសម្រេចដោះលែងភ្លាមៗ ។

អ្វីដែលជាការកត់សម្គាល់មួយទៀត ប៉ុន្មានម៉ោងក្រោយមានបញ្ជាពីលោក ហ៊ុន សែន និងការដោះលែងអ្នកភូមិ២នាក់នៅកំពង់ស្ពឺនោះ ពោលគឺនៅថ្ងៃទី១៥ ខែមីនាម្សិលមិញ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម លោកអង្គវង្ស វឌ្ឍានា បានកោះហៅព្រះរាជអាជ្ញាទូទាំងប្រទេសប្រជុំនៅថ្ងៃសុក្រចុងសបប្តាហ៍នេះ ពាក់ព័ន្ឋនឹងការឃុំខ្លួនបណ្តោះអាសន្នក្នុងសំណុំរឿងទំនាស់ដីធ្លី ។

តាមរយៈនេះ ក្រុមអ្នកវិភាគដ៍ដូចមជ្ឈដ្ឋានប្រជាពលរដ្ឋមួយចំនួនបានចោទជាសំណួរថា តើរដ្ឋមន្ត្រី ឬអាជ្ញាធរមន្ត្រីជំនាញមួយចំនួននៅកម្ពុជារាល់ថ្ងៃហ្នឹងធ្វើការងាអ្វីខ្លះ បានជាឲ្យតែមានបញ្ហាគេឃើញតែលោក ហ៊ុន សែន ចេញមុខដោះស្រាយរហូត ហើយថាបើអ្វីៗចាំតែមនុស្សម្នាក់(លោកហ៊ុន សែន) ដោះស្រាយដដែលជាដដែល មិនចាំបាច់មានរដ្ឋមន្ត្រី ក្រសួងស្ថាប័នអីទេ បង្កើតនាំតែបង្ហិនថវិកាជាតិឥតប្រយោជន៍នោះ0x017d7

Comments

comments