មហាជន​ទះ​ទ្រូង​ដោយ​ក្ដី​រំភើប​ហួស​ពី​ការ​ស្មាន ដោយ​មិន​នឹក​ស្មានថា ជំហាន​ស្នេហ៍​រវាង តារាចម្រៀង ងួ​ន ចាន់​ដេ​វី​ដ និង​កញ្ញា យ៉េ​យ៉េ ទេព បូ​ព្រឹក្ស ស៊ីជម្រៅ​ដល់​ប៉ុណ្ណឹង ? រហូត​ដល់​ថ្នាក់ ដេ​វី​ដ ទិញ​រថយន្ដ​ស្ព័​រ ជូន​នាង​មួយ​គ្រឿង សម្រាប់ Birthday ផង … ដោយហេតុ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​មហាជន​ឆ្ងល់​ថា តារា​ប្រុស​ទាក់ទាញ​ដោយសារ​រូប​ស្អាត​នេះ ចេះ​លង់​ស្នេហ៍​ស្រី​ស្អាត​ផង ?

គេ​បាន​តាមដាន​ឃើញ​ថា តារាចម្រៀង​យ៉េ​យ៉េ និយម​លេង​ស្ទា​យ​តាម​តារាចម្រៀង​កូរ៉េ ទេព បូ​ព្រឹក្ស ថ្មី​ៗ​នេះ បាន​បង្ហោះ​រូបភាព​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង បង្ហាញ​នូវ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ពណ៌​ក្រហម ហើយ​ថែម​ទាំង​សរសេរ សារ​ស្វ៉ី​ត​ៗ ម៉ា​ឆ្ងាញ់​ថា ៖ អរគុណ My red boy Ngoun Chan Davith ដែល​សម្រេច​បំណងប្រាថ្នា​ខ្ញុំ មុន​ថ្ងៃ Birthday , នេះ​ជា​កាដូ​ដ៏​ធំ​បំផុត​សម្រាប់​ខ្ញុំ​ក្នុងឆ្នាំនេះ ហើយ​ក៏​ជា​ចំណងដៃ​មុន​ពួក​យើង​បើក​មុខរបរ​រកស៊ី ហេង​ហេង​ណា សេះ​ក្រហម ។

ជា​ការ​រំភើប​ខ្លាំង​នោះ តារាចម្រៀង ញាក់​កន្ត្រាក់​អារម្មណ៍ ទេព បូ​ព្រឹក្ស បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទៀត​ថា ៖ និយាយ​ហ្ស៊ី​ន នឹក​ស្មាន​មិ​ដល់ «MUSTANG» រថយន្ដ​ស្ព័​រ ពណ៌​ក្រហម នេះ គឺ​ម៉ាក Ford Mustang រំភើប​ណាស់​ទទួល​ដោយ​ត្រេកអរ ​និងពេញចិត្ត​ស្តូក​តែ​ម្តង ​។

មហាជន​គិត​ថា បានជា​ដេ​វី​ដ លង់​ស្នេហ៍​នាង ទេព បូ​ព្រឹក្ស បែប​នេះ គឺ​មក​ពី​តារាចម្រៀង​ស្រី​សិច​ស៊ី​រូប​នេះ ចេះ​ថា្ន​ក់​ថ្នម​ខាង​ប្រុស​ដោយ​ពាក្យ​សម្ដី​ផ្អែម ទើប​ស្នេហា​ចេះ​តែ​ស៊ី​តទៅ​ៗ ហើយ​ដេ​វី​ដ​ពេញចិត្ត​នាង​ស្ដូក​ដែរ ​។ ត្រឡប់​មក​មើល​ការ​បង្ហោះ សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នេះ​ដែរ ធ្វើ​ឱ្យ​គេ​រំពឹង​ថា កញ្ញា ទេព បូ​ព្រឹក្ស និង​តារាចម្រៀង​រ៉េ​ប ងួ​ន ចាន់​ដេ​វី​ដ ដែល​គ្រប់​គ្នា​ស្គាល់ឈ្មោះ​កាត់ G-Davith នោះ អាច​មាន​ដំណឹង​ល្អ​ឆាប់​ៗ​នេះ​ហើយ … បើ​ទិញ​អំណោយ​ផ្គាប់ចិត្ត​យ៉ាងនេះ​ទៅ​ហើយ​នោះ​៕

Comments

comments