នៅ​ប៉ុន្មាន​នាទី​មុន​នេះ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​សារ​តប​វិញ បន្ទាប់​ពី​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ធ្វើការ​ព្រលះ​ឆ្លើយ​តប​ក្នុង​ន័យ​បញ្ឆិតបញ្ឆៀង នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ ធ្នូ ២០១៧ នេះ ។

បើ​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​សរសេ​ថា ខ្ញុំ​សុំ​សួរ​ទៅ​អ្នក​បង​កំពូល​តារា​ល្បី​ប្រចាំ​ប្រទេស​ដែល​គ្មាន​គូប្រៀប តើ​ខ្ញុំ​បង្ហោះ​បែប​នេះ​ប៉ះពាល់​ដល់​អ្នក​បង ​ឬ​បានជា​អ្នក​បងអោ​យ​បក្សពួក​ចូល​មក​ជេរ​ខ្ញុំ ខ្ញុំ​មិន​ត តែបរិវារអ្នក​បងខំ ភ្ជាប់(Mention)ឈ្មោះ​ខ្ញុំ​អោយ​ចេញ​មក​តតាំង ម្តង​ហើយ​ ម្តងទៀត ដូច្នេះ​ខ្ញុំ​ត្រូវ​តប​ខ្លះ​ហើយ មិន​ត្រឹមតែ​ជេរ​ខ្ញុំ​ម្នាក់​ទេ ​ថែម​ទាំង​ជេរ​ដល់​ប្អូនស្រី Sonita Nov ដែល​ខ្ញុំ​ទៅ​គាំទ្រ​គាត់​ទៀត គ្នា​គ្រាន់តែ ស៊ែរ(share)សោះ​ក៏​ជេរ​គ្នា​ដែរ គ្នាក្មេង ​ភ័យ​រហូត​សុខចិត្ត​លប់​ចោលការ ស៊ែរនោះ អ្នក​បងចិត្ត​ចង្អៀត​ រាលដាល​ច្រើន​ម្ល៉េះ ខ្ញុំ​មិន​ទាំង​ដឹង​ថា ​អ្នក​បង​អញ្ជើញ​ទៅ​ដល់​ម៉ោង​ប៉ុន្មាន ហើយ​ទៅ​ប៉ុន្មាន​នាក់​ផង​ទេ ​ព្រោះ​ខ្ញុំ​គ្មាន​តួនាទី​ ត្រូវ​ចង់​ដឹង ហើយ​ខ្ញុំ​រវល់​មើល​ក្រុមការងារ​ សឹង​ដាច់ខ្យល់​ ព្រោះ​ខ្ញុំ​ត្រូវ​មើល​ខុស​ត្រូវ តារា(Model)ជិត៣០នាក់ តែ​ម្នាក់ឯង គ្មាន​ភ្នែក​ដើរ​ចាប់អារម្មណ៍​អ្នក​ណា​មក​ជាមួយ​អ្នក​ណា​ឡើយ ហើយ​ក៏​ខ្ញុំ​ មិន​ស្គាល់​ពួក​គេ​ទៀត តែ​អ្នក​បង​និយាយ​ថា ​ខ្ញុំ​ខ្លាច ​រត់គេច​ខ្លួន​តាំងពី​ថ្ងៃ​រហូត​ចប់​កម្មវិធី​ មិនឃើញ​មុខ​ខ្ញុំ និយាយ​បំពាន សូ​ម្បី​រឿង​ខ្ញុំ​ទៅ​លុតក្រាប​សុំ​ទោស​ថ្នាក់ដឹកនាំ​ណា​នោះ​ ក៏​អ្នក​បង​លាប​ពណ៌​ខ្ញុំ​ដែរ តើ​អ្នក​បង​មាន​បំណង​អ្វី​ដែរ ?

បើ​ខឹង​រឿង​បុគ្គល ​ម្តេច​មិន​និយាយរឿង​បុគ្គល ចាំបាច់​យក​តួនាទី​សមាគម ​មក​និយាយ​ដដែល​ៗ ? ឬ​ក៏​អ្នក​បង​មាន​បំណងទម្លាក់ខ្ញុំ​ពី​ប្រធាន​សមាគម ហើយ​អ្នក​បង​ឡើង​កាន់​ជំនួស​ខ្ញុំ ? បើ​អ្នក​បង​ចង់បាន​យក​ទៅ ខ្ញុំ​អោយ ។

ហើយ​រឿង​សា​រព័ត៌មាន​ថ្ងៃមុន ​សារ​ព័ត៌​មាន​ផ្សេង​ចុះ​ផ្សាយ​មុន​ព័ត៌​មាន​សមាគម តែ​លោក​ជំទាវ​មិន​ខឹង​ទេ ​បែរជា​មក​ខឹង​នឹង​ខ្ញុំ ហាក់ដូចជា​ខឹង​បុគ្គល ហើយ​យក​រឿង​នយោបាយ​មក​ពាក់​ព័​ន្ធ​ទៀត គិត​ទៅ​អ្នក​បង​ចូល​ចិត្ត​និយាយ​រាលដាល​វែង​ឆ្ងាយ​ណាស់ មានរឿង​តែ​មួយ​ទេ ​តែ​អ្នក​បង​បូក​១០០​រឿង ​មក​លាយឡំ អ​ញ្ចឹ​ង​សូម​អោយ​ថ្នាក់លើ​យល់​តាម​ការ​គួរ និង​សូម​បងប្អូន​ពិចារណា​នូវ​អ្វី​ដែល​ខ្ញុំ​ផុស(post)ចុះ ថ្ងៃ​នោះ​ ខ្ញុំ​ពិតជា​ខ្លាច​ណាស់ ខ្លាច​អ្នក​បង​ដើរ ​ឬ​ទាក់​ជើង​នឹង​ខ្សែរ​រ៉​ត​ចង​ឆាក ​ដែល​នៅ​នឹង​មុខ​ខ្ញុំ ​ដោយ​ខ្លួនឯង​ ហើយ​អ្នក​បង​មក​ចោទ​ថា​ ខ្ញុំ​ជា​អ្នក​ទាក់​ទៀត​ផង ព្រោះ​អ្នក​បង​ខ្ញុំ​ខំ​ដាក់​កៅអីអង្គុយ​បែរខ្នង​ដាក់​ហើយ ​បែរ​ជា​អ្នក​បង​ងើប​មក​ឈរ​ ដើរ​ចុះ​ដើរ​ឡើង​ នៅ​មុខ​ខ្ញុំ ខ្ញុំ​ក៏​សុខចិត្ត​ថយ​កៅអី​មក​ក្រោយ​ ទោះ​ជាទី​ដើរ​នោះ​ធំ​ក៏​ដោយ តែ​អ្នក​បង​ដូច​ចង់​តែ ​ឈរ​មុខ​ខ្ញុំ​ទាំង​ខ្ញុំ​មិន​មើល​មុខ ខ្ញុំ​ធ្លាប់​ចាំ​បាន​ថា កាល​មុន​មាន​អ្នកសិល្បៈ​យើង​ម្នាក់ ​មានរឿង​ជាមួយ​អ្នក​បង​ម្តង​ហើយ ហើយ​ក៏​មានការ​ចង់​ប៉ះ​ដៃ ​ប៉ះ​ជើង ជេរ​គេ​សុទ្ធតែ​មី​ក្របី មី​អ្នកស្រែ មី​សំ​រ៉ែ គេ​មិន​ត ​ក៏​ស្ទុះ​ទៅ​ចង្អុលមុខ​ម្តាយ​គេ​ស្តីអោយ​ម្តាយ​គេ ​ដែល​គាត់​មិនដឹង​អី​ហើយ ​គាត់​ជា​មនុស្ស​ចាស់ ​ដែល​គ្រាន់តែ​មក​លេង​កូន​សោះ​ ហើយ​ខ្ញុំ​ពេល​និយាយ​ជាមួយ​អ្នក​បង​ម្តង​ៗ​ ខ្ញុំ​ខ្លាច​ណាស់ ប្រយ័ត្ន​ណាស់​ ព្រោះ​ដឹង​ថា​ អ្នក​បង​ជា​មនុស្ស​ពូកែ​ប្រកាន់ ខ្លាច​ពេល​និយាយ​ខុស ​ខ្ញុំ​ខ្លាច​អ្នក​បង​ជះ​ទឹកត្រី​ដាក់​មុខ ​ដូច​កាល​អ្នក​បង​ជះ​ដាក់​បងប្រុស សាន្ត ប៊ុ​ន​ធឿ​ន ដោយ​គ្រាន់តែ​គេ​និយាយ​ប្រៀបធៀប​អ្នក​បង ​និង​ខ្ញុំ ។

នេះ​ជា​ព័ត៌មាន​ដែល គេហទំព័រ(Websites)ផ្សេង​ៗ ​គេ​សរសេរ​ពី​គាត់​មុន Dara new សរសេរ តែ​គាត់​មិន​អើពើ​រករឿង​គេ​ទេ បែរជា​គាត់​មក​សរសេរ​វាយប្រហារ​ប្រធាន​សមាគម ហើយ​វាយប្រហារ​រឿង​នយោបាយ​ទៀត ធ្វើ​ជា​មនុស្ស​ចាស់ ហើយ​ជា​រៀមច្បង​សិល្បៈ​ទៀត សឹងតែ​ក្លាយជា​វីរសិល្បៈ​ហើយ ​សូម​ពិចារណា​ផង បើ​ចង់​វែកញែក​រករឿង ​គួរ​ធ្វើ​អោយ​គ្រប់ គេហទំព័រ កុំ​វាយប្រហារ​តែ​ខ្ញុំ ។

បង​ដៀល​ថា​ ខ្ញុំ​រៀន​បាន​តិច ចា៎ ​បង​និយាយ​ត្រូវ ខ្ញុំ​រៀន​បាន​តិច​មែន គិត​ទៅ​បង​មើលងាយ​អ្នក​ដែល​រៀន​បាន​តិច​ណាស់ អ្នក​បង​ថា ​ខ្ញុំ​លូកដៃ​រឿង​អ្នកសិល្បៈ​ ទាំង​រឿង​តូចតាច គឺ​បាន​ន័យ​ថា ​បង​ជា​មនុស្ស​អាត្មា​និយម អ​ញ្ចឹ​ង​តើ ​ទើប​បង​មិនសូវ​មាន​ទ​ង្វើ​មនុស្ស​ធ​ម៌ ​ទៅ​លើ​អ្នក​សិ​ល្បក្រីក្រ មាន​តែ​ព័ត៌​មាន​ជាមួយ​ប្រុស​នេះ ប្រុស​នោះ ទាំង​ក្មេង ​ទាំង​ចាស់ និងព័ត៌​មាន​អំពើ​ប្រទូស្តរ៉ាយ​ដាក់ ​ខាត់ ​សុ​ឃី​ម និង​ម្តាយ​របស់​គាត់ រួម​ទាំង​អំពើ​មិន​មានសីល​ធម៌​ដាក់​អ្នកកាសែត រួម​ទាំង​ជេរបញ្ចោរ​ជា​សម្លេង​តាម YouTube ។ ទោះ​ខ្ញុំ​លែងលះ​គ្នា​ ក៏​លែង​ដោយ​គ្មាន​ជម្លោះ​ផ្អើល​ពិភពលោក​ ដូច​អ្នក​បង​ដែល​រៀន​បាន​ខ្ពស់​ដែរ គិត​ទៅ​អ្នក​បង​ពិតជា​រាជ​នី​សម្លេង​មាស​ ទាំង​ច្រៀង​ និង​បញ្ចោរ ៕

ដោយ​ឡែក អង្រុត​ព័ត៌មាន សុំមិន​អត្ដាធិប្បាយបន្ថែមបន្ថយឡើយ គឺ​លើកយក​ខ្លឹមសារ​ទាំង​ស្រុក​របស់​អ្នក​នាង ពេ​ជ្ជ​តា ដែល​បាន​តបទៅនឹងតួអង្គ​ច្រណែន​ព្យាបាទ​ចំនួន​៣​រូប មាន​អត្ថន័យ​ដើម​ដូច​ខាងក្រោម​នេះ ៖

ដើមឈើ​ចង់​ស្ងប់ តែ​ខ្យល់​មិន​ព្រម​ឈប់ !
…​ដោយសារ​បាន​ទទួល​ពាក្យ​ពី​បង​ៗ និង​ហ្វ៊ែ​ន​ដែល​ សុំ​អោយ​ខ្ញុំ​ដកចិត្ត​ចេញពី​រឿង​នេះ​ទើប​ខ្ញុំ​ស្ងៀម និង​មិន​ដែល​រំលឹក​សូ​ម្បី​ម្តង​តាំងពី​យូរហើយ ។ មិនមែន​ខ្ញុំ​ខុស មិនមែន​ខ្ញុំ​ខ្លាច តែ​នេះ​ព្រោះតែ​ខ្ញុំ​គោរព​ពួក​គាត់​ជា​ថ្នាក់ដឹកនាំ ជា​រៀមច្បង ជា​គ្រូ ជា​គ្រួសារ​ជា​មិត្ត និង​ជា​ទស្សនិកជន​របស់ខ្ញុំ ។ ប៉ុន្តែ​យើង​ឈប់​ដើរ​ក៍​មិន​ប្រាកដ​ថា​ឆ្កែ​ឈប់​ព្រុស​ដែរ ! នាង​នៅ​តែ​តាម​ខាំ​អង្គា​ម​ចំអក​មិន​ដក​មាត់ ចោទ​ដាក់​កំហុស​អស់ពី​រឿង​មួយ​ចូល​រឿង​មួយ​ទាំង​គ្មាន​ត្រូវ​អី​បន្តិច ។

រោគ​រមាស់​ក្នុង​របស់​នាង​មិន​អាច​ជួយ​ទប់ចិត្ត​ច្រណែនឈ្នានីស​ដែល​នាង​ធ្លាប់​មាន​ជា​យូរ​មក​បាន​ទេ ។ នាង​ជា​មនុស្ស​ទំពារ​បណ្តើរ និយាយ​បណ្តើរ ។ មាត់​ស្រែ​កថា​គ្មាន​ពេល​ឈ្លោះ​តែបើ​ខឹង​នឹង​អ្នក​ណា​ឃើញ​សរសេរ​ផង Live ផង​រាប់​ម៉ោង ។ នាង​ថា​មិន​ចេះ​ជេរ តែ​ភាសារ​ដែល​បង្ហោះ​ពិ​រោះ​លក្ខណៈ​ជំនាញ​បញ្ចោរ​9 និង​ចូល​ចិត្ត​បង្ករ​សង្គ្រាម​ច្បាស់​ចែស ។ នាង​ថា​យើង​ពូកែ​ជេរ យើង​ទទួល​ក៍បាន ព្រោះ​យើង​ជេរ​ត្រូវ​មាន​គេ​គាំទ្រ​ច្រើន ។ តែ​ភាសារ​ជេរ​ម៉ា​រៀល ម៉ា​រៀល​របស់​នាង​វិញ​គឺ​មាន​តែ​មនុស្ស​ចរិត​ម៉ា​រៀល​ម៉ា​រៀល​ដូច​គ្នា​ទេ​ដែល​អបអរ​នោះ ព្រោះ​គ្រាន់តែ​ហារ​មាត់​ជេរ​រួច​គេ​ចង់​ក្របួច​សក់​វ៉ៃ​ខ្នោះ​អូស​ក្បាល​ញាត់​គុ​គ​ភ្លាម ។

ទាំង​សាហាវ ទាំង​ស្អុយរលួយ​ថោកទាប​បាន​មួយ​ចប់ មើលទៅ​ល្អ​លើស​ឋានៈ​ប្រធាន​សមាគម​ន៍​ទៅ​ទៀត តែ​អន់​ជាង​ស្រីពេស្យា​ទៅ​វិញ ។ នាង​អ​ប្សុ​ក​ហើយ ព្រោះ​មិនសូវ​មានការ​ងារ​ល្អ ហើយ​ឮ​ថា​ពេល​លែងលះ​ប្តី​មុន​នាង​មិន​យក​កូន​ទេ​ គឺ​ទុក​អោយ​អតីត​ប្តី​ដែល​ជា​មនុស្ស​ប្រុស​ទទួល​មើល​កូនស្រី ឯ​នាង​ជា​ម្តាយ​បែ​ជា​មិន​រវល់​ពី​អារម្មណ៍​កូន​គិតតែ​សប្បាយ​ខ្លួនឯង!? ចេះ​ធ្វើ​ទៅ​កើត!!

បាន! បើ​អ​ប្សុ​ក​យើង​កំដរ​នាង! តែ​មិន​កំដរ​ឈ្លោះ​ព្រោះ​អត់​ទំនេរ ការងារ​ខ្ញុំ​ច្រើន​ដែល​ត្រូវ​ទទួលខុសត្រូវ ពេលវេលា​រក​លុយ​ចិញ្ចឹម​កូន​រៀន និង​ថែទាំ​គ្រួសារ បង្កើត​ស្នាដៃ​សិល្បៈ​ក្នុង​ត្រកូល​របស់ខ្ញុំ​មាន​តម្លៃ​ណាស់ ។ ប៉ុន្តែ​បានជា​អ​ញ្ចឹ​ង​ទៅ​ហើយ​ខ្ញុំ​ក៍​ចង់ Clear អោយ​ស្អាត​មុន​ដាច់​ឆ្នាំ​ដើម្បី​បញ្ចប់​ភាព​ចង្រៃ​ដែល​ស្រី​និស្ស័យ​ពិស​ដូច​ជា​នាង​ប្រឹង​លាប​ពណ៌ និង​ចង់​ប្រាប់​ទាំងអស់​គ្នា​ផង​ដែរ​ថា ទោះ​ខ្ញុំ​ខំអត់​ធន់​តាម​អ្នក​ទាំងអស់​គ្នា ក៍​នាង​នៅ​តែ​បន្ត​ក្តិចខ្ញាំ​ខ្ញុំ​មិន​ឈប់ ដូច្នេះ​សូម​ជួយ​ដឹង និង​ពិចារណា​ផង នូវ​រាល់​កាយវិការ និង​សម្តី​អ្នកស្រី​ប៉ា​ធាន​សមាគម​ន៍​រូប​នេះ​ថា​ថ្លៃថ្នូរ​ខ្លាំង​ប៉ុណ្ណា ? អ្នក​ណា​បំពាន​អ្នក​ណា ? ។

ចំណាស់​នាង​ទៅ​ហើយ​នៅ​តែ​ធ្វើ​ចរិត​ដូច​កូន​ឆ្កែ​ចូល​ចិត្ត​ខាំ​កកេរ​ហែក​កកាយ​ពង្រាយ​លាមក​គ្រប់កន្លែង​អោយ​ថ្នាក់លើ​គាត់​តាម​កើប​ជូត​លាង​មិន​ឈ្នះ តើ​នេះ​នាង​ចង់​ជួយ​ថ្នាក់លើ ឬក៍​បំផ្លាញ​ថ្នាក់លើ​អោយ​គេ​ដៀល​ប្រមាថ​គាត់ ? បើ​នាង​ជា​កូនចៅ​ល្អ យល់​ដឹង​ថា​មេ​ខំប្រឹង​ដើម្បី​ជាតិ ដើម្បី​ទាំងអស់​គ្នា ម្តេចក៍​នាង​មិន​ខំ​ធ្វើ​ល្អ​ដែរ​ទៅ ? ម្តេចក៍​នាង​ប្រកាន់​យក​តែ​ចិត្តឫស្យា​បំផ្លិចបំផ្លាញ​នេះ​មក​ធ្វើ​អី ? មិន​ចេះ​ប្រមូលផ្តុំ​ក្នុង​នាមខ្លួន​ជា​តំណាង​អ្នកសិល្បៈ​ដែល​គេ​ខំ​បោះ​ឆ្នោត​អោយ​សោះ ។

គ្មាន​ចំណេះដឹង​ខ្ពស់​វា​មធ្យម តែ​ខ្សោយ​ការ​អប់រំ​ទាំង​ក្នុង​សង្គម និង​ក្នុង​គ្រួសារ​ទៅ​ទៀត ។ មិនដឹង​ធ្វើ​អី​អោយ​រីក​ចម្រើន​ក្នុង​សហគមន៍​របស់​ខ្លួន ម្ង៉ៃ​ៗ​ផ្តុំ​ក្បាល​គ្នា​ស៊ី​តែ​ត្រាវ​រាវរក​រឿង​អ្នក​នេះ​អ្នក​នោះ​មក​ជជែក​ហែក​អុជអាល​ស្រែក​ហោរ​សប្បាយ​ក្នុង​វង់​ស៊ីផឹក ។ ប្រអប់​ទ្រូង​មាន​តែ​ដុំ​អគ្គី វក់វី​តែ​នឹង​កាមកិលេស​លោភលន់​មិន​ប្រមាណ មិនដឹង​ថា​ប្រឹង​យក​ទៅ​ណា​ធ្វើបុណ្យ​អួត​កាមេរ៉ា ពេល​ចប់​កាលណា​បញ្ចោរ​គ្មាន​ញញើត​មាត់ ខ្លាំង​ជាង​ឯង​ទៅ​ទៀត ធ្វើ​ដល់​ជា​ប្រធាន​មិន​យល់​ពី​គោលការណ៍​បង្រួបបង្រួម​ទេ តែ​ពូកែ​ណាស់​ខាង​ផ្គុំ​ភាព​អាប់ឱន​អោយ​អ្នកសិល្បៈ​ដូច​គ្នា ។

កាន់​អំណាច មិន​ចេះ​ប្រើ​អំណាច ! គ្មាន​អ្នក​គោរព​ខ្លាច​មួយ​គ្រាប់​សោះ កុំ​ថា​ឡើយ​ហ្វ៊ែ​ន​ពី​ក្រៅ លើកលែងតែ​មនុស្ស​ទាល់ច្រក​មិន​ប៉ុន្មាន​នាក់​ដែល​ចង់​តោង​ល្បី​ដើម្បី​ក្រពះ​ប៉ុណ្ណោះ ។

សារ​នេះ​ចង់​ដាស់សតិ​នាង​ប៉ា​ធាន​អោយ​ដឹងខ្លួន​ផង​ទៅ​ថា បើ​នាង​មិន​កែប្រែ​ពី​ឥឡូវនេះ​ទេ​ ថ្ងៃ​ណា​អ​ន្សា​រម​ក​ដល់ ដុំ​អគ្គី​ដែល​នាង​ចូល​ចិត្ត​រក្សា​ទុក​ក្នុង​ទ្រូង​នេះ​វា​នឹង​ឆាបឆេះ​ខ្លួន​នាង​អោយ​រលួយ​រលាយ​អស់​គ្មាន​សល់ ពេល​នោះ​ទោះ​ព្រះ​អង្គ​ណា​ជួយ​មិន​បាន​ដែរ! កុំ​ភ្លេច​អំពើ​បាប និង​ភាព​ឈឺចាប់​ដែល​នាង​សាង​អោយ​គេ​ច្រើន​ណាស់​នៅ​ជុំវិញ​ខ្លួន​នាង ។

ក៍​ចង់​រំលឹក​ទៅ​មី​អូន​បិសាច​អាក្រាត​កាយ​គីមី​ម្នាក់​នោះ​ដែរ​ថា ​កុំ​ព្រហើន​ភ្លេច​កំណើត​អោយ​សោះ ពាក្យ​សន្យា​ដែល​នាង​ខំ​ពឹង​គេឯង​អស់​លុយ​ទាំង​ខ្ទាស់​មក​សម្របសម្រួល​សូមទោស​ពី​យើង​ទាំង​ស្លន់ស្លោ​នោះ នាង​នៅ​មិន​ទាន់​បាន​មក​បំពេញ​នៅឡើយ​ទេ ដែល​យើង​មិន​ទាមទា​រក៍​ព្រោះ​ខ្ជិល​ឃើញ​មុខ​នាង​ផង ប៉ុន្តែ​សូមកុំ​ថែម​សាំង​ថែម​ភ្លើង​ ជេរ​យើង​ទាំង​ដែល​យើង​មិន​បាន​ធ្វើ​ស្អី​នាង​អោយ​សោះ ក្រែង​មិន​ដេក​ផ្ទះ​ត្រឹម​៥​ឆ្នាំ អាច​ដេក​យូរ​ដល់​មួយ​ជីវិត​ក៍​អាច​ថា​បាន ។

សូម​ស្លេះ​សិន ថ្ងៃនេះ​លើកយក​តួអង្គ​ច្រណែន​ព្យាបាទ​ពីរ​នេះ ​មក​និយាយ​បាន​ហើយ ឯ​តួ​ស្រី​ព្យាបាទ​ពូកែ​លាក់ពុត​ធ្វើ​ឆ្កួត​ធ្វើ​ជា ​ម្នាក់​ទៀត​ទុក​សិន ព្រោះ​ចង់អោយ​ឱកាស​គេ​កែខ្លួន​ដែរ ​ធ្វើ​ម៉េច​បើ​គ្នា​ជ្រុល​ជា​ពួន​ហើយ​មិន​ដែល​ហ៊ាន​អើត​ក្បាល​មក​ទេ ដូច្នេះ​មិន​ចង់​ដេញ​ឆ្កែ​អោយ​ទាល់​ជញ្ជាំង​ឡើយ តែបើ​គាត់​ក្លាហាន​ចេញ​មុខ​មក​តតាំង​ពេល​ណា​យើង​រីករាយ​ទទួល​ស្វាគមន៍​គាត់​អោយ​បាន​សមរម្យ ។ សូម​អរគុណ​ការ​អាន តែបើ​បង​ៗ​ព​ត៌​មាន​យក​ចែកចាយ សូម​មេត្តា​កុំ​បន្ថែមបន្ថយ​អី ហើយ​សូម​អធ្យាស្រ័យ​បើ​វែង​ពេក ៕

 

Comments

comments