ភ្នំពេញ ៖ ការ​ប្រលង​បញ្ចេញ​សមត្ថភាព Cambodian Idol រដូវ​កាល​ទី​៣ ស​ប្តា​ហ៍​ទី​២ កំពុង​តែ​ប្រជែង​គ្នា និង​បញ្ចេញ​សមត្ថភាព​យ៉ាង​ស្វិតស្វាញ​បំផុត ដើម្បី​ទទួល​បាន​ជ័យ​លា​ភី ។

អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​នោះ បេក្ខជន​ដែល​មានឈ្មោះ ផល ហេង​ឡាយ អាយុ​១៧​ឆ្នាំ មក​ពី​ខេត្តកំពង់ចាម បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​បួន​រូប​បាន​ផ្តល់​ហត្ថលេខា​ជា​ពិសេស នៅ​លើ​ស្លាក​លេខ​សម្គាល់​ខ្លួន​របស់​បេក្ខជន បើ​ទោះបី​មិន​ទទួល​បានការ​គាំទ្រ​អោយ​ឈាន​ទៅ​វគ្គ​បន្ទាប់​ក៏​ដោយ ។

ក្រោយ​ពី​បេក្ខជន​បាន​បកស្រាយ​បទ «​ឈឺចិត្ត​អ្វី​ម្ល៉េះ​» ចប់រួចមក ដោយ​មិន​ទទួល​បាន​ពាក្យ «Yes» សូ​ម្បី​តែ​គណៈកម្មការ​មួយ​រូប​ក៏​ដោយ ប៉ុន្តែ​ការ​ដែល ហេង​ឡាយ ឡើង​មក​ដល់​វគ្គ Judge Audition នេះ ក៏​ដោយសារ​តែ​មាន​មិត្តភក្តិ​មើលងាយ​ថា សំឡេង​ច្រៀង​ដូច​គោ ។

តាម​រយៈ​ការ​ខ​មិន​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ផ្សេង​ៗ​គ្នា អ្នកខ្លះ​ថា «​ហេតុ​អី​អ្នក​គ្រប់​គ្នា​ឃើ​ញ​អ៊ីចឹង​ហើ​យ មិន​ជួយ​លើ​ក​ទឹកចិត្ត​គ្នា​តិច​ទៅ បែរជា​នាំ​គ្នា​ទៅ​បន្តុះបង្អាប់​ទៅ​វិញ ទោះជា​យ៉ាងណា សូម​សរសើរ​ប្អូនប្រុស​ដែល​មានចិត្ត​ក្លាហាន ត្រូវ​ចាំ​ថា បរា​ជ​យ័​ថ្ងៃនេះ មិនមែន​បរា​ជ​យ័​ជា​រៀង​រហូត​នោះ​ទេ អោយ​តែ​យើង​តាំងចិត្ត​» ។

មាន​មតិ​ដូច​គ្នា​នេះ​ដែរ​លើក​ឡើង​ថា «​ប្អូន​ធ្វើ​បាន​ល្អ​ហើយ ប្អូន​ក្លាហាន​ណាស់ ប្អូន​រស់នៅ​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម តស៊ូ​យកឈ្នះ​នៅ​រាល់​បញ្ហា​បាន មិន​ថា ត្រូវ​គេ​សើច គេ​បង្អាប់​មើលងាយ​យ៉ាងណា នៅ​ក្នុង​ចិត្ត​អ្នក​ដទៃ​មួយ​ចំនួន​គេ​អាច​នឹង​សើច​នឹង​មើលងាយ​ប្អូន តែ​សម្រាប់​បង ប្អូន​ពិតជា​អស្ចារ្យ​ណាស់ នៅ​ក្នុង​ការ​គិត​នឹង​មើលឃើញរ​បស់បង​ៗ មិន​សើចយំ​អ្នក​ណា​ទេ ព្រោះ​សម្ដី ន័យ​ភាព​មើលងាយ​ខ្លះ​អាច​សម្លាប់​មនុស្ស​បាន ដោយ​មិន​ចាំបាច់​ប្រើ​អាវុធ បរាជ័យ​ថ្ងៃនេះ គឺជា​ភាព​ជោគជ័យ​ទៅ​ថ្ងៃក្រោយ ព្យាយាម​អភិវឌ្ឍន៍​ខ្លួនឯង​បន្ថែម ដើម្បី​សម្រេចសេចក្ដី​បំណង​ដែល​ប្អូន​ប្រាថ្នា ហើយ​បង្ហាញ​អោយ​អ្នក​ដែល​ចាំតែ​ប្រមាថមើលងាយ​ប្អូន អោយ​បានឃើញ ពី​ភាព​ជោគជ័យ​របស់​ប្អូន​នៅ​ថ្ងៃ​ណាមួយ បង​សុំ​ជូនពរ​ប្អូន នៅ​ក្នុង​ឪ​កាស​ឆ្លង​ឆ្នាំ​ថ្មី​ខាង​មុខ​សុំ​អោយ ប្អូន​ជោគជ័យ សម្រេច​នៅ​អ្វី​ដែល​ប្អូន​ប្រាថ្នា​» ៕

Comments

comments