បន្ទាប់ពីអ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​សរសេ​រសារបង្ហោះ​ឆ្លើយតបនៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​​ផ្លូវការ​ នៅម៉ោង​៧យប់​ថ្ងៃ​ទី​២៧ ធ្នូ ២០១៧ នេះ ស្រាប់តែនៅ​ប៉ុន្មាន​នាទី​មុន​នេះបន្តិច អ្នក​នាងបានបង្ហោះ​សារថ្មីមួយទៀត អោយដឹងថា ៖

«បើ​ចង់បាន​តំណែង​នេះ​ សូម​និយាយ​អោយ​ត្រង់​មក កុំ​ដណ្តើម​ដោយ​ល្បិច ហើយឋានៈ​ត្រឹម​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ​គ្មាន​ខ្នង​ដូច​អ្នក​បង​ចោទ​នោះ​ទេ ខ្ញុំ​មិន​ដែល​ប្រើ​ខ្នង ​ទៅ​កាង​អ្នកសិល្បៈ​ណា​ទេ គឺ​សមាគម​ មាន​មេធាវី​ ជា​អ្នក​តវ៉ា​ក្តី ​ជូន​អ្នកសិល្បៈ​ ដែល​មានរឿង រួម​ទាំង​រឿង​ក្តី​របស់​អ្នក​បង ​និង​អ្នកកាសែត​ម្នាក់​ផង​ដែរ តែ​អ្នក​បង ​ហេតុតែ​ចង់​ឈ្នះក្តី​ លើ​អ្នកកាសែត​នោះ​ ក៏​មិន​សប្បាយចិត្ត​ នឹង​សមាគម​ ដែល​ខំ​សម្របសម្រួល​ជម្លោះ​របស់​អ្នក​បង ​និង​អ្នកកាសែត ហើយ​អ្នក​បង ​ក៏​តែងតែ​មិន​សប្បាយចិត្ត​ នឹង​សមាគម​រហូត​មក​ទល់​ពេល​នេះ អ្នក​បង ​កុំ​គិត​ថា​ សម័យនេះ​ជា​សម័យ​ប្រើ​អំណាច និងខ្នង ​ដូច​សម័យ​អ្នក​បង​មាន​ឋានៈ​ជា​ជំទាវ​អោយ​សោះ » ។

សូមបញ្ជាក់ថា អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សរសេ​រសារប្រហែលមួយម៉ោងមុននេះថា «ខ្ញុំ​សុំ​សួរ​ទៅ​អ្នក​បង​កំពូល​តារា​ល្បី​ប្រចាំ​ប្រទេស​ដែល​គ្មាន​គូប្រៀប តើ​ខ្ញុំ​បង្ហោះ​បែប​នេះ​ប៉ះពាល់​ដល់​អ្នក​បង ​ឬ​បានជា​អ្នក​បងអោ​យ​បក្សពួក​ចូល​មក​ជេរ​ខ្ញុំ ខ្ញុំ​មិន​ត តែបរិវារអ្នក​បងខំ ភ្ជាប់(Mention)ឈ្មោះ​ខ្ញុំ​អោយ​ចេញ​មក​តតាំង ម្តង​ហើយ​ ម្តងទៀត ដូច្នេះ​ខ្ញុំ​ត្រូវ​តប​ខ្លះ​ហើយ មិន​ត្រឹមតែ​ជេរ​ខ្ញុំ​ម្នាក់​ទេ ​ថែម​ទាំង​ជេរ​ដល់​ប្អូនស្រី Sonita Nov ដែល​ខ្ញុំ​ទៅ​គាំទ្រ​គាត់​ទៀត គ្នា​គ្រាន់តែ ស៊ែរ(share)សោះ​ក៏​ជេរ​គ្នា​ដែរ គ្នាក្មេង ​ភ័យ​រហូត​សុខចិត្ត​លប់​ចោលការ ស៊ែរនោះ អ្នក​បងចិត្ត​ចង្អៀត​ រាលដាល​ច្រើន​ម្ល៉េះ ខ្ញុំ​មិន​ទាំង​ដឹង​ថា ​អ្នក​បង​អញ្ជើញ​ទៅ​ដល់​ម៉ោង​ប៉ុន្មាន ហើយ​ទៅ​ប៉ុន្មាន​នាក់​ផង​ទេ ​ព្រោះ​ខ្ញុំ​គ្មាន​តួនាទី​ ត្រូវ​ចង់​ដឹង ហើយ​ខ្ញុំ​រវល់​មើល​ក្រុមការងារ​ សឹង​ដាច់ខ្យល់​ ព្រោះ​ខ្ញុំ​ត្រូវ​មើល​ខុស​ត្រូវ តារា(Model)ជិត៣០នាក់ តែ​ម្នាក់ឯង គ្មាន​ភ្នែក​ដើរ​ចាប់អារម្មណ៍​អ្នក​ណា​មក​ជាមួយ​អ្នក​ណា​ឡើយ ហើយ​ក៏​ខ្ញុំ​ មិន​ស្គាល់​ពួក​គេ​ទៀត តែ​អ្នក​បង​និយាយ​ថា ​ខ្ញុំ​ខ្លាច ​រត់គេច​ខ្លួន​តាំងពី​ថ្ងៃ​រហូត​ចប់​កម្មវិធី​ មិនឃើញ​មុខ​ខ្ញុំ និយាយ​បំពាន សូ​ម្បី​រឿង​ខ្ញុំ​ទៅ​លុតក្រាប​សុំ​ទោស​ថ្នាក់ដឹកនាំ​ណា​នោះ​ ក៏​អ្នក​បង​លាប​ពណ៌​ខ្ញុំ​ដែរ តើ​អ្នក​បង​មាន​បំណង​អ្វី​ដែរ ? »

បើ​ខឹង​រឿង​បុគ្គល ​ម្តេច​មិន​និយាយរឿង​បុគ្គល ចាំបាច់​យក​តួនាទី​សមាគម ​មក​និយាយ​ដដែល​ៗ ? ឬ​ក៏​អ្នក​បង​មាន​បំណងទម្លាក់ខ្ញុំ​ពី​ប្រធាន​សមាគម ហើយ​អ្នក​បង​ឡើង​កាន់​ជំនួស​ខ្ញុំ ? បើ​អ្នក​បង​ចង់បាន​យក​ទៅ ខ្ញុំ​អោយ ។

ហើយ​រឿង​សា​រព័ត៌មាន​ថ្ងៃមុន ​សារ​ព័ត៌​មាន​ផ្សេង​ចុះ​ផ្សាយ​មុន​ព័ត៌​មាន​សមាគម តែ​លោក​ជំទាវ​មិន​ខឹង​ទេ ​បែរជា​មក​ខឹង​នឹង​ខ្ញុំ ហាក់ដូចជា​ខឹង​បុគ្គល ហើយ​យក​រឿង​នយោបាយ​មក​ពាក់​ព័​ន្ធ​ទៀត គិត​ទៅ​អ្នក​បង​ចូល​ចិត្ត​និយាយ​រាលដាល​វែង​ឆ្ងាយ​ណាស់ មានរឿង​តែ​មួយ​ទេ ​តែ​អ្នក​បង​បូក​១០០​រឿង ​មក​លាយឡំ អ​ញ្ចឹ​ង​សូម​អោយ​ថ្នាក់លើ​យល់​តាម​ការ​គួរ និង​សូម​បងប្អូន​ពិចារណា​នូវ​អ្វី​ដែល​ខ្ញុំ​ផុស(post)ចុះ ថ្ងៃ​នោះ​ ខ្ញុំ​ពិតជា​ខ្លាច​ណាស់ ខ្លាច​អ្នក​បង​ដើរ ​ឬ​ទាក់​ជើង​នឹង​ខ្សែរ​រ៉​ត​ចង​ឆាក ​ដែល​នៅ​នឹង​មុខ​ខ្ញុំ ​ដោយ​ខ្លួនឯង​ ហើយ​អ្នក​បង​មក​ចោទ​ថា​ ខ្ញុំ​ជា​អ្នក​ទាក់​ទៀត​ផង ព្រោះ​អ្នក​បង​ខ្ញុំ​ខំ​ដាក់​កៅអីអង្គុយ​បែរខ្នង​ដាក់​ហើយ ​បែរ​ជា​អ្នក​បង​ងើប​មក​ឈរ​ ដើរ​ចុះ​ដើរ​ឡើង​ នៅ​មុខ​ខ្ញុំ ខ្ញុំ​ក៏​សុខចិត្ត​ថយ​កៅអី​មក​ក្រោយ​ ទោះ​ជាទី​ដើរ​នោះ​ធំ​ក៏​ដោយ តែ​អ្នក​បង​ដូច​ចង់​តែ ​ឈរ​មុខ​ខ្ញុំ​ទាំង​ខ្ញុំ​មិន​មើល​មុខ ខ្ញុំ​ធ្លាប់​ចាំ​បាន​ថា កាល​មុន​មាន​អ្នកសិល្បៈ​យើង​ម្នាក់ ​មានរឿង​ជាមួយ​អ្នក​បង​ម្តង​ហើយ ហើយ​ក៏​មានការ​ចង់​ប៉ះ​ដៃ ​ប៉ះ​ជើង ជេរ​គេ​សុទ្ធតែ​មី​ក្របី មី​អ្នកស្រែ មី​សំ​រ៉ែ គេ​មិន​ត ​ក៏​ស្ទុះ​ទៅ​ចង្អុលមុខ​ម្តាយ​គេ​ស្តីអោយ​ម្តាយ​គេ ​ដែល​គាត់​មិនដឹង​អី​ហើយ ​គាត់​ជា​មនុស្ស​ចាស់ ​ដែល​គ្រាន់តែ​មក​លេង​កូន​សោះ​ ហើយ​ខ្ញុំ​ពេល​និយាយ​ជាមួយ​អ្នក​បង​ម្តង​ៗ​ ខ្ញុំ​ខ្លាច​ណាស់ ប្រយ័ត្ន​ណាស់​ ព្រោះ​ដឹង​ថា​ អ្នក​បង​ជា​មនុស្ស​ពូកែ​ប្រកាន់ ខ្លាច​ពេល​និយាយ​ខុស ​ខ្ញុំ​ខ្លាច​អ្នក​បង​ជះ​ទឹកត្រី​ដាក់​មុខ ​ដូច​កាល​អ្នក​បង​ជះ​ដាក់​បងប្រុស សាន្ត ប៊ុ​ន​ធឿ​ន ដោយ​គ្រាន់តែ​គេ​និយាយ​ប្រៀបធៀប​អ្នក​បង ​និង​ខ្ញុំ ។

នេះ​ជា​ព័ត៌មាន​ដែល គេហទំព័រ(Websites)ផ្សេង​ៗ ​គេ​សរសេរ​ពី​គាត់​មុន Dara new សរសេរ តែ​គាត់​មិន​អើពើ​រករឿង​គេ​ទេ បែរជា​គាត់​មក​សរសេរ​វាយប្រហារ​ប្រធាន​សមាគម ហើយ​វាយប្រហារ​រឿង​នយោបាយ​ទៀត ធ្វើ​ជា​មនុស្ស​ចាស់ ហើយ​ជា​រៀមច្បង​សិល្បៈ​ទៀត សឹងតែ​ក្លាយជា​វីរសិល្បៈ​ហើយ ​សូម​ពិចារណា​ផង បើ​ចង់​វែកញែក​រករឿង ​គួរ​ធ្វើ​អោយ​គ្រប់ គេហទំព័រ កុំ​វាយប្រហារ​តែ​ខ្ញុំ ។

បង​ដៀល​ថា​ ខ្ញុំ​រៀន​បាន​តិច ចា៎ ​បង​និយាយ​ត្រូវ ខ្ញុំ​រៀន​បាន​តិច​មែន គិត​ទៅ​បង​មើលងាយ​អ្នក​ដែល​រៀន​បាន​តិច​ណាស់ អ្នក​បង​ថា ​ខ្ញុំ​លូកដៃ​រឿង​អ្នកសិល្បៈ​ ទាំង​រឿង​តូចតាច គឺ​បាន​ន័យ​ថា ​បង​ជា​មនុស្ស​អាត្មា​និយម អ​ញ្ចឹ​ង​តើ ​ទើប​បង​មិនសូវ​មាន​ទ​ង្វើ​មនុស្ស​ធ​ម៌ ​ទៅ​លើ​អ្នក​សិ​ល្បក្រីក្រ មាន​តែ​ព័ត៌​មាន​ជាមួយ​ប្រុស​នេះ ប្រុស​នោះ ទាំង​ក្មេង ​ទាំង​ចាស់ និងព័ត៌​មាន​អំពើ​ប្រទូស្តរ៉ាយ​ដាក់ ​ខាត់ ​សុ​ឃី​ម និង​ម្តាយ​របស់​គាត់ រួម​ទាំង​អំពើ​មិន​មានសីល​ធម៌​ដាក់​អ្នកកាសែត រួម​ទាំង​ជេរបញ្ចោរ​ជា​សម្លេង​តាម YouTube ។ ទោះ​ខ្ញុំ​លែងលះ​គ្នា​ ក៏​លែង​ដោយ​គ្មាន​ជម្លោះ​ផ្អើល​ពិភពលោក​ ដូច​អ្នក​បង​ដែល​រៀន​បាន​ខ្ពស់​ដែរ គិត​ទៅ​អ្នក​បង​ពិតជា​រាជ​នី​សម្លេង​មាស​ ទាំង​ច្រៀង​ និង​បញ្ចោរ ៕

Comments

comments