(​ភ្នំពេញ​)៖ អ្នក​សម្ដែង​ស្រី​ដ៍​សិច​ស៊ី​ល្បីឈ្មោះ​មួយ​រូប គឺ នាង ដេ​ន​នី ក្វា​ន់ បាន​ទម្លាយ​ថា បុរស​ដែល​ទាក់ទង​សុំ​ស្នេហ៍​នាង ភាគច្រើន​សុទ្ធសឹងតែ​ជា​មន្ត្រី​ធំ​ៗ និង​មាន​អាយុ​ច្រើន ដែល​អាច​ធ្វើ​ជា​ប៉ា​របស់​នាង​បាន​។

យ៉ាងណា​ក៍ដោយ អ្នក​សម្តែង​សិច​ស៊ី​ដែល​ធ្លាប់​ទទួល​រង​នូវ​ការ​រិះគន់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ធ្លាប់​ត្រូវ​បាន​ក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រសិល្បៈ​ហៅ​ព្រមាន​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការ​ស្លៀកពាក់​សិច​ស៊ី​ហួសហេតុ​នោះ មិន​បាន​បង្ហាញ​អត្តសញ្ញាណ​មន្ត្រី​ធំ​ណា​ម្នាក់​នោះ​ទេ ។

នាង ដេ​ន​នី ក្វា​ន់ ត្រូវ​បាន Fresh News ស្រង់​សម្តី​នាង​និយាយ​ក្នុង​កម្មវិធី «​អាថ៌​កំបាំង​ក្រៅ​ឆាក​របស់​តារា​» របស់​Fresh News TV និង Fresh News Radio ឲ្យ​ដឹង​ថា «​ចា បង​! តាំងពី​លេង​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បង្ហាញ​ការ​ស្លៀកពាក់​សិច​ស៊ី​មក មាន​អ្នក​សុំ​ស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន ដែល​គាត់​ឆាត​មក​សួរ​ថា មាន​គូ​កំណាន់ចិត្ត​ហើយ​ឬ​នៅ0x017d7 ដោយ​ក្នុង​នោះ ភាគច្រើន​សុទ្ធតែ​នៅ​ក្រៅប្រទេស និង​ក្នុង​ប្រទេស​ភាគច្រើន​សុទ្ធតែ​ជា​មន្ត្រី​ចាស់​ៗ ដែល​មាន​ឋានៈ​ជា​រាជការ អ្នកជំនួញ​ជាដើម ប៉ុន្តែ​យ៉ាងណា​នោះ​ខ្ញុំ​មិន​ទាន់​គិត​រឿង​ហ្នឹង​ទេ ព្រោះ​យើង​សិច​ស៊ី​អ​ញ្ចឹ​ង​ខ្លាច​គេ​មិន​ស្រឡាញ់​»​។

បើ​តាម នាង ដេ​ន​នី ក្វា​ន់ «​រាល់​ការ​ឆាត​មក ពេល​ខ្លះ​ខ្ញុំ​ចាប់អារម្មណ៍​ដែរ គ្រាន់​ថា​បាន​ត្រឹមតែ​ចាប់អារម្មណ៍ ប៉ុន្តែ​មិន​ហ៊ាន​ប្រាថ្នា ព្រោះ​ឋានៈ​គេ​ខ្ពស់ ណាមួយ​ខ្លាច​គេ​មានគ្រួសារ​ហើយ ព្រោះ​ចំពោះ​បុរស​ដែល​មាន​គូ​ហើយ គឺ​មិន​ហ៊ាន​ពាក់ព័ន្ធ​តែ​ម្ដង​»​។

នាង​បន្ត​ថា «​ភាគច្រើន​ខ្ញុំ​មិន​ចូល​ចិត្ត​ស្រឡាញ់​បុរស​ដែល​មាន​វ័យ​ស្រករ​គ្នា​នោះ​ទេ គឺ​ចូល​ចិត្ត​បុរស​ដែល​មាន​វ័យចាស់​ជាង ព្រោះ​ចាស់​ចេះ​ថ្នម​»​។

បើ​តាម Fresh News បច្ចុប្បន្ន nag​ដេ​ន​នី ក្វា​ន់ មាន​ម្ចាស់​បេះដូង​ហើយ ដោយ​គូស្នេហ៍​របស់​នាង ត្រូវ​បាន​ទស្សនិកជន​ដឹង​ថា​មានឈ្មោះ លោក ចាន់ មក​រា ហើយ​ក្រៅពី​អាជីព​ជា​អ្នកសិល្បៈ កញ្ញា ដេ​ន​នី ក្វា​ន់ មានមុខ​របរ​ផ្ទាល់ខ្លួន គឺ​លក់​ផលិតផល​លេ​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក និង លក់​ឡាន​៕

Comments

comments