ភ្នំពេញ ៖ កីឡាករ​ខ្សែប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា ត្រឡប់​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហើយ នៅ​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ បន្ទាប់​ពី​បាន​ចំណាយពេល​ពេញ​មួយ​ឆ្នាំ​លេង​អោយ​ក្លិបលី​ហ្គ​លំដាប់​ទី​៣​ជប៉ុន Fujieda MAYFC ។

ការ​មក​ដល់​របស់ ចាន់ វឌ្ឍនាកា ត្រូវ​បាន​លោក ចាន់ ជេ​ស្តា អភិបាល​ខេត្តកំពត ជា​ឪពុក​បាន​ទៅ​ទទួល​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

កីឡាករ​អ្នក​ខេត្តកំពត​រូប​នេះ បាន​ផ្លាស់​ទៅ​លេង​អោយ​ក្លិប​ជប៉ុន ពី​បឹង​កេ​ត ក្នុង​រូបភាព​ខ្ចី​ជើង រយៈពេល​មួយ​ឆ្នាំ ។ មួយ​រដូវ​កាលនៃ​ការ​ខ្ចី​ជើង​លេង​អោយ​ក្លិប​ជប៉ុន Fujieda MYFC នោះ កីឡាករ​ឆ្នើម​វ័យក្មេង ចាន់ វឌ្ឍនាការ បាន​បង្ហាញខ្លួន​បាន​តែ​១​ប្រកួត​គត់ ហើយ​លេង​ប្រមាណ​៧​នាទី​ប៉ុណ្ណោះ ។ ក្រៅពី​នេះ សម្រាប់​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល ចាន់ វឌ្ឍនាកា រកបាន​៣​គ្រាប់​ផង​ដែរ​ឲ្យ​ក្រុម Fujieda MYFC ។

កីឡាករ​ជំនាញ​ជើង​ឆ្វេង​ដែល​អាច​ចូល​លេង​ឈុត​ធំ និង​ឈុត​តូច ជម្រើសជាតិ​ឱ្យ​កម្ពុជា​ក៏​បាន​នោះ នឹង​ត្រៀម​បង្ហាញខ្លួន​ក្នុង​ក្លឹ​ប​បឹង​កេ​ត អែ​ហ្វ​ស៊ី ក្នុង​ពានរង្វាន់ លី​ក​អាជីព និង​ពានរង្វាន់ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ចំនួន​ប្រកួត​ដែល​នៅ​សល់ ព្រោះ​កិច្ចសន្យាខ្ចី​ជើង​ទៅ​លេង​នៅ​ជប៉ុន​នោះ បាន​បញ្ចប់​ទៅ​ហើយ ដូច្នេះ ចន្ទ វឌ្ឍនាការ ដែល​អាច​មក​ទាន់​ពេល​ប្រកួត​របស់​ក្លិប បឹង​កេ​ត អែ​ហ្វ​ស៊ី ដែល​ជា​ក្លិប​សាមីខ្លួន អាច​មាន​សិទ្ធិ​ចូល​ប្រកួត​បាន ។

ជាមួយ​វត្តមាន ចាន់ វឌ្ឍនាកា មក​កម្ពុជា​វិញ​នេះ​ដែរ ត្រូវ​គេ​មើលឃើញ​ថា កីឡាករ​រូប​នេះ​នឹង​បន្ត​លេង​អោយ​បឹង​កេ​ត​ដែល​ជា​ក្លិប​ចាស់​របស់​ខ្លួន ពិសេស​ក្នុង​ការ​ប្រកួត​ជើងឯក​ក្លិប​តំបន់​ទន្លេមេគង្គ ពានរង្វាន់ Toyota Mekong Cup 2017 ធ្វើ​នៅ​ប្រទេស​វៀតណាម សម្រាប់​ជើង​ទី​២ នៅ​ទឹកដី​កម្ពុជា ៕

Comments

comments