ភ្នំពេញ ៖ អាថ៌​កំបាំង​ក្រៅ​ឆាក របស់​តារា​សម្ដែង​ស្រី​សិច​ស៊ី កញ្ញា ដេ​ន​នី ក្វា​ន់ ត្រូវ​បាន​ទម្លាយ​អោយ​ដឹង កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ធ្នូ ២០១៧ កន្លង​មកនេះ​ថា មាន​បុរស​ជា​ច្រើន​នាក់ ដែល​បាន​ទាក់ទង​មក​សុំ​ស្នេហ៍​នាង​ហើយ​ប្រុស​ៗ​ទាំងនោះ​ភាគច្រើន​សុទ្ធសឹងតែ​ជា​មន្ត្រី​ធំ​ៗ និង​មាន​អាយុ​ច្រើន​ដែល​អាច​ធ្វើ​ជា​ឪពុក​របស់​នាង​បាន ។

កញ្ញា ដេ​ន​នី ក្វា​ន់ បាន​រៀបរាប់​ពី​បញ្ហា​ជីវិត​ជា​ច្រើន​ នៅ​ក្នុង​កម្មវិធី​មួយ​របស់​ទូរទស្សន៍ Fresh News រហូត​ធ្លាយ​ដល់​រឿង​ស្នេហា និង​ការ​តាម​សុំ​ស្នេហ៍​រូប​នាង​ តាម​រយៈ​ផ្ញើ​សារ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ទៀត​ផង ។

តារា​ស្រី​ចង្កេះអង្ក្រង ដើមទ្រូង​ព្រហើន សាច់​សខ្ចី​ដូច​បណ្ដូលចេក បាន​ប្រាប់​ថា តាំងពី​រូប​នាង​បង្ហាញ​ការ​ស្លៀកពាក់​បែប​សិច​ស៊ី​មក មាន​អ្នក​សុំ​ស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​នាក់ ដែល​ពួក​គាត់​តែងតែ​ឆាត​មក​សួរ​ថា មាន​គូ​កំណាន់ចិត្ត​ហើយ​ឬ​នៅ ? បុរស​ទាំងនោះ​មាន​ទាំង​នៅ​ក្រៅប្រទេស និង​ក្នុង​ប្រទេស ហើយ​សុទ្ធតែ​បុរស​ចាស់​ៗ ភាគច្រើន​មាន​ឋានៈ​ជា​មន្ត្រីរាជការ​ក៏​មាន អ្នកជំនួញ​ក៏​មាន ប៉ុន្តែ​ទោះជា​យ៉ាងណា​រូប​នាង​មិន​ខ្វល់​គិត​រឿង​ហ្នឹង​ទេ ។

ថ្វីបើ​កញ្ញា ដេ​នី ក្វា​ន់ ភាគច្រើន​មិន​ចូល​ចិត្ត​ស្រលាញ់​បុរស​ដែល​មាន​វ័យ​ស្រករ​គ្នា ពោល​គឺ​ចូល​ចិត្ត​បុរស​ដែល​មាន​វ័យចាស់​ជាង​នាង​(​ព្រោះ​ចាស់​ចេះ​ថ្នម​)​ក៏​ដោយ ប៉ុន្តែ​រាល់​ការ​ឆាត​មក​ក្នុង​ហ្វេ​ស​ប៊ុ​ក​នាង​ម្តង​ៗ រូប​នាង​មិន​ហ៊ាន​ប្រាថ្នា​ឡើយ ព្រោះ​ឋានៈ​គេ​ខ្ពស់ ណាមួយ​ខ្លាច​បុរស​ទាំងនោះ​មានគ្រួសារ​ហើយ ព្រោះ​ចំពោះ​បុរស​ដែល​មាន​គូ​ហើយ​កាន់តែ​មិន​ហ៊ាន​ពាក់ព័ន្ធ​តែ​ម្ដង ។

ទោះជា​យ៉ាងនេះ​ក្តី តារា​ស្រី​សិច​ស៊ី ដេ​ន​នី ក្វា​ន់ មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​បុរស​ៗ​វ័យ​ចំណាស់​ដែល​មាន​ឋានៈ​ជា​មន្ត្រី​ធំ​ទាំងនោះ អោយ​បានដឹង​ថា​ជា​នរណា នៅឡើយ​ទេ ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ កញ្ញា ដេ​ន​នី ក្វា​ន់ មាន​ម្ចាស់​បេះដូង​បាត់​ទៅ​ហើយ គូស្នេហ៍​របស់​នាង​គឺ​លោក ចាន់ មក​រា ៕

Comments

comments