រាជធានី​ភ្នំពេញ ៖ សូម​មិន​បរិយាយ​ឲ្យ​វែង​ឆ្ងាយ​ច្រើន​នោះ​ទេ ព្រោះខ្លាចប៉ះពាល់ដល់សាសនា រឿងនេះជារឿងបុគ្គលនៃព្រះសង្ឃតែមួយអង្គឯងតែប៉ុណ្ណោះ សូម​ឲ្យ​មិត្ត​អ្នក​អាន ធ្វើកា​រវិ​និ​ច្ច័​យប្រកបដោយ​សុជីវធម៌​ដោយ​ខ្លួនឯង​តាម​ការ​គួរ​។

វី​ដេ​អូ​របស់​មេគណ​ខេត្តកំពង់ស្ពឺ ឡើង​ច្រៀង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ត្រូវ​បាន​បែកធ្លាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រះ​មេគណ​ខេត្តកំពង់ស្ពឺ ព្រះ​នាម ឌូ វណ្ណ​ឌឿ​ន ជា​ចៅអធិការ​វត្ត​រលាំង​កំពូល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង កំពុង​ទទួល​រង​នូវ​ការ​រិះគន់​ខ្លាំង​ៗ​ពី​សំណាក់​មហាជន ក្រោយ​ពី​មានការ​បែកធ្លាយ​ឃ្លី​ប​វី​ដេ​អូ​មួយ​នេះ ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ។

វា​មិន​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នោះ​ទេ ដែល​ឃើញ​វី​ដេ​អូ​ឃ្លិប ដ៏​ហួសចិត្ត​មួយ​នេះ ដែល​ជា​ករណី​បំផ្លាញ​សាសនា​ទាំងស្រុង ។

-​តើ​បងប្អូន​ប្រជា​ពុទ្ធសាសនិក​យល់​យ៉ាងណា​ចំពោះ សកម្មភាព​របស់​សង្ឃ​អង្គ​នេះ ?
-​តើ​សមត្ថកិច្ច​ដែល​ពាក់​ព​ន្ធ័ រួម​ទាំង​ក្រសួង​ធម្មការ និង​សាសនា គួរ​មាន​វិធានការ​យ៉ាងណា ចំពោះ​មេគណ​អង្គ​នេះ ?