កណ្តាល ៖ លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល នៅ​តែ​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​មាន​នាម​ប​ណ្ណ័ និង​ឧទ្ទេសនាម​របស់​អ្នកកាសែត គេហទំព័រ វេ​ប​សាយ និង​ទូរទស្សន៍​អន​ឡាញ ​ដល់១៥៧​រូប​ នៅ​ក្នុង​ទូរ​រក្សា​ឯកសារ​របស់​មេការ​សង្វៀន​ទៅ​វិញ ? តើ​បងប្អូន​អាច​ជួយ​ស្រាយ​ច​ម្ង​ល់​មួយ​នេះ​បាន​ទេ​..​?

យោង​តាម​លោក អ៊ា​វ ចំរើន បាន​សរសេរលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​អម​ដោយ​រូបភាព បង្ហោះ​នៅ​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ២០១៧ នេះ​ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា ៖ «​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយ នា​ថ្ងៃ​ទី​០៤ ធ្នូ ២០១៧ នៅ​ភូមិ​ខ្សាច់​ឃុំ​អរិយ្យ​ក្សត្រ ស្រុក​ល្វាឯម យើង​បាន​ទទួល​ជោគ​ជ​យ័​១០០%» ។ ប៉ុន្តែ​លោក​នៅ​តែ​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង ហេតុ​អ្វី​ឯកសារ​មួយ​ចំនួន​ដែល​ដកហូត​បាន​ពី​កន្លែង​កើតហេតុ​នោះ​(​ក្នុង​សង្វៀន​) មាន​នាម​ប​ណ្ណ័ និង​ឧទ្ទេសនាម​របស់​អ្នកកាសែត គេហទំព័រ និង​ទូរទស្សន៍​អន​ឡាញ នៅ​ក្នុង​ទូរ​រក្សា​ឯកសារ​របស់​មេការ​សង្វៀន​នោះ​ច្រើន​យ៉ាងនេះ រហូត​ដល់​១៥៧​រូប​ឯណោះ ។ ដែល​ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន​១៥០​នាក់ គេហទំព័រ​១​នាក់ និង​ទូរទស្សន៍​អន​ឡាញ​៦​នាក់​ផង​ដែរ ។

ទោះជា​យ៉ាងណា លោកស្នងការ​នគរបាល​ខេត្តកណ្តាល​នៅ​តែ​ឆ្ងល់​ដដែល​ថា ហេតុ​អី​មាន​ឯកសារ​ទាំងនេះ​នៅ​ក្ន​ង​សង្វៀន​ជល់​មាន់​ធំ​នេះ ? ហើយ​ការ​រក្សា​ឯកសារ​របស់​មេការ​នៅ​ទី​នេះ ត្រូវ​បាន​រៀបចំ​តាម​លំដាប់​ខែ​នីមួយ​ៗ និង​កត់​ចម្លង​បញ្ចូល​ទៅ​ក្នុង​សៀវភៅ​មួយ​ក្បាល​ទៀត ពី​តួលេខ​យ៉ាង​ច្បាស់​ល្អ​….​។​ល​។ លោកស្នងការ​នៅ​តែ​ឆ្ងល់​…​? ជួយ​ស្រាយ​ឆ្ងល់​យើងខ្ញុំ​ផង​..​? និង​សូម​ផ្ញើ​ជូន​បងប្អូន​រួម​អាជីព​ជាមួយ​លោក​ពិនិត្យ​មើល​ផង ។

លោក អ៊ា​វ ចំរើន អោយ​ដឹង​បន្ត​ទៀត​ថា ការ​ដែល​លោក​ត្រូវធ្វើ​បញ្ជី​នេះ​ភ្ជាប់​ជាមួយ​សំណុំរឿង ប​ញ្ចូ​ន​ទៅ​តុលាការ​នោះ គឺ​មិនមែន​ជា​ការ​ចោទ ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​ជា​ការ​អនុវត្ត​តាម​នីតិវិធី​តែ​ប៉ុណ្ណោះ ។ គឺ​រាល់​វត្ថុ​តាង​ដែល​ដកហូត​យក​បាន​ពី​កន្លែង​កើតហេតុ នគរបាល​យុត្តិធម៌ ដាច់ខាត​ត្រូវ​បញ្ជូន​ទៅ​អយ្យការ និង​ចៅក្រម​ជា​ចាំបាច់​..​ព្រោះ​នេះ​ជា​កាតព្វកិច្ច​របស់​នគរបាល​យុត្តិធម៌ ។

លោក អ៊ា​វ ចំរើន បញ្ជាក់​ថា សូម​បងប្អូន​កុំ​យល់​ច្រឡំ​ទៅ​ប្រការ​ណាមួយ​ផ្សេង​ពី​នេះ​ឲ្យ​សោះ ព្រោះ​មិនមែន​បញ្ជី​អ្នក​ទៅ​យក​លុយ​ទេ គ្រាន់តែ​ជា​ឯកសារ​ដែល​មាននៅ​ក្នុង​សង្វៀន​នោះ តែ​ប៉ុណ្ណោះ ។

តាម​ពិត​ទៅ​បងប្អូន​អ្នកកាសែត​ដែល​មាន​ឯកសារ​នេះ​កន្លង​មក មាន​មួយ​ចំនួន​បាន​ទូរស័ព្ទ​មក​សួរ​លោកស្នងការ ក៏​បាន​ចុះ​ផ្សាយដំណឹង​ទាំងនោះ ហើយ​ក៏​មាន​មួយ​ចំនួន​ទៀត ដៀល​ប្រមាថ និង​ថា អាជ្ញាធរ​សមត្ថកិច្ច​ខេត្ត​គ្មាន​សមត្ថភាព​….​។​ល​។

«​ការ​ខិតខំ​ប្រឹងប្រែង​រួម​ទាំង​អំពើ​ល្អ មិនសូវ​បាន​មើលឃើញ នៅ​លើ​ទំព័រ​សារព័ត៌មាន​របស់​កាសែត​ទាំងនេះ​ទេ​» នេះ​ជា​សំ​ណេ​រលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​លោកស្នងការ អ៊ា​វ ចំរើន ៕