តាកែវ ៖ នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៧ កម្លាំ​ង​ចម្រុះ​ដឹកនាំ​ដោយ​លោក ឈួ សុធា អភិបាលរង​ខេត្ត រួម​នឹង​មន្ត្រី​ពាក់​ព័​ន្ឋ​ បាន​ចុះ​ទៅ​ផ្អាក​គ្រប់​សកម្មភាព​កែ​ច្នៃ​ស្ករត្នោត​ក្លែងក្លាយ សរុប​ចំនួន​៤៨​សិប្បកម្ម ស្ថិត​នៅ​នៅ​ឃុំ​ចំនួន​៣ មាន​ឃុំ​លំពង់ ឃុំ​ត្រពាំង​សាប ឃុំ​កុមារ​រាជា ស្រុក​បាទី ខេត្តតាកែវ ។

​ខណៈពេល​ចុះ​ផ្អាក​សកម្មភាព​ផលិត​របស់​សិប្បកម្ម​កែ​ច្នៃ​ស្ករស​ទៅ​ជា​ស្ករត្នោត​នេះ លោក​អភិបាលរង​ខេត្ត បាន​ប្រាប់អោយដឹងថា គឺ​អនុវត្តន៍​ទៅ​តាម​សេចក្ដីសម្រេច​របស់​រដ្ឋបាល​ខេត្ត លេខ​០៧១ សសរ ចុះ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៧ ស្ដី​ពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​សម្រាប់​ទី​ត្រួតពិនិត្យ​ផ្អាក​សកម្មភាព​ផលិត​ស្ករត្នោត​កែ​ច្នៃ នៅ​ស្រុក​បាទី​បាទី ដែល​មិន​ទាន់​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​ជំនាញ អាច​ធ្វើ​ប៉ះពាល់​សុខភាព​ដល់​អ្នក​ប្រើប្រាស់ ។

ចំណែកឯលោក កេ​ត ព្រុង ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ខាង​ក្រសួង​ពិនិត្យ​ឃើញ​ថា ការ​ផលិត​ស្ករត្នោត​កែ​ច្នៃ​របស់​ក្រុម​សិប្បកម្ម​ទាំងនោះ មិន​ត្រឹមត្រូវ​តាម​ច្ចេកទេស ដូច្នេះ​បានជា​ក្រសួង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទៅ​បិទ​ទីតាំង​ផលិត​ស្ករត្នោត​កែ​ច្នៃ​ទាំង​៤៨​នោះ​តែ​ម្តង ៕

Comments

comments