ជន​ពិការ​ដ៏​អាថ៌​កំបាំង​ម្នាក់​ដែល​ត្រូវ​គេ​ជឿ​ថា​បាន​ទស្សន៍​ទាយ​ពី​អំពើ​ភេរវកម្ម​វាយប្រហារ​លើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក 9/11 ព្យុះ​កំណាច​ស៊ូ​ណា​មិ និង​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) ក៏​បាន​ធ្វើការ​ព្យាករ​ពី​ព្រឹត្ដិការណ៍​ធំ​ៗ​ពីរ​កើតឡើង​នៅ​ក្នុង​ឆ្នាំ ២០១៨ ខាង​មុខ​នេះ​។

លោកយាយ បា​បា វ៉ា​ន់​ហ្គា ដែល​បាន​ស្លាប់​ក្នុង​ឆ្នាំ ១៩៩៦ អាយុ ៨៥ ឆ្នាំ ត្រូវ​បាន​អះអាង​ថា​ជា​មនុស្ស​អច្ឆរិយ​ដែល​អាច​ទស្សន៍​ទាយ​ពី​គ្រោះ​មហន្ដរាយ​ធម្មជាតិ និង​ព្រឹត្ដិការណ៍​ធំ​ៗ​ជុំវិញ​ពិភពលោក​។

ក្រុម​អ្នកមាន​ជំនឿ​លើ​អព្ភូតហេតុ​អ​រូបិយ បាន​និយាយ​ថា មុន​ពេល​ទទួលមរណភាព លោកយាយ បា​បា វ៉ា​ន់​ហ្គា បាន​ទស្សន៍​ទាយ​ពី​ជោគវាសនា​អនាគត​របស់​មនុស្សលោក​រហូត​ដល់​ទសវត្សរ៍​ទី ៥១ នៅ​ពេល​លោកយាយ​អះអាង​ថា វា​ជា​អវសាន​ពិភពលោក​។

មនុស្ស​អាថ៌​កំបាំង​ដែល​មាន​រហ្សនាម​ថា «​ទស្សនវិទូ នូ​ស្ដ្រា​ដា​មូស មក​ពី បាល់​កាន​» បាន​ទស្សន៍​ទាយ​ថា ក្នុង​ឆ្នាំ ២០១៨ ប្រទេស​ចិន​នឹង​គ្រង​តំណែង​សហរដ្ឋអាមេរិក​ជា​ប្រទេស​មហាអំណាច​ធំ​បំផុត​ក្នុង​ពិភពលោក​នេះ​។

លោកយាយ​បន្ដ​ថា ថាមពល​អគ្គិសនី​ប្រភេទ​ថ្មី នឹង​ត្រូវ​បាន​រក​ឃើញ​លើ​ភព​ផ្កាយព្រះសុក្រ​។ ក្រុម​អ្នកគាំទ្រ​បាន​បញ្ជាក់​ថា វា​អាច​មាន​ករណី​ខ្លះ​បាន​ក្លាយជា​ការ​ពិត​។

ជាក់ស្ដែង ក្នុង​ឆ្នាំ ១៩៧០ ចិន​មាន​កំណើនសេដ្ឋកិច្ច​សរុប​តែ ៤,១ ភាគរយ ខណៈ​ក្នុង​ឆ្នាំ ២០១៥ សេដ្ឋកិច្ច​ចិន​បាន​ហក់​ឡើង​ដល់ ១៥,៦ ភាគរយ ហើយ​វា​នៅ​តែ​បន្ដ​កើនឡើង​ថែម​ទៀត​។ ចំណែកឯ​សេដ្ឋកិច្ច​អា​មេ​រិ​ក ១៦,៧ ភាគរយ​នឹង​ធ្លាក់​ចុះ​មក​ត្រឹម ១៤,៩ ភាគរយ​ក្នុង​ឆ្នាំ ២០២៥​។ នេះ​បើ​យោង​តាម​ទស្សនាវដ្ដី Forbes ដ៏​ល្បីល្បាញ​។

ក្រុម​អ្នកមាន​ជំនឿ​លើ​ក្បួនតម្រា​បាន​និយាយ​ថា លោកយាយ បា​បា វ៉ា​ន់​ហ្គា ក៏​បាន​ព្យាករ​ពី​ការ​វាយប្រហារ​ភេរវកម្ម 9/11 ក្នុង​ឆ្នាំ ២០០១ ដោយ​បាន​និយាយ​ថា បក្សី​ដែក ២ ក្បាល​នឹង​វាយប្រហារ​អា​មេ​រិ​ក​។

លោកយាយ​បាន​អះអាង​ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ក្លាយជា​ប្រធានាធិបតី​អា​មេ​រិ​ក​ចុង​ក្រោយ ដោយ​នាំ​ឲ្យ​អ្នកមាន​ជំនឿ​ខ្លះ​បន្ដ​និយាយ​ថា លោក ដូ​ណា​ល់ ត្រាំ នឹង​មិន​អាច​កាន់​អំណាច​កាលពីដើម​ឆ្នាំ​បាន​ឡើយ​។

ព្រឹត្ដិការណ៍​អាសន្ន​ផ្សេង​ៗ​ទៀត​ដែល​លោកយាយ បា​បា រ៉ា​ន់​ហ្គា បាន​ព្រមាន​ថែម​ទៀត​នោះ រួម​មាន គ្រោះ​មហន្ដរាយ​ស្បៀងអាហារ​នៅ​ឆ្នាំ ២០២៨ ការ​ប្រើប្រាស់​សព្វាវុធ​នុយក្លេអ៊ែរ​ដើម្បី​គ្រប់គ្រង​ភព​ផ្កាយ​ព្រះ​អង្គារ​នៅ​ឆ្នាំ ២២៥៦ និង​ផែនដី​អស់​មនុស្ស​រស់នៅ​ក្នុង​ឆ្នាំ ២៣៤១៕

Comments

comments